Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

សម្តេចប្រធានរដ្ឋសភាចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តមអគ្គលេខាធិការគណៈកម្មាធិការមជ្ឈឹមបក្សកុំម្មុយនីស្តវៀតណាម

ដោយ Pothe Thun
14/09/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
សម្តេចប្រធានរដ្ឋសភាចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តមអគ្គលេខាធិការគណៈកម្មាធិការមជ្ឈឹមបក្សកុំម្មុយនីស្តវៀតណាម
14
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្នុងឱកាសបំពេញទស្សនកិច្ចជាផ្លូវការនិងមិត្តភាព នៅសាធារណរដ្ឋសង្គមនិយមវៀតណាម សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម ង្វៀន ភូជុង ( Nguyen Phu Trong) អគ្គលេខាធិការគណៈកម្មាធិការមជ្ឈឹមបក្សកុំម្មុយនីស្តវៀតណាម នៅទីស្នាក់ការគណៈកម្មាធិការកណ្តាលបក្ស នារសៀលថ្ងៃទី១៣ ខែកញ្ញា នៅរដ្ឋធានីហាណូយ។

សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណ ចំពោះ ឯកឧត្តមអគ្គលេខាធិការបក្ស ដែលឆ្លៀតឱកាសដ៏មមាញឹកអនុញ្ញាតឱ្យគណៈប្រតិភូបានជួបសម្តែងការគួរសម និងបានទទួលស្វាគមន៍យ៉ាងរាក់ទាក់កក់ក្តៅ។ សម្តេចបានអបអរសាទរចំពោះខួបលើកទី៧៧ ទិវាបុណ្យឯករាជ្យជាតិវៀតណាម និងបានប្រសិទ្ធពរជ័យជូនថ្នាក់ដឹកនាំ និងប្រជាជនវៀតណាម សូមទទួលបាននូវសេចក្តីសុខ សុភមង្គល វិបុលភាព និងវឌ្ឍនភាព ជានិច្ចនិរន្ត និងបានសម្តែងនូវការអបអរសាទរខួបលើកទី៥៥ឆ្នំា នៃការបង្កើតទំនាក់ទំនងការទូតផ្លូវការរវាងកម្ពុជា-វៀតណាម និងឆ្នាំមិត្តភាពកម្ពុជា-វៀតណាម ផងដែរ។

ក្នុងឱកាសនោះដែរ សម្តេចប្រធាន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពី ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ជូនចំពោះឯកឧត្តមអគ្គលេខាធិការបក្ស។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ក្នុងនាមរដ្ឋសភាកម្ពុជា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន មានមោទកភាពរីករាយបំផុត ដោយសង្កេតឃើញពីវឌ្ឍនភាព នៃទំនាក់ទំនង មិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រវាងបក្ស រដ្ឋ និងប្រជាជន នៃប្រទេសទំាងពីរ កម្ពុជា-វៀតណាម មានការរីកចម្រើនឥតឈប់ឈរ រឹងមំា និងយូរអង្វែង ដើម្បីជាគុណប្រយោជន៍ នៃការអភិវឌ្ឍប្រទេស ប្រកបដោយចីរភាព និងដើម្បីសន្តិភាព ស្ថិរភាព នៅក្នុងតំបន់ និងសកលលោក ។

ឯកឧត្តម ង្វៀន ភូជុង បានអបអរសារទចំពោះជោគជ័យរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆំាងជំងឺកូវីដ-១៩ ដែលនាំឲ្យកម្ពុជាមានលទ្ធភាពបើកដំណើរការសង្គមនិងសេដ្ឋកិច្ចឡើងវិញ ដើម្បីបន្តការអភិវឌ្ឍប្រទេសជាតិទៅមុខឥតឈប់ឈរ។ ឯកឧត្តម បានអបអរសាទរដែលកម្ពុជាបានរៀបចំការបោះឆ្នោតឃុំសង្កាត់អាណត្តិទី៥ កាលពីពេលថ្មីៗនេះ បានយ៉ាងជោគជ័យ ដែលបានឆ្លុះបញ្ចំាងពីការទុក្ខចិត្តនិងជឿជាក់របស់ប្រជាជនកម្ពុជាមកលើគណបក្សប្រជាជនកម្ពុជា ហើយបានសង្កត់ធ្ងន់ថា ជោគជ័យនេះជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ គណបក្សប្រជាជនឈានទៅដណើ្តមជ័យជំនះ សម្រាប់ការបោះឆ្នោតជាតិនាឆ្នាំ២០២៣ខាងមុខ។

ឯកឧត្តម ង្វៀន ភូជុង បានគំាទ្រនូវលទ្ធផលដ៏ជោគជ័យ នៃជំនួបពិភាក្សាការងាររបស់ សម្តេចប្រធានរដ្ឋសភា និងឯកឧត្តមប្រធានរដ្ឋសភាវៀតណាម កាលពីថ្ងៃទី១២ ខែកញ្ញា ថាជាលទ្ធផលដ៏ល្អមួយក្នុងការបន្តជំរុញ និងបង្កើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋ បក្សនិងប្រជាជននៃប្រទេសទំាងពីរឲ្យកាន់តែរឹងមាំឡើង៕

Tags: ​រដ្ឋសភា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សម្តេចប្រធានរដ្ឋសភា និងឯកឧត្តមនាយករដ្ឋមន្រ្តីវៀតណាមបេ្តជ្ញារួមគ្នាក្នុងការជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្មប្រទេសកម្ពុជា-វៀតណាមឲ្យកើនឡើង

សម្តេចប្រធានរដ្ឋសភា និងឯកឧត្តមនាយករដ្ឋមន្រ្តីវៀតណាមបេ្តជ្ញារួមគ្នាក្នុងការជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្មប្រទេសកម្ពុជា-វៀតណាមឲ្យកើនឡើង

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាពនៅប្រទេសឡាវក្រោយបញ្ចប់ទស្សនកិច្ចនៅប្រទេសវៀតណាម

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាពនៅប្រទេសឡាវក្រោយបញ្ចប់ទស្សនកិច្ចនៅប្រទេសវៀតណាម

រដ្ឋបាលខេត្តសៀមរាបនាំយកទេយ្យទាន និងបច្ច័យមួយចំនួនវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា ក្នុងវត្តប្រាសាទគោកចក

រដ្ឋបាលខេត្តសៀមរាបនាំយកទេយ្យទាន និងបច្ច័យមួយចំនួនវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា ក្នុងវត្តប្រាសាទគោកចក

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.