អគារសិក្សា១ខ្នងនិងរបងដែលសាងសង់អស់ជាង៧ម៉ឺនដុល្លារអាមេរិកស្ថិតនៅក្នុងបរិវេណសាលាបឋមសិក្សាបេងក្នុងស្រុកអង្គរជុំត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការកាលពីព្រឹកមិញនេះ
អគារសិក្សាថ្មីមួយខ្នង មាន ០៦បន្ទប់ សង់ឡើងអំពីឥដ្ឋថ្ម ប្រក់ក្បឿង និងរបងព័ទ្ធដោយលួសបន្លាប្រវែង២៦៥ម៉ែត្រ ដែលបានចំណាយថវិកាសាងសង់សរុបជាង៧ម៉ឺនដុល្លារអាមេរិក ជាអំណោយរបស់មូលនិធិត្រែលប្លេសឺស-សហរដ្ឋអាមេរិក តាមរយៈអង្គការអ្នកត្រួសត្រាយអង្គរ ស្ថិតនៅក្នុងបរិវេណសាលាបឋម សិក្សាបេង ស្ថិតក្នុងភូមិបេង ឃុំដូនពេង ស្រុកអង្គរជុំ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ កាលពីព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ ព្រឹកមិញនេះ ក្រោមអធិបតីភាពឯកឧត្តម ...