Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ព័ត៌មានជាតិទូទៅ

រដ្ឋមន្រ្តីក្រសួងព័ត៌មានបានបញ្ជាក់ថា អ្នកដែលបានចាក់វ៉ាក់សាំងហើយនៅតែឆ្លង គឺដោយសារមិនបានអនុវត្តន៏តាមការណែនាំរបស់ក្រសួងសុខាភិបាល អ្នកដែលបានចាក់វ៉ាក់សាំង ២ ដូសរួចតែបានឆ្លងកូវីដ ងាយស្រួលព្យាបាល តែងាយនឹងចម្លងទៅអ្នកដែលមិនទាន់បានចាក់វ៉ាក់សាំង

ដោយ Pothe Thun
26/07/2021
នៅក្នុង ព័ត៌មានជាតិទូទៅ
33
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ថ្លែងនៅក្នុងឱកាសនៃកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍ជាមួយថ្នាក់ដឹកនាំក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានបញ្ជាក់ថា សម្រាប់អ្នកដែលបានចាក់វ៉ាក់ សាំងបង្ការជំងឺកូវីដ-១៩ ហើយនៅតែឆ្លង គឺដោយសារមិនបានអនុវត្តន៏តាមការណែនាំរបស់ក្រសួងសុខាភិបាល និង ប្រមុខរាជរដ្ឋាភិបាល ៣កុំ ៣ការពារ តែទោះជាយ៉ាងណាក៏ដោយអ្នកដែលបានចាក់វ៉ាក់សាំង ២ដូសរួចហើយតែបានឆ្លងកូវីដ គឺងាយស្រួលក្នុងការព្យាបាលឆាប់ជាតែងាយចម្លងទៅអ្នកដែលមិនទាន់បានចាក់វ៉ាក់សាំង។ ឯកឧត្តមរដ្ឋមន្ត្រីបានធ្វើការកោតសរសើរដល់ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃអគ្គនាយកដ្ឋានទូរទស្សន៏ជាតិកម្ពុជា ដែលបានធ្វើតេសរហ័ស ជាបន្តបន្ទាប់ បានស្ទើរគ្រប់គ្នារួចមកហើយ ដើម្បីរកមេរោគកូវីដ-១៩ និងសម្រាប់ សុវត្ថិភាពក្នុងកន្លែងបំពេញការងារផ្សព្វផ្សាយកុំឲ្យមានការឆ្លងបន្តគ្នា។

សម្រាប់ឱកាសនៃកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៏ទី៤ នៅព្រឹកថ្ងៃទី២៦ នៃកក្កដា ឆ្នាំ២០២១ សម្រាប់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន តាមប្រពន្ធ័ជាលក្ខណៈ Hybrid ប្រជុំចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធ Zoom នេះដែរ ឯកឧត្តម មាស សុភ័ណ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានជម្រាបជូនពីលទ្ធផលសំខាន់ៗ មួយចំនួនដែលរួមមាន៖ ប្រសាសន៏ណែនាំរបស់ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ សម្រាប់គណ:កម្មការទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការអន្តរជាតិនៃក្រសួងព័ត៌មាន ត្រូវរៀបចំជាសិក្ខាសាលាស្តីអំពី៖ របៀបផ្ទៀងផ្ទាត់ប្រភពព័ត៌មាន ជូនដល់មន្រ្តីនៃមន្ទីរព័ត៌មានរាជធានីខេត្ត ទាំង២៥ តាមរយ:បទពិសោធន៏ដែលទទួលបានកាលពីសិក្ខាសាលាកន្លងមកនេះ ជាមួយទីភ្នាក់ងារសារព័ត៌មាន រុស្ស៊ី Sputnik សហការជាមួយក្រសួងព័ត៌មានកម្ពុជា ក្រោមប្រធានបទ “ស្តីពីរបៀប ផ្ទៀងផ្ទាត់ ព័ត៌មានលើបណ្តាញផ្សព្វផ្សាយប្រភេទថ្មី ដើម្បីបញ្ចៀសនូវដំណឹងក្លែងក្លាយ” ។ ជាមួយនេះក៏ត្រូវពិភាក្សាការងារសមភាគីចិន ដើម្បីពិនិត្យមើលពីវឌ្ឍនភាពការងារក្នុងការត្រៀមរៀបចំវេទិកាស្តីពី ធុរ:កិច្ចកម្ពុជា-ចិន ដែលគ្រោងធ្វើចុងឆ្នាំ២O២១ នេះ តែដោយសារបញ្ហានៃការឆ្លងរីករាលដាលនៃជំងឺកូវីដ គឺគម្រោងការងារនេះនៅមិនទាន់ច្បាស់លាស់ក៏ត្រូវពិនិត្យលទ្ធភាពជាមួយភាគីចិន ថាតើអាចរៀបចំវេទិកានេះបានដោយរបៀបណា? ។

ឯកឧត្តមរដ្ឋមន្រ្តី ក៏បានណែនាំដល់មន្ទីរសម្របសម្រួលរាជធានីខេត្ត នៃក្រសួងព័ត៌មាន ធ្វើការណែនាំដល់មន្ទីរព័ត៌មានរាជធានីខេត្ត ផ្តល់មកនូវរាល់រូបភាពល្អៗ ប្រចាំសប្តាហ៏ និងអត្ថបទមកអគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា ដើម្បីចុះផ្សាយពិសេស រូបភាពសត្វកម្រដែលមាននៅក្នុងប្រទេសកម្ពុជា មកផ្សព្វផ្សាយអោយបានទូលំទូលាយជូនដល់សាធារណជន និងបរទេសឲ្យបានដឹងបានដឹងថា សត្វកម្រទាំងនេះ មាននៅក្នុងប្រទេសកម្ពុជា។ ឯកឧត្តម ក៏បានជម្រុញដល់មន្រ្តីជំនាញ និងថ្នាក់ដឹកនាំក្រសួងព័ត៌មាន បន្តយកចិត្តទុកដាក់ក្នុងការពិនិត្យវាយតំលៃ ក្រមសីលធម៏ វិជ្ជាជីវ: អង្គភាពផ្សព្វផ្សាយព័ត៌មាន ដែល បានចុះបញ្ជីនៅក្រសួងព័ត៌មាន ដោយក្នុងនោះត្រូវបង្កើតគណ:កម្មការមួយ ដែលមានការចូលរួមពីតំណាងក្រសួងព័ត៌មាន និងតំណាង សមាគមន៏សារព័ត៌មាន ដែលកំពុងបំពេញវិជ្ជាជីវ:នៅកម្ពុជា ដើម្បីធ្វើការពិនិត្យវាយតំលៃអំពីក្រមសីលធម៏ ចំពោះប្រពន្ធ័ផ្សព្វផ្សាយទាំងនោះ ហើយធ្វើការតម្រង់ទិសដល់អ្នកសារព័ត៌មាន និងអ្នកប្រកបអាជីពសារព័ត៌មានបានយល់កាន់តែច្បាស់ពីក្រមសីលធម៏និង វិជ្ជាជីវ:ច្បាប់លិខិតបទដ្ឋានគតិយុទ្ធ ទាំងជាតិ និងអន្តរជាតិដែលមានជាធរមានក្នុងការផ្សព្វផ្សាយព័ត៌មាន ជូនដល់សាធារណជនទូទៅប្រកបទៅដោយវិជ្ជាជីវ:ត្រឹមត្រូវ។

ព័ត៌មានជាតិ ថ្មីៗ

ពុទ្ធសាសនិកជនរួមគ្នាធ្វើបុណ្យកឋិនទានសាមគ្គីដង្ហែចូលវត្ដវិសុទ្ធិមគ្គ បង្ហាញការរួបរួមគាំទ្រជាតិ សាសនា និងកងទ័ពការពារព្រំដែន

ពុទ្ធសាសនិកជនរួមគ្នាធ្វើបុណ្យកឋិនទានសាមគ្គីដង្ហែចូលវត្ដវិសុទ្ធិមគ្គ បង្ហាញការរួបរួមគាំទ្រជាតិ សាសនា និងកងទ័ពការពារព្រំដែន

23/10/2025
មន្ទីរព័ត៌មានខេត្តសៀមរាប បន្តយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ នៅស្រុកប្រាសាទបាគង និងក្រុងរុនតាឯកតេជោសែន

មន្ទីរព័ត៌មានខេត្តសៀមរាប បន្តយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ នៅស្រុកប្រាសាទបាគង និងក្រុងរុនតាឯកតេជោសែន

17/10/2025

ឆ្លៀតក្នុងឱកាសនៃកិច្ចប្រជុំនោះដែរ ឯកឧត្តម ខៀវ កាញារីទ្ធ បានវាយតំលៃខ្ពស់ចំពោះលទ្ធផលការងារទាំងឡាយ ដែលថ្នាក់ដឹកនាំមន្រ្តីរាជការគ្រប់ផ្នែកគ្រប់ជំនាញ សម្រេចអនុវត្តន៏ បានក្នុងរយះពេលកន្លងមកនេះ ប្រកបដោយប្រសិទ្ធភាពទៅលើផែនការណ៏ ដែលត្រូវអនុត្តន៏នៅក្នុងសប្តាហ៏បន្តទៅមុខទៀត ដើម្បីឆ្លើយតបទៅ និងយុទ្ធសាសស្រ្ត និងកិច្ចការងារសំខាន់ៗ ដែលរាជរដ្ឋាភិបាល និងក្រសួងព័ត៌មានបានដាក់ចេញ ទោះបីប្រទេសជាតិកំពុងស្ថិតក្នុងបរិបទកូវីដ-១៩ ក៏ដោយ។ តែទោះជាយ៉ាងណា ឯកឧត្តមបានក្រើនរំលឺកជាប្រចាំ គឺការថែរក្សាសុខភាពអោយបានល្អកុំអោយឆ្លងជំងឺកូវីដ ហើយអ្វីដែលសំខាន់សម្រាប់បណ្តាអគ្គនាយកដ្ឋាននានា ដែលទទួលបានឧបការណ៏ធ្វើតេសរហ័សរកមេរោគកូវីដ ត្រូវធ្វើយ៉ាងណាប្រើប្រាស់អោយបានចំគោលដៅ និងមានការសន្សុំសំចៃស្របតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន សំដៅធ្វើយ៉ាងណារួមគ្នាបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។ តាមរយះឧបករណ៏ធ្វើតេសរហ័សនេះ ទុកប្រើប្រាស់សម្រាប់មន្ត្រីរាជការ និងអ្នកយកព័ត៌មានដែលត្រូវចុះទៅយកព័ត៌មាន ឬផលិតកម្មវិធីផ្សាយផ្សេងៗ ហើជាមួយនេះក៏ទុកសម្រាប់ប្រើប្រាស់ក្នុងការពិនិត្យចំពោះវាគ្មិន និងភ្ញៀវកិតិយស ដែលត្រូវបានគោរពអញ្ជើញមកចូលរួមក្នុងកម្មវិធីសំភាសន៏នានា នៅក្នុង ស្ទីតយោផ្សាយ វិទ្យុ និងទូរទស្សន៏ ដើម្បីធ្វើការពិនិត្យរកមើលមេរោគកូវីដ ដែលជាវិធានការចាំបាច់ក្នុងការរួមចំណែកទប់ស្កាត់ការឆ្លងរីករាលដាលលនៃជំងឺកូវីដ-១៩ ហើយធានាបាននូវនិរន្តភាពក្នុងដំណើរការផ្សព្វផ្សាយបានរហូត ដើម្បីបំរើដល់ប្រជាពលរដ្ឋជាទស្សនិកជន និងអ្នកស្តាប់ទាំងអស់ទទួលព័ត៌មាន ក៏ដូចដំណឹងផ្សេងៗទាក់ទងទៅនឹងវិធានការ របស់ក្រសួងសុខាភិបាល ក៏ដូចជាប្រមុខរាជរដ្ឋាភិបាល ក្នុងការរួមគ្នាប្រយុទ្ធប្រឆាំងការឆ្លងជំងឺកូវីដ-១៩ កុំអោយមានការកើនឡើងបន្តទៅទៀត៕

Tags: ក្រសួងព័ត៌មាន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
យុទ្ធនាការ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនពលរដ្ឋ នៅតាមបណ្តារឃុំទាំង៩ ក្នុងស្រុកប្រាសាទបាគង បានចាប់ផ្តើមដំណើរការហើយនៅព្រឹកនេះ

អាជ្ញាធរខេត្តថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅក្នុងខេត្ដសៀមរាប បានជាង៨០% 

មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ ចុះសួរសុខទុក្ខ និងសំណេះសំណាល ជាមួយក្រុមការងារចាក់វ៉ាក់សាំងនៅស្រុកអង្គរធំ ខេត្ដសៀមរាប 

មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ ចុះសួរសុខទុក្ខ និងសំណេះសំណាល ជាមួយក្រុមការងារចាក់វ៉ាក់សាំងនៅស្រុកអង្គរធំ ខេត្ដសៀមរាប 

អាជ្ញាធរខេត្តសៀមរាបបន្តរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីបន្ថែមចំនួន៩៧នាក់ ខណៈជាសះស្បើយ៤៦នាក់ និងស្លាប់១នាក់ នៅថ្ងៃទី២៦ ខែកក្កដានេះ

អាជ្ញាធរខេត្តសៀមរាបបន្តរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីបន្ថែមចំនួន៩៧នាក់ ខណៈជាសះស្បើយ៤៦នាក់ និងស្លាប់១នាក់ នៅថ្ងៃទី២៦ ខែកក្កដានេះ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.