Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ ចុះសួរសុខទុក្ខ និងសំណេះសំណាល ជាមួយក្រុមការងារចាក់វ៉ាក់សាំងនៅស្រុកអង្គរធំ ខេត្ដសៀមរាប 

ដោយ Pothe Thun
26/07/2021
នៅក្នុង កូវីដ-១៩, នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
28
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នាយកខុទ្ធការល័យសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ ដឹកនាំដោយឯកឧត្ដម ខៀវ ឆេន នាយកខុទ្ធការល័យសម្ដេចពិជ័យសេនា ចុះសួរសុខទុក្ខ សំណេះសំណាល និងចែកអំណោយ ដល់ក្រុមគ្រូពេទ្យ ក្រុមយុវជន ដែលបានបំរើការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋនៅស្រុកអង្គរធំ ខេត្ដសៀមរាប។ សកម្មភាពនេះ បានធ្វើឡើង កាលពីថ្ងៃទី២៦ ខែកក្កដាឆ្នាំ២០២១នេះ នៅវិទ្យាល័យសម្ដេចតេជោ ហ៊ុន សែនអង្គរធំ ។

ឯកឧត្ដម ផៃ សុខខេង នាយរងខុទ្ធការល័យសម្ដេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍ថា អំណោយមានទឹកសុទ្ធ, នំបុ័ង ៊ ដែលជាអំណោយថ្នាក់ដឹកនាំក្រសួងការពារជាតិ ហើយមិនច្រើនក៏ពិតមែន ប៉ុន្ដែជាការផ្ដល់នូវកម្លាំងចិត្ដកម្លាំងកាយដល់កងកម្លាំងគ្រូពេទ្យជួរមុខ ដែលពួកគាត់មមាញឹកបំរើដល់ប្រជាលរដ្ឋ ដោយមិនគិតខ្លាចនឿយហត់ ចាប់ព្រឹករហូតដល់ល្ងាច។ ក្រុមគ្រូពេទ្យយោធា ពួកគាត់មកពីកងពលធំអន្ដរាគមន៍តូចលេខ៨ ដែលចំណុះអោយកងពលធំអន្ដរាគមន៍លេខ៣ នៅខេត្ដព្រះវិហារ ក៏ដូចក្រុមយុវជនសសយកនេះ ពួកគាត់បានលះបង់កម្លាំងកាយចិត្ដបំរើពលរដ្ឋដោយមិនគិតពីការហត់នឿយនោះឡើយ ដូច្ននេះ ក្រុមការងាររបស់ខុទ្ធកាល័យសម្ដេចពិជ័យសេនា តែងតែយកចិត្ដទុកដាក់ជានិច្ចដល់ពួកគាត់។ឯកឧត្ដមបានបន្ដថា វប្បធម៌ចែករំលែកលើស្បៀងអាហារ ដល់ក្រុមការងារចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ គឺការងារដែលបង្ហាញពីការយកចិត្ដទុកដាក់ពីថ្នាក់នាំគ្រប់លំដាប់ថ្នាក់ជានិច្ច ជាពិសេសមានការយកចិត្ដទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា។

លោក ឡុង រដ្ឋារក្ស អភិបាលស្រុកអង្គរធំ ខេត្ដសៀមរាប បានបង្ហាញអារម្មណ៍សប្បាយរីករាយ ដែលរាជរដ្ឋាភិបាលបានយកចិត្ដទុកដាក់រៀបចំក្រុមគ្រូពេទ្យរបស់កងកម្លាំងយោធា មកពីខេត្ដព្រះវិហារ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនពលរដ្ឋនៅមូលដ្ឋានរបស់លោក។ លោកបានបន្ថែមថា ក្រុមគ្រូពេទ្យ និងក្រុមការងាររបស់ក្រុមយុវជនសសយក ដែលបានជួយបំរើការងារក្នុងការរៀបចំចាក់វ៉ាក់សាំងនេះ មានជាង១០០នាក់ ជាកងកម្លាំងយោធា និងក្រុមយុវជនសសយក និងយុវជនក្រុម១៥៨។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក ឡុង រដ្ឋារក្ស បានអោយដឹងបន្ថែមថា ចំនួនប្រជាពលរដែលត្រូវចាក់សំាងបង្ការជំងឺកូវីដ-១៩ស្រុកនេះ មានចំនួន៤ឃុំ ហើយមានពលរដ្ឋ គ្រប់អាយុត្រូវទទួលវ៉ាក់សាំងប្រហែលចំនួន១៨,០០០នាក់។ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅស្រុកអង្គរធំ គិតមកដល់ថ្ងៃទី២៥ ខែកក្កដាឆ្នាំ២០២១នេះ មានចំនួនជាង១៤,០០០នាក់ ក្នុងចំណោមប្រជាពលរដ្ឋត្រូវចាក់វ៉ាក់សាំងប្រហែលចំនួន១៨,០០០នាក់។ ជាមួយគ្នានោះផងដែរ ឯកឧត្ដម ផៃសុខខេង ក៏បានសួរសុខទុក្ខ និងពាំនាំនូវការសួរសុខទុក្ខពីសំណាក់សម្ដេចពិជ័យសេសនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ ដល់ប្រជាពលរដ្ឋនៅ ស្រុកប្រាសាទបាគង ព្រមទាំងនាំយកសេចក្ដីសម្រេច ស្ដីពីការតែងតាំងជាទីប្រឹក្សាផ្ទាល់សម្ដេចព្រះមហាសុមេធាធីបតីកិត្ដិយសបណ្ឌិត នន្ទ ង៉ែត សម្ដេចព្រះសង្ឃនាយក នៃព្រះរាជណាចក្រកម្ពុជា ប្រគេនដល់ព្រះតេជគុណ នូ ឡែម ព្រះចៅអធិការវត្ដរលួស ក្នុងឃុំរលួស ស្រុកប្រាសាទបាគង ខេត្ដសៀមរាបផងដែរ ៕

អត្ថបទ និងរូបភាព: លោកបូ សាវី កែសម្រួលដោយ លីវ សុខុន!!!

Tags: ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ក្រសួងការពារជាតិ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរខេត្តសៀមរាបបន្តរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីបន្ថែមចំនួន៩៧នាក់ ខណៈជាសះស្បើយ៤៦នាក់ និងស្លាប់១នាក់ នៅថ្ងៃទី២៦ ខែកក្កដានេះ

អាជ្ញាធរខេត្តសៀមរាបបន្តរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីបន្ថែមចំនួន៩៧នាក់ ខណៈជាសះស្បើយ៤៦នាក់ និងស្លាប់១នាក់ នៅថ្ងៃទី២៦ ខែកក្កដានេះ

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ផ្ដល់អំណោយមនុស្សធម៌ជូនដល់គ្រួសាររងគ្រោះដោយសារកូនងោកធ្លាក់ចូលឆ្នាំងសម្លទឹកនំបញ្ចុក

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ផ្ដល់អំណោយមនុស្សធម៌ជូនដល់គ្រួសាររងគ្រោះដោយសារកូនងោកធ្លាក់ចូលឆ្នាំងសម្លទឹកនំបញ្ចុក

សមាគមចលនាយុវជនកម្ពុជាក្រុម១៥៧ សាខាខេត្តសៀមរាប នាំយកអំណោយជាសម្ភារ:ប្រើប្រាស់ប្រគល់ជូនសាលាសង្កាត់ជ្រាវ ក្រុងសៀមរាប សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ !

សមាគមចលនាយុវជនកម្ពុជាក្រុម១៥៧ សាខាខេត្តសៀមរាប នាំយកអំណោយជាសម្ភារ:ប្រើប្រាស់ប្រគល់ជូនសាលាសង្កាត់ជ្រាវ ក្រុងសៀមរាប សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ !

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.