អាជ្ញាធរខេត្តសៀមរាបក្រើនរំលឹកដល់ថ្នាក់ដឹកនាំមន្ទីរអប់រំខេត្តត្រូវតែបន្តធានាឲ្យបានការចូលរៀនរបស់កុមារទាំងអស់គ្នាប្រកបដោយសមធម៌ បរិយាប័ន្ន និងមានគុណភាព
លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា ក្នុងមួយឆ្នាំសិក្សា ២០១៧-២០១៨ ន្លងទៅនេះ ក៏ដូចជាបណ្តាឆ្នាំកន្លងមក វិស័យអប់រំនៅទូទាំងខេត្តសៀមរាប ទទួលបាននូវការរីកចម្រើនជាបន្តបន្ទាប់ ក្នុងកម្រិតមួយគួរឲ្យកត់សម្គាល់ ព្រោះថា មានអគារសិក្សារាប់សិបខ្នងត្រូវបានកសាងថ្មី និង ជួសជុលថែរក្សា ក្នុងនោះគឺមានអគារសិក្សាដ៏ច្រើន ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ...