Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ក្រុមការងារអនុសាខាកាកបាតក្រហមកម្ពុជាស្រុកក្រឡាញ់ ចុះសួរសុខទុក្ខក្រុមគ្រូពេទ្យ តាមមណ្ឌលសុខភាពឃុំ ០៨កន្លែង

ដោយ Pothe Thun
02/04/2020
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
ក្រុមការងារអនុសាខាកាកបាតក្រហមកម្ពុជាស្រុកក្រឡាញ់ ចុះសួរសុខទុក្ខក្រុមគ្រូពេទ្យ តាមមណ្ឌលសុខភាពឃុំ ០៨កន្លែង
62
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កាលពីថ្ងៃទី ០១ ខែមេសា ឆ្នាំ២០២០ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជា ស្រុកក្រឡាញ់ បានចុះជួបសំណេះសំណាលសួរសុខទុក្ខក្រុមគ្រូពេទ្យនៅតាមមណ្ឌលសុខភាពចំនួន ០៨កន្លែង ស្ថិតក្នុងឃុំចំនួន៨ ក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប។

ក្នុងការចុះជួបសំណេះសំណាលនេះ ក្រុមការងារបានបែងចែកជា២ក្រុម ក្នុងនោះក្រុមទីមួយដឹកនាំដោយ លោក សុខ ណារ៉េត អភិបាលរងស្រុក តំណាងលោកស្រី ម៉ននី រង្សី អភិបាលស្រុក និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា បានចុះជួបសួរសុខទុក្ខលោកគ្រូអ្នកគ្រូពេទ្យ នៅ មណ្ឌលសុខភាព ក្រូចគរ ឃុំក្រូចគរ, មណ្ឌលសុខភាព ស្នួល ឃុំស្នួល, មណ្ឌលសុខភាព រោងគោ ឃុំរោងគោ និង មណ្ឌលសុខភាព ស្រណាល ឃុំស្រណាល។ ក្នុងនោះក្រុមទី២ ដឹកនាំដោយលោកស្រី ចាន់ រ៉ុន អភិបាលរងស្រុក តំណាងលោកស្រីអភិបាលស្រុកក្រឡាញ់ ចុះជួបសួរសុខទុក្ខលោកគ្រូអ្នកគ្រូពេទ្យ នៅមណ្ឌលសុខភាព សំបួរ ឃុំសំបួរ , មណ្ឌលសុខភាព សៀង ណាំ អង់រីកូ សំពៅលូន ឃុំក្រឡាញ់ , មណ្ឌលសុខភាព កំពង់ថ្កូវ ឃុំកំពង់ថ្កូវ និង មណ្ឌលសុខភាព តាអាន ឃុំតាអាន។

ក្នុងឱកាសជួបសំណេះសំណាលនេះដែរ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជា ស្រុកក្រឡាញ់ បាននាំយកនូវ សាប៊ូលាងដៃ អាល់កុល ផ្ទាំងផ្សព្វផ្សាយទប់ស្កាត់ជំងឺកូវីដ១៩ ជូនដល់មណ្ឌលសុខភាពទាំង ០៨កន្លែងផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

តំណាងឲ្យ លោកស្រីប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកក្រឡាញ់ លោកសុខ ណារ៉េត និងលោកស្រី ចាន់ រ៉ុន ក៏បាននាំយកនូវផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិយព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ឯកឧត្ដម ទៀ សីហា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងបានថ្លែងអំណរគុណដល់លោកគ្រូអ្នក អ្នកគ្រូពេទ្យ នៅតាមមណ្ឌលសុខភាពខាងលើ ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ ក្នុងការពិគ្រោះយោបល់ មើលថែ និងព្យាបាលសុខភាព ជូនដល់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន ពិសេសការផ្ដល់សារអប់រំផ្សព្វផ្សាយអំពីជំងឺរលាកសួតប្រភេទថ្មី (Covid-19) ជូនដល់បងប្អូនប្រជាពលករដែលទើបត្រលប់មកពីប្រទេសជិតខាង និងប្រជាពលរដ្ឋទូទៅផងដែរ។

អត្ថបទ និង រូបភាព៖ ស្រុកក្រឡាញ់
កែសម្រួល៖ សេង ផល្លី

Tags: កាកបាតក្រហមស្រុកក្រឡាញ់សួរសុខទុក្ខក្រុមគ្រូពេទ្យ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរជាតិអប្សរា ជួសជុលប្រាសាទអកយំជាលើកដំបូង

អាជ្ញាធរជាតិអប្សរា ជួសជុលប្រាសាទអកយំជាលើកដំបូង

អាល្លឺម៉ង់កាន់តែធ្ងន់ធ្ងរ ខណៈករណីឆ្លង COVID-19 បានកើនរហូតដល់ ៨៤,៧៩៤នាក់

អាល្លឺម៉ង់កាន់តែធ្ងន់ធ្ងរ ខណៈករណីឆ្លង COVID-19 បានកើនរហូតដល់ ៨៤,៧៩៤នាក់

លោក ដូណាល់ ត្រាំ ទើបធ្វើតេស្តរក COVID-19 ជាលើកទី២

លោក ដូណាល់ ត្រាំ ទើបធ្វើតេស្តរក COVID-19 ជាលើកទី២

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.