Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ

ព្រឹកមិញនេះគណ:ប្រតិភូគណបក្សប្រជាជនកម្ពុជានិងស្ថាប័នជាតិមួយចំនួនអញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប

ដោយ Pothe Thun
25/11/2020
នៅក្នុង ព័ត៌មានជាតិ
116
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ព្រឹកមិញនេះគណ:ប្រតិភូគណបក្សប្រជាជនកម្ពុជានិងស្ថាប័នជាតិមួយចំនួនអញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប

នៅព្រឹកថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ គណៈប្រតិភូគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយឯកឧត្តម សំរឹទ្ធ សារុណ សមាជិកគណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា , ប្រតិភូក្រសួងមហាផ្ទៃ ដឹកនាំដោយលោក អ៊ឹង វណ្ណារិន អនុនាយកដ្ឋានគ្រប់គ្រងបុគ្គលិក , ប្រតិភូក្រសួងក្រសួងរៀបចំដែនដីនគរូបនីយកម្មសំណង់ និង សុរិយោដី ដឹកនាំដោយ លោក ហ៊ី សាយ ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និង សុរិយោដីខេត្តសៀមរាប និង ក្រុមហ៊ុន គ្រឹះស្ថានសិក្សាឯកជនមួយចំនួនទៀត បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ដែលបានតម្កល់ទុកធ្វើបុណ្យនៅគេហដ្ឋាននៃសព ស្ថិតនៅភូមិទ្រៀក សង្កាត់សៀមរាប ក្រុង សៀមរាប ខេត្តសៀមរាប ។

ក្នុងឱកាសនៃការគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម អ៊ឹង ហឿន គណ:ប្រតិភូទាំងអស់ បានសម្ដែងនូវការរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារសព និង សោកស្តាយយ៉ាងខ្លាំង នៃការបាត់បង់មន្ត្រីជាថ្នាក់ដឹកនាំមួយរូបដ៏ឆ្នើម ក្នុងជួរមន្ត្រីរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលពោពេញទៅដោយបទពិសោធន៍ បច្ចេកទេស ក្នុងការដឹកនាំ និង បំពេញភារកិច្ច ជូនជាតិមាតុភូមិកន្លងមក ព្រមទាំងបានឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្តឯកឧត្តម អ៊ឹង ហឿន សូមបានទៅកាន់សុគតិភពកុំបីឃ្លាងឃ្លាតឡើយ ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

ក្នុងរយៈពេល៤១ឆ្នាំមកនេះ ឯកឧត្តម អ៊ឹង ហឿន បានឆ្លងតាមដំណាក់កាលក្នុងការបំពេញភារកិច្ចបម្រើជាតិមាតុភូមិកម្ពុជា ជាថ្នាក់ដឹកនាំមួយដ៏ឆ្នើមមួយរូប ក្នុងការដឹកនាំមន្ត្រីរាជការបំពេញកាតព្វកិច្ចកសាងអភិវឌ្ឍន៍ជាតិមាតុភូមិ ដោយមានមនសិកាស្នេហាជាតិមាតុភូមិ និង ប្រជាជន បានធ្វើកាបូជានូវកម្លាំងកាយ គំនិតបញ្ញា ស្មារតី ក្នុងការចូលរួមកសាងជាតិមាតុភូមិកម្ពុជា ដែលទើបរំដោះរួចពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នាថ្ងៃជ័យជម្នះ ៧មករា ១៩៧៩ និង កសាងការពារមាតុភូមិ កិច្ចអភិវឌ្ឍន៍ទៀតផង ។

សូមបញ្ជាក់ថា ឯកឧត្តម អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប បានទទួលមរណភាព នៅវេលាម៉ោង ២១និង២០នាទី នាថ្ងៃទី២៣ ខែ វិច្ឆិកា ឆ្នាំ២០២០ ក្នុងជន្មាយុ ៧២ ឆ្នាំ ដោយរោគាពាធ ហើយសពឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ត្រូវបានតម្កល់ទុកធ្វើបុណ្យនៅគេហដ្ឋាននៃសព ដើម្បីប្រារព្ធពិធីបុណ្យតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ក្នុងរយៈពេល៧ថ្ងៃ គឺចាប់ពីថ្ងៃទី២៣ រហូតដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ ។

តាមកម្មវិធីនៃបុណ្យសពនេះ នៅថ្ងៃទី២៦ និង ថ្ងៃទី២៧ ខែវិច្ឆិកានេះ នឹងមានការអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម អ៊ឹង ហឿន ពីសំណាក់ស្ថាប័នព្រឹទ្ធសភា រដ្ឋសភា ក្រសួង ខេត្តជិតខាង ក្រុមប្រឹក្សាខេត្តសៀមរាប គណៈអភិបាលខេត្ត មន្ទីរ អង្គភាពនានាក្នុងខេត្ត ក្រុមប្រឹក្សានិងគណៈអភិបាលក្រុងស្រុកទាំង១២ និង ស្ថាប័នឯកជនក្នុងខេត្តសៀមរាប ។

សពឯកឧត្តម អ៊ឹង ហឿន ត្រូវបានប្រារព្ធពិធីដង្ហែចេញពីគេហដ្ឋាន នៅវេលាម៉ោង៣និង៣០នាទីរសៀល នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ ឆ្ពោះទៅប្រារព្ធពិធីបូជានៅវត្តពោធិ៍បន្ទាយជ័យ ស្ថិតក្នុងសង្កាត់សៀមរាប ហើយនៅវេលាម៉ោង០៦ល្ងាច សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប នឹងប្រទានភ្លើងបូជាសព ៕

Tags: ឯកឧត្តម អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូងនិងបញ្ជីឈ្មោះអ្នកដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត

ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូងនិងបញ្ជីឈ្មោះអ្នកដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត

រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានបន្តសម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៦ នៅព្រឹកមិញនេះ

រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានបន្តសម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៦ នៅព្រឹកមិញនេះ

ក្រុមការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ដសៀមរាប ពិភាក្សាពន្លឿនការដោះស្រាយ និងទប់ស្កាត់ការជួញដូរមនុស្ស

ក្រុមការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ដសៀមរាប ពិភាក្សាពន្លឿនការដោះស្រាយ និងទប់ស្កាត់ការជួញដូរមនុស្ស

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.