Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

បុរសជនជាតិខ្មែររស់នៅខេត្តសៀមរាបទី២ បានជាសះស្បើយ ពីជំងឺកូវីដ១៩

ដោយ Pothe Thun
02/04/2020
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
បុរសជនជាតិខ្មែររស់នៅខេត្តសៀមរាបទី២ បានជាសះស្បើយ ពីជំងឺកូវីដ១៩
67
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ នេះ នៅកម្ពុជាមានអ្នកជាសះស្បើយពីជំងឺកូវីដ១៩ ចំនួន ៩នាក់បន្ថែមទៀត ក្នុងនោះក៏មានជនជាតិខ្មែររស់នៅក្នុងខេត្តសៀមរាបមួយរូបផងដែរ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល។

បន្ទាប់ពីបានជាសះស្បើយពីជំងឺកូវីដ១៩ បុរសជនជាតិខ្មែរ វ័យ ៤០ឆ្នាំ រស់នៅក្នុងខេត្តសៀមរាបរូបនេះ បានថ្លែងអំណគុណដល់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន ក្រសួងសុខាភិបាល ព្រមទាំងអាជ្ញាធរខេត្តគ្រប់ជាន់ថ្នាក់ ដែលបានពិនិត្យព្យាបាលរូបលោកយ៉ាងយកចិត្តទុកដាក់ រហូតបានជាសះស្បើយ។ ដោយឡែក លោកនឹងនៅតែបន្តដាក់ខ្លួនឲ្យនៅដាច់ដោយឡែក រហូតដល់១៤ថ្ងៃ ទោះបីរូបលោក បានជាសះស្បើយពីជំងឺកូវីដ១៩នេះក៏ដោយ។

លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្ត និងជាប្រធានក្រុមការងារចត្តឡីស័កខេត្តសៀមរាប បានបញ្ជាក់ថា ការស្វែងរកជនជាតិខ្មែរ ដែលបានទៅចូលរួមពិធីសាសនានៅប្រទេសម៉ាឡេស៊ី នាពេលកន្លងមកនោះ ខាងអាជ្ញាធរខេត្ត រួមនិងគណៈដឹកនាំសាសនាឥស្លាមខេត្តសៀមរាប បានសហការគ្នាយ៉ាងស្អិតរមួត ដើម្បីតាមរកអ្នកពាក់ព័ន្ធដោយផ្ទាល់ និងប្រយោល ក្នុងគោលដៅបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម អែល ណាសៀត គណៈដឹកនាំសាសនាឥស្លាមខេត្តសៀមរាប បានអំពាវនាវដល់ សាសនិកឥស្លាមទាំងអស់នៅកម្ពុជា ត្រូវគោរពតាមការណែនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។

ឯកឧត្តម បញ្ជាក់ថា សាសនិកហាមដាច់ខាត មិនត្រូវទៅកន្លែងដែលមានជំងឺឆ្លងឡើយ តែដោយសារពួកគាត់ មិនបានយល់ដឹងពីជំងឺឆ្លងទាំងនេះ ទើបធ្វើឲ្យពួកគាត់ក្លាយជាជនរងគ្រោះ។

គួរជម្រាបថា បុរសជនជាតិខ្មែរវ័យ៤០ឆ្នាំរូបនេះ បានឆ្លងជំងឺកូវីដ១៩ បន្ទាប់ពីបានទៅចូលរួមពិធីសាសនានៅប្រទេសម៉ាឡេស៊ី។ បន្ទាប់ពីពិនិត្យឃើញថាមានលទ្ធផលវិជ្ជមាន នៃជំងឺកូវីដ១៩ បុរសរូបនេះបានមកសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ និងធ្វើតេស្តរកឃើញថាអវិជ្ជមាន នៃជំងឺកូវីដ១៩ ជាច្រើនលើក រហូតដល់ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ ក្រសួងសុខាភិបាលបានអនុញ្ញាតឲ្យបុរសរូបនេះចាកចេញពីមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។

អត្ថបទ និង រូបភាព៖ សេង ផល្លី

Tags: COVID-19ក្នុងខេត្តសៀមរាបជាសះស្បើយពីជំងឺកូវីដ១៩
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រុមការងារអនុសាខាកាកបាតក្រហមកម្ពុជាស្រុកក្រឡាញ់ ចុះសួរសុខទុក្ខក្រុមគ្រូពេទ្យ តាមមណ្ឌលសុខភាពឃុំ ០៨កន្លែង

ក្រុមការងារអនុសាខាកាកបាតក្រហមកម្ពុជាស្រុកក្រឡាញ់ ចុះសួរសុខទុក្ខក្រុមគ្រូពេទ្យ តាមមណ្ឌលសុខភាពឃុំ ០៨កន្លែង

អាជ្ញាធរជាតិអប្សរា ជួសជុលប្រាសាទអកយំជាលើកដំបូង

អាជ្ញាធរជាតិអប្សរា ជួសជុលប្រាសាទអកយំជាលើកដំបូង

អាល្លឺម៉ង់កាន់តែធ្ងន់ធ្ងរ ខណៈករណីឆ្លង COVID-19 បានកើនរហូតដល់ ៨៤,៧៩៤នាក់

អាល្លឺម៉ង់កាន់តែធ្ងន់ធ្ងរ ខណៈករណីឆ្លង COVID-19 បានកើនរហូតដល់ ៨៤,៧៩៤នាក់

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.