Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

វិទ្យាល័យអារញ្ញសាគរស៊ីអែហ្វស៊ីប្រារព្ធទិវាពិភពលោកលាងសម្អាតដៃ និងទិវាអនាម័យនៅតាមគ្រឹះស្ថានសិក្សាក្នុងបរិបទនៃជំងឹកូវីដ-១៩

ដោយ Pothe Thun
26/11/2020
នៅក្នុង ចំណេះដឹង និង ការអប់រំ
134
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

វិទ្យាល័យអារញ្ញសាគរ ស៊ី អែហ្វ ស៊ី ប្រារព្ធទិវាពិភពលោកលាងសម្អាតដៃ និងទិវាអនាម័យនៅតាមគ្រឹះស្ថានសិក្សាក្នុងបរិបទនៃជំងឹកូវីដ-១៩

ក្រោមការឧបត្ថម្ភពីអង្គការថែរក្សាដើម្បីកម្ពុជា (Caring for Cambodia . CFC) នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ វិទ្យាល័យអារញ្ញសាគរ ស៊ី អែហ្វ ស៊ី ដែលស្ថិតក្នុងសង្កាត់សៀមរាប ក្រុងសៀមរាប បានប្រារព្ធទិវាពិភពលោកលាងសម្អាតដៃ និងទិវាអនាម័យនៅតាមគ្រឹះស្ថានសិក្សាក្នុងបរិបទនៃជំងឹកូវីដ-១៩ ក្រោមប្រធានបទ ៖ លាងសម្អាតដៃសម្រាប់ទាំងអស់គ្នា ក្នុងគោលបំណងរំលឹកដល់ការលើកកម្ពស់ការផ្សព្វផ្សាយអំពីសារៈសំខាន់នៃអនាម័យដៃ តាមរយៈការលាងសម្អាតដៃដោយសាប៊ូ និងការបំផុសឱ្យមានការផ្លាស់ប្តូរមួយចាប់ពីស្ថាប័នគោលនយោបាយថ្នាក់ជាតិ រហូតដល់អ្នកអនុវត្តសកម្មភាពនៅតាមសហគមន៍មូលដ្ឋាន ។

លោក លី ប៊ុនណា ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ទៀ សីហា អភិបាលខេត្តសៀមរាប មានប្រសាសន៍ថា ការប្រារព្ធទិវាពិភពលោកលាងសម្អាតដៃ និងអនាម័យនៅតាមគ្រឹះស្ថានសិក្សានាពេលនេះ គឺជាការជួយ ជំរុញបន្ថែមទៀត សម្រាប់ចូលរួមដើម្បីឈានទៅសម្រេចគោលដៅរបស់រាជរដ្ឋាភិបាល ដែលបានកំណត់នៅឆ្នាំ២០២៥ ព្រោះថាការលាងសម្អាតដៃនេះ នឹងកាត់បន្ថយអត្រាឆ្លងជំងឺផ្សេងៗ តាមរយៈដៃមិនស្អាត ពិសេសកាត់បន្ថយអត្រាមរណភាពរបស់កុមារទាក់ទងនឹងជំងឺរាក ជំងឺរលាកផ្លូវដង្ហើម និងបញ្ហាកង្វះអាហារូបត្ថម្ភ ដែលតែងតែកើតឡើងចំពោះកុមារ ដោយគ្រាន់តែអនុវត្តវិធីងាយៗ គឺការលាងសម្អាតដៃនឹងសាប៊ូ ឱ្យបានស្អាតមុនពេលបរិភោគចំណីអាហារ និងក្រោយពេលចេញពីបង្គន់ ដែលនេះជាសកម្មភាពសាមញ្ញៗ ដែលយើងអាចធ្វើបានគ្រប់ៗគ្នានិងគ្រប់ទីកន្លែង ។

ព័ត៌មានជាតិ ថ្មីៗ

ក្រសួងព័ត៌មាន បើកយុទ្ធនាការផ្សព្វផ្សាយអប់រំស្ដីពីបញ្ហាគ្រឿងញៀន នៅខេត្តស្វាយរៀង ជំរុញចលនាជាតិប្រយុទ្ធប្រឆាំង

ក្រសួងព័ត៌មាន បើកយុទ្ធនាការផ្សព្វផ្សាយអប់រំស្ដីពីបញ្ហាគ្រឿងញៀន នៅខេត្តស្វាយរៀង ជំរុញចលនាជាតិប្រយុទ្ធប្រឆាំង

18/11/2025
មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ៖ ការផលិត និងប្រើប្រាស់រ៉ូបូត ជាគន្លឹះសំខាន់ក្នុងការធ្វើទំនើបកម្មប្រព័ន្ធអប់រំ និងបណ្ដុះបណ្ដាលសិស្សសម្រាប់យុគសម័យបច្ចេកវិទ្យា

មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ៖ ការផលិត និងប្រើប្រាស់រ៉ូបូត ជាគន្លឹះសំខាន់ក្នុងការធ្វើទំនើបកម្មប្រព័ន្ធអប់រំ និងបណ្ដុះបណ្ដាលសិស្សសម្រាប់យុគសម័យបច្ចេកវិទ្យា

17/11/2025

លោក លី ប៊ុនណា មានប្រសាសន៍ទៀតថា ក្រសួងបានអនុវត្តគោលការណ៍ណែនាំលក្ខខណ្ឌអប្បបរមាទឹកស្អាត និងអនាម័យ នៅតាមគ្រឹះស្ថានសិក្សាមួយចំនួននៅ តាមរាជធានីខេត្ត ក្នុងនោះខេត្តសៀមរាប ក៏កំពុងបានអនុវត្តកម្មវិធីនេះផងដែរ ដូច្នេះតាមរយៈនេះ សូមឱ្យគ្រប់សាលាទាំងអស់ក្នុងខេត្ត ត្រូវមានបង្គន់ , មានបន្ទប់ទឹក , មានកន្លែងលាងសម្អាតដៃ និងប្រព័ន្ធទឹកស្អាតប្រើប្រាស់ឱ្យបានសមស្រប ហើយចំពោះសាលាដែលមិនទាន់មានកន្លែងលាងសម្អាតដៃ ត្រូវចលនាប្រភពធនធានដើម្បីសាងសង់ឱ្យបាន និង ចាត់តាំងឱ្យសិស្សអនុវត្តការលាងសម្អាតដៃនៅគ្រប់វេនសិក្សា ជាពិសេសចំពោះអាណាព្យាបាល ឬមាតាបិតាសិស្ស ក៏ត្រូវចូលរួមជួយសាលារៀន និងជំរុញកូនចៅរបស់ខ្លួនឱ្យអនុវត្ត ការលាងសម្អាតដៃនេះឱ្យបានគ្រប់ៗគ្នា នៅតាមគេហដ្ឋានរបស់ខ្លួនដែរ ។ សូមបញ្ជាក់ថា ទិវានេះ ត្រូវបានប្រារព្ឋជាលើកដំបូងនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០០៨ ប៉ុន្តែសម្រាប់ខេត្តសៀមរាប បានចាប់ផ្តើមធ្វើនៅឆ្នាំ២០១៩ ៕

អត្ថបទ និង រូបថត ៖ លោក យូ វង្ស
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: វិទ្យាល័យអារញ្ញសាគរ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រជាពលរដ្ឋជាង៣០០គ្រួសារក្នុងភូមិបណ្ដែតទឹកពាមតាអួរ ខេត្តសៀមរាប បញ្ឈប់ការចោលសំរាមប្លាស្ទិកទៅក្នុងទឹក

ប្រជាពលរដ្ឋជាង៣០០គ្រួសារក្នុងភូមិបណ្ដែតទឹកពាមតាអួរ ខេត្តសៀមរាប បញ្ឈប់ការចោលសំរាមប្លាស្ទិកទៅក្នុងទឹក

ពិធីផ្សព្វផ្សាយរបាយការណ៍វឌ្ឍនភាពឆ្នាំ២០១៩នៃការសម្រេចបានគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា ២០១៦-២០៣០

ពិធីផ្សព្វផ្សាយរបាយការណ៍វឌ្ឍនភាពឆ្នាំ២០១៩នៃការសម្រេចបានគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា ២០១៦-២០៣០

ថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តសៀមរាបអញ្ជើញគោរពវិញ្ញាណក្ខន្ធ

ថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តសៀមរាបអញ្ជើញគោរពវិញ្ញាណក្ខន្ធ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.