Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

គណៈកម្មាការរៀបចំការបោះឆ្នោតខេត្តសៀមរាប បើកវគ្គបណ្តុះបណ្តាលស្ដីពី ការពិនិត្យបញ្ជីឈោ្មះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២

ដោយ Pothe Thun
12/09/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
25
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២នេះ គណៈកម្មាការរៀបចំការបោះឆ្នោតខេត្តសៀមរាប (គជប) បានបើកវគ្គបណ្តុះបណ្តាលស្ដីពី ការពិនិត្យបញ្ជីឈោ្មះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ជូនដល់មន្ត្រីលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាប (លខប) និងភាគីពាក់ព័ន្ធ ដែលវគ្គបណ្តុះបណ្តាលរយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០២២ នៅសាលប្រជុំក្រុមប្រឹក្សាក្រុងសៀមរាប។ ពិធីនេះបានប្រព្រឹត្តិទៅដោយមានវត្តមានឯកឧត្តម កុយ សង សមាជិកក្រុមប្រឹក្សាខេត្ត និងលោក អ៊ាម ស៊ីណា អនុប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់គ្រូបង្ហាត់ គជប តំណាងអង្គភាព ស្ថាប័នពាក់ព័ន្ធ គណៈបក្សនានា ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។

ឯកឧត្តម កុយ សង បានបង្ហាញថា វគ្គបណ្តុះបណ្តាលនាពេលនេះ ក្នុងគោលបំណងចង់ឲ្យមន្ត្រីពាក់ព័ន្ធនៃការងារបោះឆ្នោតបានយល់កាន់តែច្បាស់ ពីបញ្ហាការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២នេះ ដែលវាគឺជាការចុះឈ្មោះថ្មី ចំពោះប្រជាពលរដ្ឋដែលទើបគ្រប់អាយុ ១៨ឆ្នាំ អ្នកដែលមិនទាន់បានចុះឈ្មោះបោះឆ្នោត អ្នកទើបបានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលថ្មីមកក្នុងឃុំ សង្កាត់ ការកែតម្រូវឈ្មោះ ឬទិន្នន័យ តាមសំណើសុំរបស់សាមីខ្លួន និងការលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត ចំពោះអ្នកដែលបានទទួលមរណភាព អ្នកដែលត្រូវបានដកហូតជាបណ្ដោះអាសន្ននូវសិទ្ធិបោះឆ្នោត អ្នកដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចេញទៅឃុំ-សង្កាត់ផ្សេង។ ការងារទាំងនេះ ត្រូវធ្វើតាមប្រព័ន្ធកុំព្យូទ័រ និងការបញ្ចូនទិន្នន័យតាមប្រព័ន្ធអ៊ីនធឺណិតមកនាយកដ្ឋាន គ្រប់គ្រងទិន្នន័យអ្នកបោះឆ្នោត និងបញ្ជីបោះឆ្នោតជាប្រចាំ ដើម្បីរៀបចំបញ្ជីបោះឆ្នោតដំបូង សម្រាប់បិទផ្សាយបម្រើឱ្យគោលដៅនៃការប្តឹងតវ៉ា ឬ/និងការប្តឹងជំទាស់ បន្ទាប់មកផ្តល់ សុពលភាពជាបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២២ សម្រាប់ប្រើប្រាស់តាមតម្រូវការនៃច្បាប់។

បើតាមលោក អ៊ាម ស៊ីណា បានឲ្យដឹងថា ប្រជាពលរដ្ឋខ្មែរដែលមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុនមក អ្នកដែលទើបគ្រប់ អាយុ១៨ឆ្នាំ គិតមកដល់ថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ (កើតមុន ឬត្រឹមថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០០៥)។ អ្នកដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ ចូលថ្មីក្នុងឃុំ សង្កាត់ អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ប៉ុន្តែឈ្មោះ ឬទិន្នន័យរបស់ខ្លួន មិនត្រឹមត្រូវ ត្រូវទៅជួបក្រុមចុះឈ្មោះបោះឆ្នោតនៅការិយាល័យចុះឈ្មោះបោះឆ្នោត ដែលមានទីតាំងនៅសាលាឃុំ សង្កាត់ ឬតាមភូមិមួយចំនួនក្នុងឃុំ សង្កាត់ ដើម្បីសុំចុះឈ្មោះបោះ ឆ្នោត និងសុំធ្វើការកែតម្រូវទិន្នន័យផងដែរ។ ចំពោះការវគ្គសិក្សារយ:ពេល២ថ្ងៃនេះ គឺជាជំនួយដ៏សំខាន់សម្រាប់គណបក្សនយោបាយ អង្គការមិនមែនរដ្ឋាភិបាល អ្នកសង្កេតការណ៍បោះឆ្នោត និងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីសិក្សាស្វែងយល់ និងរួមសហការអនុវត្តតាមតួនាទីរបស់ខ្លួន ដើម្បីឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះ បោះឆ្នោតឆ្នាំ២០២៣ខាងមុខនេះ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងតម្លាភាព។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក អ៊ាម ស៊ីណា បានបញ្ជាក់ថា ការពិនិត្យបញ្ជីឈោ្មះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២កន្លងមក នៅតាមការិយាល័យចុះឈ្មោះបោះឆ្នោត និងរយៈពេលនៃការចុះឈ្មោះបោះឆ្នោតនោះ គឺជាគោលការណ៍ ការិយាល័យចុះឈ្មោះបោះឆ្នោតត្រូវមានទីតាំងនៅសាលា ឃុំ សង្កាត់ ហើយការិយាល័យចុះឈ្មោះបោះឆ្នោតនេះ នឹងត្រូវប្ដូរទីតាំងទៅតាមភូមិ ក្នុងឃុំ សង្កាត់ មួយចំនួន។ ការិយាល័យចុះឈ្មោះបោះឆ្នោត ត្រូវរៀបចំឱ្យមានលក្ខណៈងាយស្រួល ដល់ជនដែលមានពិការភាពក្នុងការសុំចុះឈ្មោះបោះឆ្នោត៕

អត្ថបទ និង រូបភាព៖ លោក ស៊ាន សុផាត
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: គណៈកម្មាការរៀបចំការបោះឆ្នោត
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រជាពលរដ្ឋស្ម័គ្រចិត្តផ្លាស់ទីលំនៅពីតំបន់រមណីយដ្ឋាន មកភូមិធម្មជាតិរុនតាឯក នឹងទទួលបានគោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាលរយៈពេល១០ឆ្នាំ និងការឧបត្ថម្ភជាច្រើនទៀត

ប្រជាពលរដ្ឋស្ម័គ្រចិត្តផ្លាស់ទីលំនៅពីតំបន់រមណីយដ្ឋាន មកភូមិធម្មជាតិរុនតាឯក នឹងទទួលបានគោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាលរយៈពេល១០ឆ្នាំ និងការឧបត្ថម្ភជាច្រើនទៀត

ក្រុមការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ដសៀមរាប បើកកិច្ចប្រជុំយុត្តិធម៌ព្រហ្មទណ្ឌ ស្តីពីនីតិវិធីពាក់ព័ន្ធនឹងបទល្មើសជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ

ក្រុមការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ដសៀមរាប បើកកិច្ចប្រជុំយុត្តិធម៌ព្រហ្មទណ្ឌ ស្តីពីនីតិវិធីពាក់ព័ន្ធនឹងបទល្មើសជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ

អាកាសចរណ៍ស៊ីវិលបង្ហាញថា ព្រលានអន្ដរជាតិថ្មីនៅខេត្ដសៀមរាប បានសម្រេចការសាងសង់បានជាង ៤០ភាគរយហើយ

អាកាសចរណ៍ស៊ីវិលបង្ហាញថា ព្រលានអន្ដរជាតិថ្មីនៅខេត្ដសៀមរាប បានសម្រេចការសាងសង់បានជាង ៤០ភាគរយហើយ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.