Saturday, March 7, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អាកាសចរណ៍ស៊ីវិលបង្ហាញថា ព្រលានអន្ដរជាតិថ្មីនៅខេត្ដសៀមរាប បានសម្រេចការសាងសង់បានជាង ៤០ភាគរយហើយ

ដោយ Pothe Thun
13/09/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
107
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២នេះ ឯកឧត្ដម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្ដីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានដឹកនាំក្រុមការងារ ធ្វើទស្សនកិច្ចនៅព្រលានយន្ដហោះអន្ដរជាតិថ្មី នៅខេត្ដសៀមរាប ដើម្បីពិនិត្យមើលវឌ្ឍនៈភាពនៃការសាងសង់ ដែលគិតមកដល់ពេលនេះ អ្នកជំនាញបានអះអាងថា ព្រលានយន្ដហោះអន្ដរជាតិមួយនេះ សម្រេចការសាងសង់បានចំនួន ៤២ភាគរយហើយ ក្នុងចំណោមសមិទ្ធិផលទាំងអស់។

បើតាមឯកឧត្ដម ជា អូន រដ្ឋលេខាធិការរដ្ឋានប្រចាំការអាកាសចរណ៍ស៊ីវិល បានឲ្យដឹងថា ការចុះត្រួតពិនិត្យនាឱកាសនេះ ក្រុមការងារបានធ្វើការពិនិត្យ ឃ្លាំងសាំងយន្ដហោះ ផ្លូវរត់យន្ដហោះ កន្លែងបំពាក់ឧបករណ៍នាំផ្លូវយន្ដហោះចុះចត កន្លែងបំពាក់ឧបករណ៍នាំផ្លូវហោះពីចំងាយ ពិនិត្យមើលកុងត្រូលផាវ័យ ដែលមានកំពស់ ១៧៦ម៉ែត្រ ស្មើរ ១៣ជាន់ ដើម្បីត្រូវបំពាក់ឧបរណ៍ឱ្យត្រូវស្ដង់ដារអាកាសចរណ៍កម្ពុជា និងអន្ដរជាតិ ព្រមទាំងពិនិត្យមើលកន្លែងបំពាក់រ៉ាដា សម្រាប់មើលយន្ដហោះឆ្លងកាត់ប្រទេសកម្ពុជា ពិនិត្យមើលការសាងសងស់សំណង់ និងនៅកន្លែងការដ្ឋានផ្សេងៗទៀត។

ឯកឧត្ដមបានបញ្ជាក់ថា គិតមកដល់ខែកញ្ញា ឆ្នាំ២០២២នេះ អាកាសយាន្ដដ្ឋានអន្ដរជាតិសៀមរាប-អង្គរ ដែលសាងសង់ថ្មីនៅស្រុកសូទ្រនិគម ខេត្ដសៀមរាប បានសាងសង់សម្រេចបាន ៤២ភាគរយហើយ ក្នុងចំណោមហេចនាសម្ព័ននៅក្នុងព្រលានយន្ដហោះសរុប។ ហើយនៅដំណាច់ឆ្នាំ២០២២នេះ ក្រុមហ៊ុននឹងសាងសង់សម្រេចឱ្យបានជាង ៧០ភាគរយបន្ថែមទៀត ដើម្បីឱ្យទាន់ហោះហើរសាកល្បងនៅពាក់កណ្ដាលឆ្នាំ២០២៣។ សមិទ្ធិផលដែលសម្រេចបានច្រើន រួមមាន សាងសង់ផ្លូវរត់យន្ដហោះជាបេតុង បានចំង៉ាយ ៣,៦០០ម៉ែត្រ ឃ្លាំងប្រេងសម្រាប់ផ្គត់ផ្គង់យន្ដហោះ ដែលមាន ៣៨ចំណត ហើយជាកន្លែងទំនើបជាងព្រលានយន្ដហោះបច្ចុប្បន្ន។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្ដមក៏បានជម្រុញឱ្យក្រុមហ៊ុនសាងសង់ ត្រូវខិតខំយកចិត្ដទុកដាក់ធ្វើយ៉ាងណាឱ្យអភិវឌ្ឍន៍សម្រេតាមផែនការគ្រោងទុក។ ជាមួយគ្នានោះក្រុមការងារ ក៏កំពុងរៀបចំឯកសារបច្ចេកទេសមួយចំនួន ដូចជា អាយតាកូដ និងអាយខេអូកូដ ដើម្បីដាក់ពាក្យស្នើរសុំដើម្បីទទួលបានកូដពីអង្គការអាកាសចរណ៍ស៊ីវិល អន្ដរជាតិ ឯកសារនោះមានជាងមួយរយចំណុចដែលត្រូវបំពេញទាំងក្រុមហ៊ុននិងអាកាសចរណ៍ស៊ីវិល។

គួរឲ្យដឹងថា ការសាងសង់អាកាសយានដ្ឋានអន្តរជាតិថ្មីសៀមរាប-អង្គរ បានចាប់ពីផ្ដើមបើកការដ្ឋាននៅពាក់កណ្តាលខែមីនា ឆ្នាំ២០២០ ហើយគ្រោងនឹងបញ្ចប់ នៅឆ្នាំ២០២៣ គឺមានរយៈពេលសរុប ៣៦ខែ។ អាកាសយានដ្ឋានថ្មីនេះ ស្ថិតក្នុងលំដាប់៤E មានផ្លូវរត់ប្រវែង ៣,៦០០ម៉ែត្រ ទទឹង ៤៥ម៉ែត្រ មាន ៣៨ចំណតយន្តហោះ និងមានក្រឡាផ្ទៃស្ថានីយ អ្នកដំណើរជាង ៨ម៉ឺនម៉ែត្រក្រឡា ដែលអាចទទួលអ្នកដំណើរជាប្រចាំឆ្នាំប្រមាណជា ៧លាននាក់។ អាកាសយានដ្ឋានអន្តរជាតិខ្នាតដ៏ធំមួយនេះដែរ ត្រូវបានស្ថិតក្រោមកិច្ចព្រមព្រៀង គម្រោងវិនិយោគ BOT រយៈពេល ៥៥ឆ្នាំ ក្រោយពេលគម្រោងប្រតិបត្តិការនេះ ត្រូវបានបញ្ចប់ នឹងត្រូវប្រគល់ជូនរាជរដ្ឋាភិបាលកម្ពុជា៕

អត្ថបទ និងរូបភាព៖ លោក បូ សាវី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ព្រលានអន្ដរជាតិថ្មីនៅខេត្ដសៀមរាបអាកាសចរណ៍ស៊ីវិល
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រសួងសាធារណការ និងដឹកជញ្ជូន សាកល្បងម៉ាស៊ីនទំនើបត្រួតពិនិត្យមើលលូរទឹកភ្លៀង និងលូទឹកកខ្វក់ នៅក្នុងក្រុងសៀមរាប !

ក្រសួងសាធារណការ និងដឹកជញ្ជូន សាកល្បងម៉ាស៊ីនទំនើបត្រួតពិនិត្យមើលលូរទឹកភ្លៀង និងលូទឹកកខ្វក់ នៅក្នុងក្រុងសៀមរាប !

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន គាំទ្រសកម្មភាពសមាគមិត្តភាពវៀតណាម-កម្ពុជា ក្នុងការរួមចំណែកក្នុងការថែរក្សាសន្តិភាព សាមគ្គីភាព និងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច នៃប្រទេសកម្ពុជា-វៀតណាម

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន គាំទ្រសកម្មភាពសមាគមិត្តភាពវៀតណាម-កម្ពុជា ក្នុងការរួមចំណែកក្នុងការថែរក្សាសន្តិភាព សាមគ្គីភាព និងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច នៃប្រទេសកម្ពុជា-វៀតណាម

សម្តេចប្រធានរដ្ឋសភាចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តមអគ្គលេខាធិការគណៈកម្មាធិការមជ្ឈឹមបក្សកុំម្មុយនីស្តវៀតណាម

សម្តេចប្រធានរដ្ឋសភាចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តមអគ្គលេខាធិការគណៈកម្មាធិការមជ្ឈឹមបក្សកុំម្មុយនីស្តវៀតណាម

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9090 shares
    Share 5467 Tweet 1510
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63329 shares
    Share 43704 Tweet 8177
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    446 shares
    Share 178 Tweet 112
  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    369 shares
    Share 148 Tweet 92
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26758 shares
    Share 22061 Tweet 1957

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.