Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អាជ្ញាធរខេត្តថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅក្នុងខេត្ដសៀមរាប បានជាង៨០% 

ដោយ Pothe Thun
26/07/2021
នៅក្នុង កូវីដ-១៩, នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
46
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អាជ្ញាធរខេត្ដសៀមរាប បានអះអាងថា យុទ្ធនាការការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី១, ដំណាក់ទី២ ដល់ប្រជាពលរដ្ឋនៅទូទាំងខេត្ដ សម្រេចបានប្រមាណ ៨៣ភាគរយហើយ បើគិតមកដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១នេះ។

លោក លី សំរិទ្ធ អ្នកនាំពាក្យ និងជាអភិបាលរងខេត្ដសៀមរាប មានប្រសាសន៍ឱ្យដឹងតាមប្រព័ន្ធទូរស័ព្ទនៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១នេះថា ក្នុងយុទ្ធនាចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដំណាក់កាលទី២ ចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១នេះ សម្រាប់ដូសទី១ អាជ្ញាធរខេត្ដ បានចាក់ជូនប្រជាពលរដ្ឋនៅទូទាំងខេត្ដ សរុបចំនួន ៣៨ម៉ឺននាក់ ដែលស្មើ ៨៣% ក្នុងចំណោមផែនការដែលត្រូវចាក់វ៉ាក់សាំងជូនពលរដ្ឋចំនួន ៤៥ម៉ឺន៨ពាន់នាក់ ។ លោកបានបន្ដថា នៅក្នុងចំណោមចំនួនសរុប ដែលចាក់វ៉ាក់សាំងជាង ៨០ភាគរយនេះ គឺមានប្រជាពលរដ្ឋនៅក្នុងក្រុងចំនួនជាង១៥ម៉ឺននាក់ ស្មើជិត៧២% បានចាក់រួច ក្នុងចំណោមផែនការត្រូវចាក់ចំនួន២១ម៉ឺននាក់ ។ លោកបានបន្ដថា មណ្ឌលចាក់វ៉ាក់សាំងនៅតាមបណ្ដាសង្កាត់ក្នុងក្រុងសៀមរាប ត្រូវបានបិទបញ្ចប់ហើយ ដោយអោយប្រជាពលរដ្ឋ ដែលនៅសេសសល់មិនទាន់ចាក់ ត្រូវបន្ដចាក់វ៉ាក់សាំងដូសទី១ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្ដសៀមាបវិញ។

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

ដោយឡែកមណ្ឌលចាក់វ៉ាក់សាំងនៅតាមបណ្ដាស្រុកទាំង ១១ក្នុងខេត្ដសៀមរាប ត្រូវបានបន្ដដំណើរការដដែល ព្រោះយុទ្ធនាការចាក់វ៉ាក់សាំងនេះ នៅតាមស្រុកបាធ្វើឡើងចាប់ពីថ្ងៃទី១៥ ខែកកក្កដាកន្លងមក ហើយយុទ្ធនាការនេះមិនទាន់ដល់ថ្ងៃបញ្ចប់នៅឡើយទេ។ លោក លី សំរិទ្ធ ក៏បានអំពាវដល់ប្រជាពលរដ្ឋ ដែលមិនទាន់បានទទួលវ៉ាក់សាំងដូសទី១ នៅក្រុងសៀមរាប ក៏ដូចនៅតាមបណ្ដាស្រុកទាំង១១ របស់ខេត្ដសៀមរាប ដែលនៅសេសសល់ ដោយសារបញ្ហាសុខភាព ឬបញ្ហាផ្សេង ទៅចាក់វ៉ាក់សំាងបង្ការជំងឺកូវីដ-១៩ អោយបានគ្រប់ៗគ្នា ដើម្បីឈានដល់ការលុបបំបាត់មេរោគកូវីដ-១៩ដ៏កាចសាហាវមួយនេះអោយបានឆាប់។

សូមបញ្ជាក់ថា យុទ្ធនាការផ្ដល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋដំណាក់កាលទី២ នៅក្នុងខេត្ដសៀមរាបនេះ បានធ្វើឡើងចាប់ពីថ្ងៃទី១០ ដល់ខែកក្កដាកន្លងមក ដោយក្នុងនោះសម្រាប់នៅក្រុងសៀមរាបជំហ៊ានទី១ និងបន្ដតាមបណ្ដាស្រុកចំនួន ១១ទៀត ដែលធ្វើឡើងចាប់ពីថ្ងៃទី១៥ ខែកក្កដាឆ្នាំ២០២១នេះ ។

សូមជម្រាបផងដែរថា ព្រឹត្ដិការណ៍សហគមន៍២០កុម្ភ: នៅខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៣,៨២២នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន ១,៩៧៨នាក់, ស្លាប់ ៤០នាក់ និង១,៨០៤នាក់ទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប, មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត, វិទ្យាល័យអង្គរ និងវិទ្យាល័យដំដែក៕

អត្ថបទ និងរូបភាព: លោកបូ សាវី កែសម្រួលដោយ លីវ សុខុន!!!

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ ចុះសួរសុខទុក្ខ និងសំណេះសំណាល ជាមួយក្រុមការងារចាក់វ៉ាក់សាំងនៅស្រុកអង្គរធំ ខេត្ដសៀមរាប 

មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ ចុះសួរសុខទុក្ខ និងសំណេះសំណាល ជាមួយក្រុមការងារចាក់វ៉ាក់សាំងនៅស្រុកអង្គរធំ ខេត្ដសៀមរាប 

អាជ្ញាធរខេត្តសៀមរាបបន្តរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីបន្ថែមចំនួន៩៧នាក់ ខណៈជាសះស្បើយ៤៦នាក់ និងស្លាប់១នាក់ នៅថ្ងៃទី២៦ ខែកក្កដានេះ

អាជ្ញាធរខេត្តសៀមរាបបន្តរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីបន្ថែមចំនួន៩៧នាក់ ខណៈជាសះស្បើយ៤៦នាក់ និងស្លាប់១នាក់ នៅថ្ងៃទី២៦ ខែកក្កដានេះ

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ផ្ដល់អំណោយមនុស្សធម៌ជូនដល់គ្រួសាររងគ្រោះដោយសារកូនងោកធ្លាក់ចូលឆ្នាំងសម្លទឹកនំបញ្ចុក

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ផ្ដល់អំណោយមនុស្សធម៌ជូនដល់គ្រួសាររងគ្រោះដោយសារកូនងោកធ្លាក់ចូលឆ្នាំងសម្លទឹកនំបញ្ចុក

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63313 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.