អភិបាលរងខេត្តសៀមរាប គាំទ្រចំពោះសាលារៀនឯកជនក្នុងការចូលរួមបណ្តុះបណ្តាលកុមារតូចឱ្យមានគ្រឹះរឹងមាំសម្រាប់បន្តការសិក្សានៅបឋមសិក្សាឬនៅឧត្តមសិក្សា
លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា ដើម្បីបណ្តុះបណ្តាលធនធានមនុស្សឱ្យមានសមត្ថភាពគ្រប់គ្រាន់ ការបណ្តុះបណ្តាលកុមារឱ្យមានគ្រឹះរឹងមាំពីតូច គឺជាកត្តាដ៍សំខាន់បំផុត ព្រោះកុមារគឺជាក្រដាសស ដូច្នេះបើយើងបានផ្តល់ចំណេះដឹងជាមូលដ្ឋានគ្រឹះរឹងមាំដល់ពួកគាត់ពីតូចហើយនោះ ការបន្តសិក្សារបស់ពួកគាត់នៅបឋមសិក្សាឬនៅឧត្តមសិក្សា នឹងទទួលបានជោគជ័យ ដោយសារតែក្នុងខួរក្បាលរបស់ពួកគាត់ មានការចង់រៀនចង់ចេះ ចង់ដឹងស្រាប់ហើយ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការបន្តកសាង និងអភិវឌ្ឍធនធានមនុស្សលើគ្រប់ផ្នែក ប្រកបដោយគុណភាព និងមានគុណធម៌ល្អ ...