Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ក្រសួងសាធារណៈការនិងដឹកជញ្ជូន គ្រោងដាក់កម្មវិធីដកពិន្ទុប័ណ្ណបើកបរទៅលើអ្នកបើកបរល្មើសច្បាប់ផ្សេងៗ

ដោយ Pothe Thun
23/07/2021
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
68
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្រសួងសាធារណៈ និងដឹកជញ្ជូនបានព្រមានចាត់វិធានការផ្លូវច្បាប់ចំពោះអ្នកបើកបរល្មើសច្បាប់ចរាចរណ៍ផ្លូវ ដឹកលើសទម្ងន់ ដោយលើកឡើងថា នឹងរៀបចំកម្មវិធីដកពិន្ទុប័ណ្ណបើកបរ និងពិន័យបទល្មើសចរាចរណ៍ផ្លូវគោក តាមរយៈការស្កេនលើប័ណ្ណបើកបរ ដើម្បីកាត់បន្ថយពិន្ទុចំពោះអ្នកបើកបរយានយន្តខុសច្បាប់ ទៅតាមស្ថានបទល្មើសនៃច្បាប់ចរាចរណ៍ផ្លូវគោក។ នេះបើតាមការបញ្ជាក់របស់ឯកឧត្ដមទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន ក្នុងពិធីបើកអោយដំណើរជាផ្លូវការនូវមណ្ឌលផ្ដល់សេវាសាធារណៈរបស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន នៅក្រុងសៀមរាប កាលពីថ្ងៃទី២១ ខែកក្កដាកន្លងទៅ។

ឯកឧត្ដមទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល បញ្ជាក់ទៀតថា បច្ចុប្បន្នក្រុមការងារជំនាញក្រសួង និងអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានសហការរៀបកម្មវិធីដកពិន្ទុប័ណ្ណបើកបរ និងពិន័យបទល្មើសចរាចរណ៍ផ្លូវគោក អាចចាប់យករូបភាពយានយន្តដែលបើកបរល្មើសច្បាប់ តាមរយៈការស្កេនលើប័ណ្ណបើកបរ ដើម្បីកាត់បន្ថយពិន្ទុចំពោះអ្នកបើកបរយានយន្តខុសច្បាប់ទៅតាមស្ថាននៃបទល្មើស។ ក្នុងនោះក៍ចាត់វិធានការចំពោះអ្នកមិនពាក់ខ្សែក្រវាត់សុវត្ថិភាព បើកបរលើសល្បឿនកំណត់ បើកបរក្នុងស្ថានភាពស្រវឹង ផ្ទុកមនុស្សលើសកំណត់ ឬល្មើសភ្លើងសញ្ញា ជាពិសេសទៅទៀតការដឹកទំនិញលើសទម្ងន់ជាដើម។

ឯកឧត្តមទេសរដ្ឋមន្ត្រី បញ្ជាក់បន្ថែមថា សម្រាបកម្មវិធីដកពិន្ទុប័ណ្ណបើកបរនេះ បង្កើតឡើងដើម្បីឱ្យអ្នកបើកបរគោរពច្បាប់ចរាចរណ៍ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដោយហេតុថា។ ជារៀងរាល់ឆ្នាំរដ្ឋបានខាតបង់ថវិកាជាតិប្រមាណ ៣៥០លានដុល្លារអាមេរិក ដោយសារគ្រោះថ្នាក់ចរាចរណ៍ និងបានបង្កឱ្យប្រជាពលរដ្ឋរងរបួសស្លាប់ ខូចខាតទ្រព្យសម្បត្តិឯកជន និងចំណាយលើការបង់ថ្លៃព្យាបាល និងបានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋចូលរួមជាមួយរាជរដ្ឋាភិបាលគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ក្នុងនោះក៏សូមសំណូមពរដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់គ្នា ជាពិសេសក្រុមហ៊ុនដឹកទំនិញសូមគោរពច្បាប់ចរាចរ ច្បាប់ផ្លូវថ្នល់ កុំដឹកទំនិញលើសទម្ងន់នៃច្បាប់បានកំណត់ ដែលផ្លូវឲ្យផ្លូវយើងឆាប់ខូចរីករិល ខូចមុនអាយុកាលនៃផ្លូវផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

ឯកឧត្ដម ស៊ុន ចាន់ថុល ក៏បានឲ្យដឹងថែរថា កម្មវិធីដកពិន្ទុប័ណ្ណបើកបរនេះគ្រោងនឹងគោរពរាយការណ៍ជូនសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកនាពេលឆាប់ៗនេះ ដើម្បីស្នើសុំការឯកភាព និងអាចដាក់ឱ្យប្រើប្រាស់ផ្លូវការ នៅដើមឆ្នាំ២០២២ខាងមុខ។ ជាមួយគ្នានោះឯកឧត្តមក៏បានសំណូមពរផងដែរដល់មនុស្សបួនប្រភេទ រួមមាន៖ អ្នកថា អ្នកធ្វើ អ្នក ឈរមើល និងអ្នកទិទៀន ឱ្យចូលរួមជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីកសាងប្រទេសជាតិយើងឱ្យបានរុងរឿងថែមទៀត និងបានរម្លឹកនូវពាក្យស្លោកមួយឃ្លាថា៖ សំដីអត់ប្រយោជន៍នាំគ្រោះដល់ជាតិ ការងារមានប្រសិទ្ធភាពនាំជាតិរុងរឿង៕

អត្ថបទ និងរូបភាព៖ លោក ឈិត វី
កែសម្រួលអត្ថបទ៖ លោក អ៊ុន ណារាជ្យ

Tags: ក្រសួង​សាធារណការ និង​ដឹកជញ្ជូនពិន្ទុប័ណ្ណបើកបរ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កាកបាទក្រហមកម្ពុជា ប្រគល់ថវិកាចំនួន៥ម៉ឺនដុល្លា និងសំភារៈការពារកូវីដ-១៩ មួយចំនួន ជូនដល់មន្ទីរពេទ្យកុមារអង្គរខេត្ដសៀមរាប

កាកបាទក្រហមកម្ពុជា ប្រគល់ថវិកាចំនួន៥ម៉ឺនដុល្លា និងសំភារៈការពារកូវីដ-១៩ មួយចំនួន ជូនដល់មន្ទីរពេទ្យកុមារអង្គរខេត្ដសៀមរាប

ក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកស្រីស្នំ នាំយកទៀនវស្សា ទេយ្យវត្ថុ និងបច្ច័យប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សាក្នុងស្រុកស្រីស្នំ

ក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកស្រីស្នំ នាំយកទៀនវស្សា ទេយ្យវត្ថុ និងបច្ច័យប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សាក្នុងស្រុកស្រីស្នំ

សាលាដំបូងខេត្តសៀមរាបបន្តចេញដីកាបង្គាប់ឱ្យឃុំខ្លួនជនត្រូវចោទចំនួន ២នាក់ បន្ថែមទៀតពីបទមិនគោរពវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩

សាលាដំបូងខេត្តសៀមរាបបន្តចេញដីកាបង្គាប់ឱ្យឃុំខ្លួនជនត្រូវចោទចំនួន ២នាក់ បន្ថែមទៀតពីបទមិនគោរពវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.