Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ក្រុមការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ដសៀមរាប បើកកិច្ចប្រជុំយុត្តិធម៌ព្រហ្មទណ្ឌ ស្តីពីនីតិវិធីពាក់ព័ន្ធនឹងបទល្មើសជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ

ដោយ Pothe Thun
13/09/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
23
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២នេះ លោកស្រី យូ សុភា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន គ.ខ.ប.ជ ខេត្តសៀមរាប បានដឹកនាំបើកកិច្ចប្រជុំ យុត្តិធម៌ព្រហ្មទណ្ឌ ស្តីពីនីតិវិធីពាក់ព័ន្ធនឹងបទល្មើសជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ដើម្បីពង្រឹងសមត្ថភាព ដល់មន្ត្រីនគរបាលយុទ្ធតិ្តធម៌ និងពាក់ព័ន្ធលើការអនុវត្តយន្តការរួម និងការចូលរួមអនុវត្តច្បាប់ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងឆ្លើយតបទៅនឹងឧត្តមប្រយោជន៍ របស់ជនរងគ្រោះ នៃអំពើជួញដូរមនុស្ស។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីលោកលោកស្រីជាតំណាងអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ គ.ជ.ប.ជ អភិបាលក្រុងស្រុក តំណាងមន្ទីរអង្គភាព កងកម្លាំងសមត្ថកិច្ច និងអង្គការដៃគូរជាតិ អន្តរជាតិ ចំនួន ១២០នាក់។

លោកស្រី យូ សុភាព បានគូសបញ្ជាក់ថា រហូតមកដល់បច្ចុប្បន្នរាជរដ្ឋាភិបាលក្រកម្ពុជា នៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំប្រកបដោយឆន្ទះមោះមុត ក្នុងការតស៊ូប្រយុទ្ធប្រឆាំងអំពើជួញដីរមនុស្ស និងអាជីវកម្មផ្លូវភេទលើស្ត្រី និងកុមារ ដើមី្បការពារជោគវាសនាប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស ក៏ដូចជនបរទេសគ្រប់រូប ដែលរស់នៅកម្ពុជាមិនឲ្យធ្លាក់ទៅក្នុងមហន្តរាយ ដោយអំពើទាសភាពសម័យថ្មីនេះបានឡើយ។ សម្រាប់ការងារនេះដែរ ក៏ត្រូវទាមទារដល់អ្នកពាក់ព័ន្ធត្រូវបង្កើនការផ្សព្វផ្សាយអប់រំដល់សាធារណជនទូទៅនៅកម្ពុជា ដើមី្បលើកកម្ពស់ការយល់ដឹងអំពីសភាពការណ៍ ល្បិចកល សកម្មភាពឧក្រិដ្ឋជនជួញដូរមនុស្ស និងការប្តេជ្ញាចិត្តប្រយុទ្ធប្រឆាំងគ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម អាជីវកម្មផ្លូវភេទលើស្ត្រី និងកុមារ។ ជាក់ស្ដែងកន្លងមកសមត្ថកិច្ចយើងគ្រប់ជាន់ថ្នាក់ ក៏បានពុះពារអនុវត្តភារកិច្ចនេះ សំដៅការពារកិត្តិយសសេចក្តីថ្លៃថ្នូរ និងជីវភាពរស់នៅសម្រាប់ប្រជាពលរដ្ឋ បានល្អប្រសើរ និងលើកកម្ពស់សកម្មភាពផ្សព្វផ្សាយអប់រំ ការយល់ដឹងអំពីច្បាប់ស្តីពីការងារ ច្បាប់ការប្រឆាំងការជួញដូរមនុស្ស កម្លាំងពលកម្ម និងច្បាប់អន្តោប្រវេសន៍ ច្បាប់បទដ្ឋានគតិយុត្តិចាំបាច់នានា ឲ្យបានចូលដល់ស្រទាប់មហាជន សំដៅបំផុសចលនាឲ្យចូលរួមគោរពអនុវត្តច្បាប់ឲ្យបានល្អ។

ក្នុងឱកាសនោះដែរលោកប្រធានលេខាធិការដ្ឋាន ក៏បានជម្រុញដល់អាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធពីការផ្សព្វផ្សាយគោលនយោបាយភូមិឃុំមានសុវត្ថិភាព ឲ្យកាន់តែសកម្មបំផុលផុសបន្ថែមទៀត ដើម្បីបង្កើនការយល់ដឹងឲ្យកាន់តែទូលំទូលាយ និងបំផុសឲ្យមានការចូលរួមប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងជួញដូរពលកម្ម ព្រមទាំងអាជីវកម្មផ្លូវភេទនៅកម្ពុជាឲ្យកាន់តែមានប្រសិទ្ធភាព។ លោកស្រីក៏បានជម្រុញដល់សមាជិកនៃកិច្ចប្រជុំទាំងមូល ត្រូវបញ្ចេញមតិចូលរួមពិភាក្សា ដើមី្បរកនូវធាតុចូលដែលជាចលករមួយសម្រាប់សមត្ថកិច្ច និងអ្នកពាក់ព័ន្ធ បានយកទៅធ្វើការអនុវត្តប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ និងមានប្រសិទ្ធភាពខ្ពស់ទៀតផង៕

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

អត្ថបទ និងរូបភាព៖ លោក ម៉ី សុខារិទ្ធ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាកាសចរណ៍ស៊ីវិលបង្ហាញថា ព្រលានអន្ដរជាតិថ្មីនៅខេត្ដសៀមរាប បានសម្រេចការសាងសង់បានជាង ៤០ភាគរយហើយ

អាកាសចរណ៍ស៊ីវិលបង្ហាញថា ព្រលានអន្ដរជាតិថ្មីនៅខេត្ដសៀមរាប បានសម្រេចការសាងសង់បានជាង ៤០ភាគរយហើយ

ក្រសួងសាធារណការ និងដឹកជញ្ជូន សាកល្បងម៉ាស៊ីនទំនើបត្រួតពិនិត្យមើលលូរទឹកភ្លៀង និងលូទឹកកខ្វក់ នៅក្នុងក្រុងសៀមរាប !

ក្រសួងសាធារណការ និងដឹកជញ្ជូន សាកល្បងម៉ាស៊ីនទំនើបត្រួតពិនិត្យមើលលូរទឹកភ្លៀង និងលូទឹកកខ្វក់ នៅក្នុងក្រុងសៀមរាប !

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន គាំទ្រសកម្មភាពសមាគមិត្តភាពវៀតណាម-កម្ពុជា ក្នុងការរួមចំណែកក្នុងការថែរក្សាសន្តិភាព សាមគ្គីភាព និងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច នៃប្រទេសកម្ពុជា-វៀតណាម

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន គាំទ្រសកម្មភាពសមាគមិត្តភាពវៀតណាម-កម្ពុជា ក្នុងការរួមចំណែកក្នុងការថែរក្សាសន្តិភាព សាមគ្គីភាព និងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច នៃប្រទេសកម្ពុជា-វៀតណាម

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.