ដើមឈើចំនួន២,០០០ដើមត្រូវបានដាំនៅក្នុងតំបន់រមណីយដ្ឋានអង្គរ
នៅព្រឹកថ្ងៃ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ សិស្សានុសិស្សនៃសាលាវេស្ទើនអន្តរជាតិខេត្តសៀមរាប សហការជាមួយអាជ្ញាធរជាតិអប្សរា ព្រះសង្ឃជាច្រើនអង្គ បានចូលរួមដាំដើមឈើប្រមាណ២,០០០ដើម នៅបរិវេណខាងជើងប្រាសាទព្រះគោស្ថិតនៅក្នុងស្រុកប្រាសាទបាគងខេត្តសៀមរាប ដើម្បីចូលរួមចំនែក ក្នុងក្របខណ្ឌយុទ្ធនាការសាធារណៈដាំដើមឈើឡើងវិញនៅរមណីយដ្ឋានអង្គរ ។ មានប្រសាសន៍ក្នុងឱកាសនោះ លោក រត្ន័ រស្មី នាយកសាលាវេស្ទើនអន្តរជាតិខេត្តសៀមរាប បានឲ្យដឹងថា ព្រៃឈើអាចការពារនូវគ្រោះថ្នាក់ផ្សេងៗ និងផ្តល់ជាម្លប់សម្រាប់មនុស្ស ...