ថ្នាក់ដឹកនាំមន្ទីរអប់រំយុវជន និងកីឡាខេត្តសៀមរាប បង្ហាញថា ការអប់រំល្អ ជាកូនសោសម្រាប់ដោះស្រាយនូវរាល់បញ្ហាសង្គម និង សេដ្ឋកិច្ច
លោក សុខ ដានី អនុប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តសៀមរាប បានមានប្រសាសន៍ថា ការអប់រំល្អ ជាកូនសោសម្រាប់ដោះស្រាយនូវរាល់បញ្ហាសង្គម និងសេដ្ឋកិច្ចជាក់ស្តែង ក្នុងយុគសម័យ សេដ្ឋកិច្ចពុទ្ធិ និងបច្ចេកវិទ្យាព័ត៌មាន អាស្រ័យលើកត្តាធនធានមនុស្ស មានចំណេះដឹង ចំណេះធ្វើទូលំទូលាយ មានភាពច្នៃប្រឌិត និងមានជំនាញច្បាស់លាស់ ព្រោះការអប់រំឆ្លើយតបទៅនឹងទីផ្សារពលកម្ម និងដំណើរការឆ្លើយតបនិងបរិយាការណ៍ នៃសកលភាវូបនីយកម្ម ...