Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ប្រជាពលរដ្ឋស្ម័គ្រចិត្តផ្លាស់ទីលំនៅពីតំបន់រមណីយដ្ឋាន មកភូមិធម្មជាតិរុនតាឯក នឹងទទួលបានគោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាលរយៈពេល១០ឆ្នាំ និងការឧបត្ថម្ភជាច្រើនទៀត

ដោយ Pothe Thun
13/09/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
62
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ថ្លែងសំណេះសំណាលជាមួយប្រជាពលរដ្ឋ ស្ម័គ្រចិត្តរើសំណង់ចេញពីតំបន់រមណីយដ្ឋានអង្គរ មករស់នៅក្នុងភូមិធម្មជាតិរុនតាឯក ក្នុងឃុំរុនតាឯក ស្រុកបន្ទាយស្រី នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសម្រេចផ្ដល់គោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាលរយៈពេល១០ឆ្នាំជូនប្រជាពលរដ្ឋសរុប ១១១៧គ្រួសារ។

គោលនយោបាយគាំពារសង្គម ដែលសម្ដេចតេជោបានផ្ដល់ប្រជាពលរដ្ឋទាំងនោះ នឹងត្រូវទទួលបានបណ្ណក្រីក្រ ដែលពួកគាត់អាចទទួល បានថវិកាឧបត្ថម្ភ ពីរាជរដ្ឋាភិបាលប្រចាំខែ ពិនិត្យព្យាបាលជំងឺដោយមិនអស់ប្រាក់ និងបណ្ណស្ត្រីមានផ្ទៃពោះ ដែលនឹងទទួលបានប្រាក់ឧបត្ថម្ភតាមដំណាក់កាលផងដែរ។ ក្នុងគោលនយោបាយនេះដែរ សម្ដេចតេជោ ក៏បានគិតគូរពីកំណើនសមាជិកគ្រួសារ របស់ប្រជាពលរដ្ឋដែលបានមកតាំងទីលំនៅក្នុងតំបន់នេះ ចំពោះការបំបែកគ្រួសាររបស់ពួកគេ ក៏នឹងត្រូវផ្ដល់គោលនយោបាយដូចគ្នា នៅតំបន់ផ្សេងមួយទៀតដែលរាជរដ្ឋាភិបាលបានត្រៀមទុកផងដែរ។

បន្ថែមពីលើគោលនយោបាយនេះ សម្ដេចតេជោ ក៏បានណែនាំដល់កងយោធភូមិភាគទី៤ និងកងពលធំទី២ ត្រូវដឹកជញ្ជូនសម្ភារៈរបស់ប្រជាពលរដ្ឋទាំង១,១១៧គ្រួសារ មកកាន់ទីតាំងសាងសង់លំនៅឋានថ្មី បន្ទាប់ពីដីនៅទីតាំងថ្មី បានធ្វើការឈូសឆាយរួចរាល់។ ទន្ទឹមនោះ សម្ដេចតេជោ ក៏បានឧបត្ថម្ភនូវអង្ករ ៥០គីឡូក្រាម មី១កេសធំ (៦កេសតូច) ត្រីខ១កេសធំ (១០០កំប៉ុង) ថវិកាចំនួន២០ម៉ឺនរៀល ក្នុងនោះដែរដើម្បីរួមចំណែកកសាងលំនៅឋាន សម្តេចបានឧបត្ថម្ភបន្ថែមក្នុង១គ្រួសារ ១លានរៀល, ថវិកាសាងសង់បង្គន់អនាម័យ ក្នុង១គ្រួសារ២០ម៉ឺនរៀល និងស័ង្កសីចំនួន៣០សន្លឹកផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ថ្លែងបញ្ជាក់ក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន ការផ្ដល់ជូនគោលនយោបាយ និងការឧបត្ថម្ភខាងលើ ផ្ដល់ជូនសម្រាប់តែប្រជាពលរដ្ឋស្ម័គ្រចិត្តចាកចេញពីតំបន់រមណីយដ្ឋានអង្គរ និងបានបំពេញគ្រប់លក្ខខណ្ឌតែប៉ុណ្ណោះ។

ក្នុងឱកាសនោះដែរ សម្តេចតេជោក៏បានថ្លែងអរគុណ ដល់អ្នកឧកញ៉ា ឡេង ណាវាត្រា អគ្គនាយកបុរី ឡេង ណាវាត្រា ដែលបានជួយឧបត្ថម្ភស័ង្កសីចំនួន ៦ម៉ឺនសន្លឹក និងផ្ទះគំរូចំនួន២០ខ្នង សម្រាប់ការចាប់ឆ្នោតផ្សងសំណាង។ សម្តេចក៏នឹងស្វាគមន៍ ដល់ក្រុមហ៊ុនផ្សេងទៀត ដែលបំណងចូលរួមឧបត្ថម្ភ ដល់ប្រជាពលរដ្ឋដែលនឹងមករស់នៅក្នុងតំបន់នេះក្នុងពេលខាងមុខផងដែរ។

គួរបញ្ជាក់ថា ក្រៅពីការផ្តល់ជូនដី ការឧបត្ថម្ភសម្ភារៈ ថវិកា ស្បៀងអាហារ គោលនយោបាយគាំពារសង្គមរយៈពេល១០ឆ្នាំនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាឱ្យអង្គភាព ក្រសួង ស្ថាប័នពាក់ព័ន្ធនានា កសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ផ្សារ សាលារៀន មន្ទីរពេទ្យ តបណ្តាញទឹករដ្ឋ ភ្លើងរដ្ឋ បណ្តាញទូរស័ព្ទ អ៉ីនធើណិត ដាំដើមឈើហូបផ្លែ និងអំពាវនាវដល់បណ្តាគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ផ្តល់ប្រាក់កម្ចីក្នុងអត្រាការប្រាក់ទាប ដល់បងប្អូនប្រជាពលរដ្ឋ ដែលស្ម័គ្រចិត្ត រើសំណង់ចេញពីតំបន់រមណីយដ្ឋានអង្គរ ដើម្បីលើកកម្ពស់ជីវភាពសម្រាប់ពេលបច្ចុប្បន្ន និងអនាគត៕

អត្ថបទ៖ សេង ផល្លី

Tags: គោលនយោបាយគាំពារសង្គម
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រុមការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ដសៀមរាប បើកកិច្ចប្រជុំយុត្តិធម៌ព្រហ្មទណ្ឌ ស្តីពីនីតិវិធីពាក់ព័ន្ធនឹងបទល្មើសជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ

ក្រុមការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ដសៀមរាប បើកកិច្ចប្រជុំយុត្តិធម៌ព្រហ្មទណ្ឌ ស្តីពីនីតិវិធីពាក់ព័ន្ធនឹងបទល្មើសជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ

អាកាសចរណ៍ស៊ីវិលបង្ហាញថា ព្រលានអន្ដរជាតិថ្មីនៅខេត្ដសៀមរាប បានសម្រេចការសាងសង់បានជាង ៤០ភាគរយហើយ

អាកាសចរណ៍ស៊ីវិលបង្ហាញថា ព្រលានអន្ដរជាតិថ្មីនៅខេត្ដសៀមរាប បានសម្រេចការសាងសង់បានជាង ៤០ភាគរយហើយ

ក្រសួងសាធារណការ និងដឹកជញ្ជូន សាកល្បងម៉ាស៊ីនទំនើបត្រួតពិនិត្យមើលលូរទឹកភ្លៀង និងលូទឹកកខ្វក់ នៅក្នុងក្រុងសៀមរាប !

ក្រសួងសាធារណការ និងដឹកជញ្ជូន សាកល្បងម៉ាស៊ីនទំនើបត្រួតពិនិត្យមើលលូរទឹកភ្លៀង និងលូទឹកកខ្វក់ នៅក្នុងក្រុងសៀមរាប !

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.