Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

សមាគមចលនាយុវជនកម្ពុជាក្រុម១៥៧ សាខាខេត្តសៀមរាប នាំយកអំណោយជាសម្ភារ:ប្រើប្រាស់ប្រគល់ជូនសាលាសង្កាត់ជ្រាវ ក្រុងសៀមរាប សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ !

ដោយ Pothe Thun
27/07/2021
នៅក្នុង កូវីដ-១៩, ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
23
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១នេះ លោក សឹង្ហ សំរិទ្ធិ អនុប្រធានសមាគមចលនាយុវជនកម្ពុជាក្រុម១៥៧ និងជាតំណាងឯកឧត្តម ហ៊ុន ប៉ូគា ប្រធានសមាគមចលនាយុវជនកម្ពុជាក្រុម១៥៧ សាខាខេត្តសៀមរាបបានដឹកនាំសមាជិក សមាជិកា នៃសមាគមនេះ បាននាំយកអំណោយជាសម្ភារ:ប្រើប្រាស់មួយចំនួនដែលឧបត្ថម្ភពីប៊ូទិក សម្បត្តិពន្លឺជ័យ ប្រគល់ជូនសាលាសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ អំណោយមាន៖ ទឹកសុទ្ធ ចំនួន២០០យួរ ,ម៉ាស់ ចំនួន៧៥០ម៉ាស់ ,អាល់កុលលាងដៃ ចំណុះ ១០០មីលីលីត្រ ចំនួន២០០ដបផងដែរ។

មានប្រសាសន៏ក្នុងឱកាសនោះ លោក គង់ ប៊ឺប ជំទប់ទី១ សង្កាត់ជ្រាវ បានបង្ហាញនូវក្តីសោមនស្សរីករាយ ចំពោះទឹកចិត្តដ៏ឧត្តុង្គឧត្តម របស់សមាគមចលនាយុវជនកម្ពុជាក្រុម១៥៧ សាខាខេត្តសៀមរាប ដែលបាននាំយកអំណោយមកប្រគល់ជូននាពេលនេះ ក្នុងពេលដែលពលរដ្ឋក្នុងតំបន់នេះកំពុងប្រឈមជាមួយការលំបាកដោយសារវិបត្តិជំងឺកូវីដ-១៩ ហើយនេះក៏ជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលក្រុង រដ្ឋបាលខេត្តសៀមរាប ក៏ដូចជាអាជ្ញាធរមូលដ្ឋានផងដែរ។

លោកចៅសង្កាត់រងទី១ នៃសង្កាត់ជ្រាវ ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋឲ្យថែរក្សាសុខភាព និងសូមមេត្តាចូលរួមអនុវត្តតាមប្រសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នូវវិធានការ ៣កុំ និង៣ការពារឲ្យបានខ្ជាប់ខ្ជួន ដើម្បីចៀសឲ្យផុតពីជំងឺដ៏កាចសាហាវនេះ។ ជាមួយគ្នានោះក្រោមការខិតខំប្រឹងប្រែងរបស់អាជ្ញាធរខេត្ត/ក្រុង ស្ថាប័នជំនាញពាក់ព័ន្ធ រួមទាំងការចូលរួមសហការពីបងប្អូនប្រជាពលរដ្ឋ ក្នុងការទប់ស្កាត់នៅជំងឺកូវីដ-១៩ សំដៅកាត់ផ្តាច់ខ្សែចម្លងជំងឺកូវីដ-១៩នេះឲ្យបាន ជាពិសេសព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភ: ២០២១ គឺឆ្ពោះទៅរកការងើបឈរឡើងវិញ នៃកំណើនសេដ្ឋកិច្ចកម្ពុជា ក្រោមការត្រៀមទុកដោយយន្តការ នៃយុទ្ធសាស្រ្ត កែប្រែវិបត្តិកូវីដ ឲ្យក្លាយជាឱកាស នៃការអភិវឌ្ឍន៍ក្នុងសង្គមជាតិ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

បើតាមលោក សឹង្ហ សំរិទ្ធិ អនុប្រធាសមាគមនចលនាយុវជនកម្ពុជាក្រុម ១៥៧ សាខាខេត្តសៀមរាប បានមានប្រសាសន៍ថា នៅក្នុងបរិបទជំងឺកូវីដ-១៩ នេះ សូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាយកចិត្តទុកដាក់ឲ្យបានខ្ពស់បន្ថែមទៀត ក្នុងការធ្វើអនាម័យជាប្រចាំ ដើម្បីការពារខ្លួនយើង ក្រុមគ្រួសារយើង ក៏ដូចជាសង្គមជាតិទាំងមូលផងដែរ។ ចំពោះអំណោយដែលបានប្រគល់ជូនសម្រាប់ពេលនេះ គឺបានមកពីការឧបត្ថម្ភពី ប៊ូទិក សម្បត្តិពន្លឺជ័យ ដែលបានឧបត្ថម្ភដល់សមាគមទុកសម្រាប់ចែកជូនដល់បងប្អូនពលរដ្ឋខ្វះខាតក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និងដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល អាជ្ញាធរខេត្ត ក៏ដូចជាអាជ្ញាធរមូលដ្ឋានទាំអស់នៅក្នុងខេត្តសៀមរាបផងដែរ។
សូមជម្រាបជូនថា សមាគមនចលនាយុវជនកម្ពុជាក្រុម ១៥៧ សាខាខេត្តសៀមរាប បានធ្វើសកម្មភាពយ៉ាងច្រើន ក្នុងការផ្ដល់អំណោយជូនដល់អាជ្ញាធរខេត្ត, អាជ្ញាធរក្រុង ស្រុក និងឃុំសង្កាត់ នៅក្នុងវិបត្តិជំងឺកូវីដ-១៩នេះ ៕

អត្ថបទ និងរូបភាព: លោកអ៊ុន ណារាជ្យ កែសម្រួលដោយ លីវ សុខុន!!!

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
លោកជំទាវទាង អេង ទៀ សីហា ឧបត្ថម្ភថវិកាចំនួន៤០ម៉ឺនរៀលដល់កុមាររងគ្រោះដោយងោកធ្លាក់ចូលឆ្នាំងសម្លទឹកនំបញ្ចុក

លោកជំទាវទាង អេង ទៀ សីហា ឧបត្ថម្ភថវិកាចំនួន៤០ម៉ឺនរៀលដល់កុមាររងគ្រោះដោយងោកធ្លាក់ចូលឆ្នាំងសម្លទឹកនំបញ្ចុក

អាជ្ញាធរជាតិអប្សរា និងគ្រឹះស្ថានអង្គរសម្រេចផ្អាកបណ្ដោះអាសន្នការលក់សំបុត្រ និងចូលទស្សនាប្រាសាទនានា នៅក្នុងតំបន់រមណីដ្ឋានអង្គរ រយៈពេល១៤ថ្ងៃ

អាជ្ញាធរជាតិអប្សរា និងគ្រឹះស្ថានអង្គរសម្រេចផ្អាកបណ្ដោះអាសន្នការលក់សំបុត្រ និងចូលទស្សនាប្រាសាទនានា នៅក្នុងតំបន់រមណីដ្ឋានអង្គរ រយៈពេល១៤ថ្ងៃ

អាជ្ញាធរខេត្តសៀមរាប ជំរុញឲ្យភាគីពាក់ព័ន្ធពន្លឿនការរៀបចំអភិវឌ្ឍតំបន់សហគមន៍ព្រៃឈើ និងអេកូទេសចរណ៍ចង្ក្រានរយ

អាជ្ញាធរខេត្តសៀមរាប ជំរុញឲ្យភាគីពាក់ព័ន្ធពន្លឿនការរៀបចំអភិវឌ្ឍតំបន់សហគមន៍ព្រៃឈើ និងអេកូទេសចរណ៍ចង្ក្រានរយ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.