Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

អាជ្ញាធរជាតិអប្សរា ជួសជុលប្រាសាទអកយំជាលើកដំបូង

ដោយ Pothe Thun
02/04/2020
នៅក្នុង វប្បធម៌ និង ទេសចរណ៍
អាជ្ញាធរជាតិអប្សរា ជួសជុលប្រាសាទអកយំជាលើកដំបូង
43
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ប្រាសាទអកយំ ស្ថិតនៅលើខ្នងទំនប់បារាយណ៍ខាងលិច ក្នុងសង្កាត់ទឹកវិល ក្រុងសៀមរាប ត្រូវបានអាជ្ញាធរជាតិអប្សរា ធ្វើការជួសជុលជាលើកដំបូង ដែលមកដល់ឆ្នាំ២០២០មានរយៈពេលជិតមួយឆ្នាំហើយ។ក្រុមអ្នកជំនាញអាជ្ញាធរជាតិអប្សរាបានអោយដឹងថា ពួកគាត់ប្រឹងប្រែងសង្គ្រោះប្រាសាទនេះ ដើម្បីឱ្យរួចផុតពីហានីភ័យ និងដើម្បីឱ្យបុរាណដ្ឋានមួយនេះមានភាពរឹងមាំស្រស់ស្អាត សម្រាប់ទទួលស្វាគមន៍ទេសចរគ្រប់ទិសទីមកទស្សនាឱ្យបានច្រើនកុះករ។

លោកបណ្ឌិត ជា សុជាតិ បុរាណវិទូនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ និងជាប្រធានគម្រោងបានឱ្យដឹងនៅថ្ងៃទី០២ខែមេសាឆ្នាំ២០២០នេះថា គោលបំណងនៃការជួសជុលប្រាសាទអកយំ ក៍ជាការចូលរួមចំណែកលើកតម្លៃប្រាសាទនេះឱ្យផុតពីការបំផ្លាញរបស់ធម្មជាតិ បរិស្ថាន និងមនុស្ស ឱ្យសមតម្លៃជាបេតិកភណ្ឌពិភពលោក។

លោកបណ្ឌិត សង្ឃឹមថា ក្រោយបញ្ចប់គម្រោងជួសជុលក្នុងពេលឆាប់ៗខាងមុខ នឹងមានភ្ញៀវទេសចរស្គាល់ច្រើន មកទស្សនាច្រើនដូចបារាយណ៍ទឹកថ្លាដែរ ហើយភ្ញៀវទេសចរណ៍ បានសិក្សាស្វែងយល់អំពីប្រវត្តិសាស្ត្រ បរិស្ថាន ការជួសជុល សំណង់ប្រាសាទភ្នំដែលមានវ័យចំណាស់ជាងគេនៅក្នុងតំបន់រមណីយដ្ឋានអង្គរ។ប្រធានគម្រោងរូបនេះ បានបញ្ជាក់ថា ប្រាសាទអកយំរងនូវការខូចខាតតាំងពីមុនបារាំងរកឃើញមកម្ល៉េះ ពោលគឺឆ្នាំ១៩៣២ ដោយរចនាសម្ព័ន្ធមួយផ្នែក នៃប្រាសាទត្រូវបានកប់ក្រោមខ្នងទំនប់បារាយណ៍។ មិនតែប៉ុណ្ណោះ ដើមឈើនិងឫសឈើក៏បានដុះចាក់ឫសបំផ្លាញប្រាសាទ ដោយរចនាសម្ព័ន្ធគ្រឹះមិនអាចទ្រទម្ងន់សង្កត់របស់តួប្រាសាទទាំងមូល។ជាមួយគ្នានោះ ក៍មានការលួចជីករកវត្ថុបុរាណដែលធ្វើអោយឥដ្ឋពុកផុយ ព្រមទាំងបានបំផ្លាញដោយបរិស្ថានមានរុក្ខជាតិ ស្លែ ទឹក សីតុណ្ហភាព អាកាសធាតុ និងមានលំញ័រយានយន្តដែលបើបរកាត់បុរាណដ្ឋាន បាយអរអស់គុណភាព ខណៈដែលកង្វះការថែទាំជាដើម។

ព័ត៌មានជាតិ ថ្មីៗ

ប្រធានមន្ទីរវប្បធម៌ខេត្តសៀមរាប អំពាវនាវឱ្យប្រជាពលរដ្ឋ ពិសេសយុវជន ប្រើប្រាស់ទិវានៃក្ដីស្រលាញ់ឱ្យបានត្រឹមត្រូវ ប្រកបដោយក្ដីថ្លៃថ្នូរ

ប្រធានមន្ទីរវប្បធម៌ខេត្តសៀមរាប អំពាវនាវឱ្យប្រជាពលរដ្ឋ ពិសេសយុវជន ប្រើប្រាស់ទិវានៃក្ដីស្រលាញ់ឱ្យបានត្រឹមត្រូវ ប្រកបដោយក្ដីថ្លៃថ្នូរ

13/02/2026
រមណីយដ្ឋានអង្គរទទួលស្វាគមន៍ភ្ញៀវទេសចរយ៉ាងកុះករដើមឆ្នាំ២០២៦ ខណៈទេសចរឥណ្ឌាកើនឡើងគួរឱ្យកត់សម្គាល់

រមណីយដ្ឋានអង្គរទទួលស្វាគមន៍ភ្ញៀវទេសចរយ៉ាងកុះករដើមឆ្នាំ២០២៦ ខណៈទេសចរឥណ្ឌាកើនឡើងគួរឱ្យកត់សម្គាល់

12/01/2026

លោកបានបន្ដថា ដើម្បីសង្គ្រោះប្រាសាទនេះឱ្យផុតពីគ្រោះថ្នាក់ អាជ្ញាធរជាតិអប្សរាបានជួសជុលទៅតាមដំណាក់កាលៗ ដោយដំណាក់កាលទី១ សម្អាតប្រាសាទ ត្រួសត្រាយព្រៃ សម្អាតកំណកដី សម្រង់ប្លង់ជុំវិញប្រាសាទ និងពង្រឹងខឿនខាងត្បូងនៃប្រាង្គកណ្តាល។ ដំណាក់កាលទី២ ក្រុមការងារបន្តពង្រឹងប្រាង្គកណ្តាល ពង្រឹងនិងជួសជុលខឿនផ្នែកខាងត្បូង ខាងលិច ខាងកើត និងខាងជើង។ នៅផ្នែកខាងជើង ក្រុមការងារបានដំឡើងស៊ុមទ្វារដែលធ្វើពីថ្មភក់ឱ្យឈរឡើងវិញ ដែលគេបានធ្វើបន្ថែមលើសំណង់ចាស់កាលពីស.វ.ទី១០ឱ្យដូចដើម។ បន្ថែមពីនោះ ក្រុមការងារបានដកដើមពោធ៍ រើរានព្រះភូមិនៅផ្នែកខាងកើត ដែលជាច្រកចូលដ៏សំខាន់ ហើយពង្រឹងខឿនទី៣ និងកម្រាលខឿនដែលឫសពោធិ៍បានចាក់ចូលធ្វើឱ្យខូចខាត។ រួចហើយពង្រឹងនិងជួសជុលខឿនប្រាង្គ ដំឡើងកាំជណ្តើរថ្មភក់និង ដាក់បង្កាន់ដៃឥដ្ឋសងខាងផងដែរ។ លោកបានបន្ដថា ចំណែកនៅកណ្តាលប្រាង្គ ក្រុមការងារបានរៀបចំពង្រឹងជើងទម្រនិងលើកបំណែកជើងទម្រមកដាក់នៅទីតាំងដើមវិញ៕

អត្ថបទ និង រូបភាព៖ បូ សាវី

Tags: ជួសជុលប្រាសាទ​ប្រាសាទអកយំអាជ្ញាធរជាតិអប្សរា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាល្លឺម៉ង់កាន់តែធ្ងន់ធ្ងរ ខណៈករណីឆ្លង COVID-19 បានកើនរហូតដល់ ៨៤,៧៩៤នាក់

អាល្លឺម៉ង់កាន់តែធ្ងន់ធ្ងរ ខណៈករណីឆ្លង COVID-19 បានកើនរហូតដល់ ៨៤,៧៩៤នាក់

លោក ដូណាល់ ត្រាំ ទើបធ្វើតេស្តរក COVID-19 ជាលើកទី២

លោក ដូណាល់ ត្រាំ ទើបធ្វើតេស្តរក COVID-19 ជាលើកទី២

រដ្ឋបាលស្រុកបន្ទាយស្រី នឹងដាក់ដំណើរការរថយន្ដដឹកសំរាម ៦គ្រឿង បន្ទាប់ពីស្ថានពីជំងឺកូវីដ១៩ បានធូរស្រាល

រដ្ឋបាលស្រុកបន្ទាយស្រី នឹងដាក់ដំណើរការរថយន្ដដឹកសំរាម ៦គ្រឿង បន្ទាប់ពីស្ថានពីជំងឺកូវីដ១៩ បានធូរស្រាល

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.