Tuesday, January 20, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ប្រជាពលរដ្ឋដែរទើបបញ្ចប់ការធ្វើចត្តាឡីស័ក ចំនួន១២០គ្រួសារ ក្នុងស្រុកប្រាសាទបាគង ទទួលអំណោយពីអង្គការបញ្ញាមូលនិធិអប់រំនៅកម្ពុជា

ដោយ Pothe Thun
26/07/2021
នៅក្នុង កូវីដ-១៩, ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
33
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ម្សិលមិញនេះ ប្រជាពលរដ្ឋដែរទើបបញ្ចប់ការធ្វើចត្តាឡីស័កចំនួន១២០គ្រួសារ ដែលរស់នៅក្នុងឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ទទួលអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់មួយចំនួនពីអង្គការបញ្ញាមូលនិធិអប់រំនៅកម្ពុជា ដើម្បីសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃមួយរយៈពេល ដោយក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ២០គីឡូក្រាម ,ទឹកត្រី ២ដប ,ទឹកស៊ីអ៊ីវ ២ដប ,ប៊ីចេង ១គីឡូក្រាម ,ស្ករស ១គីឡូក្រាម ,ខ្ទឹមស ១គីឡូក្រាម ,សាប៊ូ៤ដុំ ,អាល់កុល ១លីត្រ និងម៉ាស់០១ប្រអប់។

មានប្រសាសន៍ក្នុងឱកាសនោះ លោក សូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង ជំនួសមុខឲ្យបងប្អូនប្រជាពលរដ្ឋទាំង១២០គ្រួសារ បានសម្ដែងនូវការអរគុណ និងកោតសរសើរចំពោះសកម្មភាពសប្បុរសធម៌របស់អង្គការបញ្ញាមូលនិធិអប់រំនៅកម្ពុជា ដែលបានលះបង់ធនធានផ្ទាល់ទោះតិចក្តីច្រើនក្តី ដើម្បីយកមកចែករំលែកដល់គ្រួសារខ្វះខាតលើជីវភាពប្រចាំថ្ងៃក្នុងដំណាក់កាលជួបការលំបាកដោយសារជំងឺកូវីដ-១៩ ដែលនេះបង្ហាញឱ្យឃើញពីវប្បធម៌ចែករំលែក ជួយទុក្ខធុរៈគ្នាទៅវិញទៅមកក្នុងគ្រាលំបាក និងបង្ហាញពីទឹកចិត្តនិងស្មារតីយកអាសារ ជួយសង្គ្រោះគ្នាទៅតាមលទ្ឋភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការកាត់បន្ថយភាពក្រីក្ររបស់បងប្អូនប្រជាពលរដ្ឋ។

ជាមួយគ្នានោះដែរ លោកអភិបាលស្រុក ក៏បានកោតសរសើរចំពោះបងប្អូនប្រជាពលរដ្ឋយើងទាំងអស់ក្នុងឃុំកំពង់ភ្លុកនេះ ដែលបានចូលរួមអនុវត្តន៍វិធានការចត្តាឡីសក័ ប្រកបដោយភាពអត់ធ្មត់ និងការទទួលខុសត្រូវ។ ក្នុងនោះដែរលោកក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមអនុវត្តតាមសេចក្តីជូនដំណឹង និងសេចក្តីណែនាំនានារបស់រដ្ឋបាលខេត្ត ដើម្បីការពារការឆ្លងជំងឺកូវីដ-១៩ ជាពិសេសត្រូវប្រកាន់ខ្ជាប់នូវវិធានការរបស់ក្រសួងសុខាភិបាល ពិសេសវិធានការរបស់រាជរដ្ឋាភិបាល គឺ៣ការពារនិង៣កុំ៕

ព័ត៌មានជាតិ ថ្មីៗ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

15/01/2026
គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

15/01/2026

អត្ថបទ៖ លោក អ៊ុន ណារាជ្យ
រូបភាព៖ ហ្វេសបុកអភិបាលស្រុកប្រាសាទបាគង

Tags: បញ្ចប់ការធ្វើចត្តាឡីស័កស្រុក​ប្រាសាទបាគង
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋមន្រ្តីក្រសួងព័ត៌មានបានបញ្ជាក់ថា អ្នកដែលបានចាក់វ៉ាក់សាំងហើយនៅតែឆ្លង គឺដោយសារមិនបានអនុវត្តន៏តាមការណែនាំរបស់ក្រសួងសុខាភិបាល អ្នកដែលបានចាក់វ៉ាក់សាំង ២ ដូសរួចតែបានឆ្លងកូវីដ ងាយស្រួលព្យាបាល តែងាយនឹងចម្លងទៅអ្នកដែលមិនទាន់បានចាក់វ៉ាក់សាំង

រដ្ឋមន្រ្តីក្រសួងព័ត៌មានបានបញ្ជាក់ថា អ្នកដែលបានចាក់វ៉ាក់សាំងហើយនៅតែឆ្លង គឺដោយសារមិនបានអនុវត្តន៏តាមការណែនាំរបស់ក្រសួងសុខាភិបាល អ្នកដែលបានចាក់វ៉ាក់សាំង ២ ដូសរួចតែបានឆ្លងកូវីដ ងាយស្រួលព្យាបាល តែងាយនឹងចម្លងទៅអ្នកដែលមិនទាន់បានចាក់វ៉ាក់សាំង

យុទ្ធនាការ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនពលរដ្ឋ នៅតាមបណ្តារឃុំទាំង៩ ក្នុងស្រុកប្រាសាទបាគង បានចាប់ផ្តើមដំណើរការហើយនៅព្រឹកនេះ

អាជ្ញាធរខេត្តថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅក្នុងខេត្ដសៀមរាប បានជាង៨០% 

មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ ចុះសួរសុខទុក្ខ និងសំណេះសំណាល ជាមួយក្រុមការងារចាក់វ៉ាក់សាំងនៅស្រុកអង្គរធំ ខេត្ដសៀមរាប 

មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ ចុះសួរសុខទុក្ខ និងសំណេះសំណាល ជាមួយក្រុមការងារចាក់វ៉ាក់សាំងនៅស្រុកអង្គរធំ ខេត្ដសៀមរាប 

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    347 shares
    Share 139 Tweet 87
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    427 shares
    Share 171 Tweet 107
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26742 shares
    Share 22054 Tweet 1953
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9068 shares
    Share 5458 Tweet 1504
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63304 shares
    Share 43694 Tweet 8171

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,029)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,542)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (942)
  • សាសនា និង មនុស្សធម៌ (1,110)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (255)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.