Tuesday, January 20, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ក្រុមការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ដសៀមរាប ពិភាក្សាពន្លឿនការដោះស្រាយ និងទប់ស្កាត់ការជួញដូរមនុស្ស

ដោយ Pothe Thun
25/11/2020
នៅក្នុង សន្តិសុខ និង សង្គម
26
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្រុមការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ដសៀមរាប ពិភាក្សាពន្លឿនការដោះស្រាយ និងទប់ស្កាត់ការជួញដូរមនុស្ស

 

នៅព្រឹកថ្ងៃទី២៥ខែវិច្ឆិកាឆ្នាំ២០២០នេះ ក្រុមសមាជិកលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំង អំពើរជួញដូរមនុស្ស ហៅកាត់ថា គ.ខ.ប.ជ មានរៀបចំកិច្ចប្រជុំប្រចាំខែ ដើម្បីពិភាក្សា និងរិះរកវិធីសាស្ដ្រពន្លឿនការដោះស្រាយ និងទប់ស្កាត់ការធ្វើសកម្មភាពជួញដូរមនុស្សនៅខេត្ដសៀមរាប ដែលមានការចូលរួមពីមន្ទីរអង្គភាពពាក់ព័ន្ធ ព្រមទាំងតំណាងអង្គការដៃគូពាក់ព័ន្ឋសរុប៥៤នាក់។

ព័ត៌មានជាតិ ថ្មីៗ

ថ្នាក់ដឹកនាំខេត្តសៀមរាប ចូលគោរពវិញ្ញាណក្ខន្ធសព លោកវីរៈសេនីយ៍ឯក ប៉ក់ ឡា នាយសេនាធិការរង យោធភូមិភាគទី៤

ថ្នាក់ដឹកនាំខេត្តសៀមរាប ចូលគោរពវិញ្ញាណក្ខន្ធសព លោកវីរៈសេនីយ៍ឯក ប៉ក់ ឡា នាយសេនាធិការរង យោធភូមិភាគទី៤

15/01/2026
អាជ្ញាធរខេត្តសៀមរាប ណែនាំឱ្យប្រជានេសាទលៀស ប្រើប្រាស់ឧបករណ៍នេសាទឱ្យតាមត្រឹមត្រូវតាមច្បាប់

អាជ្ញាធរខេត្តសៀមរាប ណែនាំឱ្យប្រជានេសាទលៀស ប្រើប្រាស់ឧបករណ៍នេសាទឱ្យតាមត្រឹមត្រូវតាមច្បាប់

13/01/2026

លោកស្រី យូ សុភា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន គ.ខ.ប.ជ ខេត្តសៀមរាប នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស មានប្រសាសន៍ថា កិច្ចប្រជុំប្រចាំខែតុលា ឆ្នាំ២០២០ កន្លងទៅ បានពិភាក្សាលើបញ្ហាប្រឈម មួយចំនួន ដែលក្រុមការងារបានអនុវត្តសកម្មភាពប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស តាមគ្រប់រូបភាព ដោយមានការចូលរួមសហការពីគ្រប់ភាគីពាក់ព័ន្ឋទាំងអស់ នៅតាមមូលដ្ឋានភូមិ-ឃុំ ដូចជា ធ្វើការផ្សព្វផ្សាយច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស ការធ្វើអាជីវកម្មផ្លូវភេទ ច្បាប់ពាក់ព័ន្ឋនានា គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព វេទិកាសាធារណៈ ច្បាប់ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ ការធ្វើចំណាកស្រុកដោយសុវត្ថិភាព ការចាក់ស្ប៉តអប់រំ ការផ្សាយតាមវិទ្យុ ទូរទស្សន៍ ជាដើម។ ជាមួយគ្នានោះ ក៏មានការស៊ើបអង្កេត និងបង្ក្រាបបទល្មើស ដើម្បីយកទៅផ្តន្ទាទោសតាមនីតិវិធី ពិសេសការស្រាវជ្រាវស្វែងរកចាប់ និងឃាត់ខ្លួនមេខ្យល់ ។

នៅក្នុងកិច្ចប្រជុំនេះផងដែរ លោកស្រីអភិបាលរងខេត្ត ក៏បានលើកយកបញ្ហាជាច្រើនមកពិភាក្សា ដើម្បីស្វែងរកដំណោះស្រាយរួមគ្នាសម្រាប់ការពារជនរងគ្រោះ និងងាយរងគ្រោះ ដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ ឬការរំលោភបំពានផ្សេងៗ ដែលពាក់ព័ន្ធទៅនឹងច្បាប់ ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ។

ក្នុងកិច្ចប្រជុំនោះ ក្រុមការងារបានពិភាក្សា និងត្រួតពិនិត្យ៖
១. សេចក្តីព្រាងកំណត់ហេតុ និងបញ្ហាប្រឈមដែលបានដាក់ចេញកាលពីកិច្ចប្រជុំប្រចាំខែតុលា។
២ របាយការណ៍ប្រចាំខែវិច្ឆិកា ឆ្នាំ២០២០។
៣. តាមដាន និងពិភាក្សាលើប្រព័ន្ធ ទទួល – បញ្ជូន ជនរងគ្រោះ ដែលគ្រប់គ្រងដោយមន្ទីរសង្គមកិច្ច និងកិច្ចការនារីខេត្ត រួមនិងទទួលបានមកពី មន្ទីរអង្គភាពពាក់ព័ន្ធ និងអង្គការដៃគូជាតិ-អន្តរជាតិ ដើម្បីធ្វើការកំណត់អត្តសញ្ញាណ និងការស្តារនីតិសម្បទា។
៤. ពិភាក្សាលើផ្តល់ជំនាញវិជ្ជាជីវៈផ្នែកការគ្រប់គ្រងធុរកិច្ច និងសហគ្រិនភាព និងការគ្រប់គ្រងភោជនីយដ្ឋាន ដល់កម្មករ និងយោជិត នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោ សែនសៀមរាប និងវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ដែលបានបាត់បង់ការងារធ្វើក្នុងវិបត្តិកូវីដ១៩ នៅក្នុងខេត្តសៀមរាប ។
៥. បានជំរុញលើការពន្លឿននីតិវិធីតុលាការ លើករណីរបស់ពលករ ដែលបានលោតទឹកពីលើទូកនេសាទ នៅបរទេស ដែលជាករណីចាស់ៗ ។
៦. ពិនិត្យ និងតាមដាននីតិវិធីតុលាការ ពាក់ព័ន្ធនឹងករណីអំពើជួញដូរមនុស្ស និងអំពើហិង្សាទាក់ទងនឹងយេនឌ័រ។
៧. បានពិភាក្សាលើការរៀបចំប្រជុំជាមួយអន្តរសាសនា លើការងារបង្ការទប់ស្កាត់អំពើជួញដូរមនុស្ស ព្រមទាំង បានពិភាក្សាលើបញ្ហាប្រឈមមួយចំនួនទៀតពាក់ព័ន្ធ ដូចជាការរៀបចំកម្មវិធី ផ្តល់ជូនសម្ភារៈ ដល់កុមារតាមម្តាយនៅក្នុងពន្ធនាគារ៕

អត្ថបទ និង រូបភាព៖ បូ សាវី
កែសម្រួលអត្ថបទ៖ សេង ផល្លី

Tags: ក្រុមការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ដសៀមរាបគណៈកម្មាធិការប្រយុទ្ធប្រឆាំង អំពើរជួញដូរមនុស្ស
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
គណៈប្រតិភូព្រឹទ្ធសភារដ្ឋសភាក្រសួងស្ថាប័នជាតិអាជ្ញាធរខេត្តសៀមរាបនិងអង្គភាពស្ថាប័ននានា អញ្ជើញគោរពវិញ្ញាណក្ខន្ធឯកឧត្តម អ៊ឹង ហឿន ប្រធានក្រប្រឹក្សាខេត្តសៀមរាប

គណៈប្រតិភូព្រឹទ្ធសភារដ្ឋសភាក្រសួងស្ថាប័នជាតិអាជ្ញាធរខេត្តសៀមរាបនិងអង្គភាពស្ថាប័ននានា អញ្ជើញគោរពវិញ្ញាណក្ខន្ធឯកឧត្តម អ៊ឹង ហឿន ប្រធានក្រប្រឹក្សាខេត្តសៀមរាប

វិទ្យាល័យអារញ្ញសាគរស៊ីអែហ្វស៊ីប្រារព្ធទិវាពិភពលោកលាងសម្អាតដៃ និងទិវាអនាម័យនៅតាមគ្រឹះស្ថានសិក្សាក្នុងបរិបទនៃជំងឹកូវីដ-១៩

វិទ្យាល័យអារញ្ញសាគរស៊ីអែហ្វស៊ីប្រារព្ធទិវាពិភពលោកលាងសម្អាតដៃ និងទិវាអនាម័យនៅតាមគ្រឹះស្ថានសិក្សាក្នុងបរិបទនៃជំងឹកូវីដ-១៩

ប្រជាពលរដ្ឋជាង៣០០គ្រួសារក្នុងភូមិបណ្ដែតទឹកពាមតាអួរ ខេត្តសៀមរាប បញ្ឈប់ការចោលសំរាមប្លាស្ទិកទៅក្នុងទឹក

ប្រជាពលរដ្ឋជាង៣០០គ្រួសារក្នុងភូមិបណ្ដែតទឹកពាមតាអួរ ខេត្តសៀមរាប បញ្ឈប់ការចោលសំរាមប្លាស្ទិកទៅក្នុងទឹក

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    347 shares
    Share 139 Tweet 87
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    427 shares
    Share 171 Tweet 107
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9069 shares
    Share 5459 Tweet 1504
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26742 shares
    Share 22054 Tweet 1953
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63305 shares
    Share 43694 Tweet 8171

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,029)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,542)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (942)
  • សាសនា និង មនុស្សធម៌ (1,110)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (255)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.