Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកស្រីស្នំ នាំយកទៀនវស្សា ទេយ្យវត្ថុ និងបច្ច័យប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សាក្នុងស្រុកស្រីស្នំ

ដោយ Pothe Thun
23/07/2021
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
32
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១នេះ ឯកឧត្តម លីវ សុខុន អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកស្រីស្នំ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម លន់ សុធី ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកស្រីស្នំ រួមដំណើរដោយលោក លោកស្រី ជាអនុប្រធាន សមាជិក សមាជិកា នៃក្រុមការងារ បាននាំយកនូវទៀនចំណាំវស្សា ទេយ្យវត្ថុ និងបច្ច័យមួយចំនួន រួមមាន ៖ ទៀនចំណាំវស្សាចំនួន ១០គូ , សាដក ១០កញ្ចប់ , មីជាតិ២០កេស , ត្រីខ១០យួរ , ទឹកត្រី១០យួរ , ទឹកស៊ីអ៊ីវ១០យួរ , ទឹកសុទ្ឋ៥០កេស , ទឹកអូអីឈិក២០កេស , អង្ករ៥០០គីឡូក្រាម , ម៉ាស២០ប្រអប់ , ទឹកដោះគោ១០០កំប៉ុង ,ស្កសរ ,ប៊ីចេង , តែ , អាល់កុលចំនួន១០០លីត្រ និងថវិកាមួយចំនួនទៀត ប្រគេនដល់ព្រះសង្ឃចំនួន០៩ វត្ត និងអាស្រមចំនួន០១ ក្នុងទូទាំងស្រុក ទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ក្នុងរដូវកាលដែលព្រះសង្ឃ ត្រូវធ្វើវដ្តប្រតិបត្តិ ចូលព្រះវស្សា ។

ឯកឧត្តម លីវ សុខុន មានប្រសាសន៍ថា សម្ភារនិងទេយ្យវត្ថុទាំងនេះ គឺបានមកពីការចូលរួមរបស់សមាជិកសមាជិកាក្រុមការងារចុះជួយស្រុកស្រីស្នំ ដែលបានបរិច្ចាគធនធានថវិកាផ្ទាល់ខ្លួន សម្រាប់ចំណាយទិញ និងប្រគេនដល់ព្រះសង្ឃ តាជីដូនជីនៅក្នុងវត្ត និងអាស្រមទាំង១០ ក្នុងរដូវកាលដែលព្រះសង្ឃ ត្រូវធ្វើវដ្តប្រតិបត្តិ ចូលព្រះវស្សាអស់កាលត្រីមាស សម្រាប់ជាចតុប្បច្ច័យភិក្ខុសង្ឃប្រើប្រាស់ ក៏ដូចជាតបទៅនឹងតម្រូវការចាំបាច់នៃដំណាក់កាលជួបការលំបាកដោយវិបត្តិជំងឺកូវីដ-១៩ ដែលកំពុងរាតត្បាតឆ្លងចូលសហគមន៍ជាបន្តបន្ទាប់ ។

ឯកឧត្តម លីវ សុខុន មានប្រសាសន៍ទៀតថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យប្រទេសជាតិទាំងមូលមានសន្តិសុខពេញបរិបូរណ៍ ជាពិសេសមានការរីកចម្រើនលើគ្រប់វិស័យ ទាំងវិស័យពុទ្ធចក្រ និង អាណាចក្រ ដូចដែលយើងទាំងអស់គ្នាបានមើលឃើញជាក់ស្ដែងនឹងភ្នែកស្រាប់ ដូច្នេះសំអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបន្តចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ជាប្រមុខនាំ ដើម្បីឲ្យប្រទេសកម្ពុជាយើង កាន់តែការរីកចម្រើនថ្មីៗបន្ថែមទៀត ។

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

27/01/2026

ជាមួយគ្នានេះ ឯកឧត្តម លីវ សុខុន បានអំពាវនាវដល់ព្រះសង្ឃ និងបងប្អូនប្រជាពលរដ្ឋជិតឆ្ងាយ ត្រូវចូលរួមទាំងអស់គ្នា ដោយអនុវត្តឲ្យបានហ្មត់ចត់ តាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល និង សេចក្តីណែនាំនានារបស់រដ្ឋបាលខេត្ត ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩នេះ ដើម្បីរួមគ្នាការពារទប់ស្កាត់កុំឱ្យមេរោគដ៍សាហាវនេះរីករាលដាលបន្តឆ្លងចូលសហគមន៍ ក្នុងនោះត្រូវការពារដោយការពាក់ម៉ាស់ , ការលាងសំអាតដៃឱ្យបានញឹកញាប់ , ការរក្សាគម្លាតសុវត្ថិភាពសង្គមបុគ្គលពីម្នាក់ទៅម្នាក់ឱ្យបានយ៉ាងតិចមួយម៉ែត្រកន្លះ និង កុំចូលទៅទីកន្លែងបិទជិតខ្វះខ្យល់ចេញចូលនិងប្រើម៉ាស៊ីនត្រជាក់ច្រើន , កុំទៅទីដែលមានមនុស្សច្រើនកុះករ , កុំប៉ះពាល់គ្នា និង កុជួបជុំគ្នាច្រើនជាដើម។

មានប្រសាសន៍ក្នុងឱកាសនោះ លោកស្រី ចាន់ សួយ អភិបាលរងស្រុកស្រីស្នំ បានឱ្យដឹងថា ដោយមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និង សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងកាពារជាតិ និង ជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកស្រីស្នំ បានយកចិត្តទុកដាក់យ៉ាងខ្លាំងលើសុខទុកប្រជាពលរដ្ឋ ជាពិសេសការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ក្នុងស្រុកស្រីស្នំ ដែលបានអនុវត្តចាប់តាំងពីថ្ងៃទី១៥ រហូតដល់ថ្ងៃទី២០ ខែកក្កដា សម្រេចបាន១០០ភាគរយហើយ៕

អត្ថបទ ៖ លោក បុង ឆវ័ន ,រូបភាព ៖ លោក ធន់ ពូថេ
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: ទៀនវស្សាស្រុកស្រីស្នំ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សាលាដំបូងខេត្តសៀមរាបបន្តចេញដីកាបង្គាប់ឱ្យឃុំខ្លួនជនត្រូវចោទចំនួន ២នាក់ បន្ថែមទៀតពីបទមិនគោរពវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩

សាលាដំបូងខេត្តសៀមរាបបន្តចេញដីកាបង្គាប់ឱ្យឃុំខ្លួនជនត្រូវចោទចំនួន ២នាក់ បន្ថែមទៀតពីបទមិនគោរពវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩

អាជ្ញាធរខេត្តសៀមរាបបន្តរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីបន្ថែមចំនួន៩៩នាក់ ខណៈជាសះស្បើយ៤៩នាក់ និងស្លាប់១នាក់ នៅថ្ងៃទី២៥ ខែកក្កដានេះ

អាជ្ញាធរខេត្តសៀមរាបបន្តរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីបន្ថែមចំនួន៩៩នាក់ ខណៈជាសះស្បើយ៤៩នាក់ និងស្លាប់១នាក់ នៅថ្ងៃទី២៥ ខែកក្កដានេះ

ប្រជាពលរដ្ឋដែរទើបបញ្ចប់ការធ្វើចត្តាឡីស័ក ចំនួន១២០គ្រួសារ ក្នុងស្រុកប្រាសាទបាគង ទទួលអំណោយពីអង្គការបញ្ញាមូលនិធិអប់រំនៅកម្ពុជា

ប្រជាពលរដ្ឋដែរទើបបញ្ចប់ការធ្វើចត្តាឡីស័ក ចំនួន១២០គ្រួសារ ក្នុងស្រុកប្រាសាទបាគង ទទួលអំណោយពីអង្គការបញ្ញាមូលនិធិអប់រំនៅកម្ពុជា

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.