Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

អាជ្ញាធរខេត្តសៀមរាប ជំរុញឲ្យភាគីពាក់ព័ន្ធពន្លឿនការរៀបចំអភិវឌ្ឍតំបន់សហគមន៍ព្រៃឈើ និងអេកូទេសចរណ៍ចង្ក្រានរយ

ដោយ Pothe Thun
29/07/2021
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
24
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

មានប្រសាសន៍ក្នុងឱកាសចុះត្រួតពិនិត្យវឌ្ឍនភាពនៃការរៀបចំរមណីយដ្ឋាន សហគមន៍ព្រៃឈើចង្ក្រានរយ ដែលស្ថិតក្នុងស្រុកវ៉ារិន ខេត្តសៀមរាប នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះ លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប បានបញ្ជាក់ថា តំបន់រមណីយដ្ឋាននេះ ត្រូវបានរដ្ឋបាលខេត្តសៀមរាប អនុញ្ញាតឲ្យក្រុមសហគ្រិនវ័យក្មេង ខេត្តសៀមរាប សហការជាមួយនឹងសហគមន៍ព្រៃឈើចង្ក្រានរយ ធ្វើការរៀបចំជាកន្លែងសម្រាប់អ្នកទេសចរសម្រាកលំហែ គយគន់មើលទេសភាពព្រៃឈើដ៏ស្រស់បំព្រង និងសត្វព្រៃរាប់រយប្រភេទ។ លោកក៏បានជំរុញឲ្យគ្រប់ភាគីពាក់ព័ន្ធពន្លឿន ការអភិវឌ្ឍនៅតំបន់សហគមន៍ព្រៃឈើ និងអេកូទេសចរណ៍ចង្ក្រានរយ ដើម្បីឲ្យទីនេះកាន់តែមានភាពទាក់ទាញអ្នកទេសចរ នាពេលដែលបញ្ចប់វិបត្តិជំងឺកូវីដ-១៩។

លោក នាក់ ណេរ៉ុន បញ្ជាក់ទៀតថា បើទោះបីជាក្នុងដំណាក់កាលនៃការរាតត្បាតរបស់ជំងឺកូវីដ-១៩ ធ្វើឲ្យវិស័យទេសចរណ៍មានការធ្លាក់ចុះ ប៉ុន្តែក្រោមការដឹកនាំរបស់សម្តេចតេជោ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ចេញនូវវិធានការស្តារឡើងវិញ នូវវិស័យទេសចរណ៍នេះ នៅពេលដែលវិបត្តិកូវីដ-១៩ ត្រូវបានបញ្ចប់នាពេលខាងមុខ។ ក្នុងនោះស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលនេះ ទើបរដ្ឋបាលខេត្តសៀមរាប ខិតខំជំរុញដល់អ្នកពាក់ព័ន្ធនានា ត្រូវពន្លឿនកិច្ចការអភិវឌ្ឍនៅទីរមណីដ្ឋាននេះ ឲ្យបានទាន់ពេលវេលា។ ជាមួយគ្នានោះដែរ លោកអភិបាលរងខេត្ត ក៏បានកោតសរសើរចំពោះសមិទ្ធផល ដែលក្រុមការងាររបស់សហគ្រិនវ័យក្មេង និងសហគមន៍ព្រៃឈើចង្ក្រានរយ បានខិតខំអនុវត្តក្នុងការត្រួសត្រាយធ្វើផ្លូវចូលទៅកាន់រមណីយដ្ឋាននេះ ឲ្យមានភាពល្អប្រសើរ។

សូមជម្រាបជូនថា សហគមន៍ព្រៃឈើ និងអេកូទេសចរណ៍ចង្ក្រាន្តរយ ស្ថិតនៅក្នុងភូមិបាយដុត ឃុំស្វាយស ស្រុកវ៉ារិន ខេត្តសៀមរាប មានផ្ទៃដីទំហំ៩១០៤ហិកតា បានបង្កើតឡើងកាលពីឆ្នាំ២០១០ និងបានចុះបញ្ជីនៅក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ នៅឆ្នាំ២០១៧ ក្រោមការជួយជ្រោមជ្រែងពីរដ្ឋបាលខ្រុកវ៉ារិន និងខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប។ សហគមន៍ព្រៃឈើនេះ ជាតំបន់ដែលមានសក្ដានុពលជាខ្លាំងលើវិស័យទេសចរណ៍ ព្រោះមានព្រៃឈើធម្មជាតិតូចធំជាច្រើន និងមានកន្លែងសម្រាប់ទស្សនាជាច្រើន ដូចជា ទឹកធ្លាក់ចង្ក្រានរយ , ភ្នំចង្ក្រានរយ , ពើងច័ន្ទក្រហម , ពើងម្នាស់ , រូងប្រចៀវ , …. រួមទាំងកន្លែងមើលសត្វព្រៃ ដែលមានសត្វព្រៃជាច្រើនប្រភេទកំពុងរស់នៅ ដូចជាប្រភេទសត្វស្លាប , សត្វចតុបាត និង ប្រភេទសត្វល្មូន ខណៈដែលសត្វខ្លះ នៅក្នុងពិភពលោកក្រៅពីតំបន់នេះ គឺគ្មានសត្វប្រភេទនេះទេ៕

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

អត្ថបទ៖លោក ជា ស្រស់ ,រូបភាព៖ លោក ទិត្យ សំបូរ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: តំបន់សហគមន៍ព្រៃឈើ និងអេកូទេសចរណ៍ចង្ក្រានរយ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរខេត្តសៀមរាបបន្តរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីបន្ថែមចំនួន៩៦នាក់ និងបានព្យាបាលជាសះស្បើយ៤០នាក់ នៅថ្ងៃទី២៨ខែកក្កដានេះ

អាជ្ញាធរខេត្តសៀមរាបបន្តរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីបន្ថែមចំនួន៩៦នាក់ និងបានព្យាបាលជាសះស្បើយ៤០នាក់ នៅថ្ងៃទី២៨ខែកក្កដានេះ

រដ្ឋមន្ត្រីក្រសួងព័ត៌មានបង្ហាញថា សារព័ត៌មានពិតជាសំខាន់ដែលធ្វើឱ្យសង្គមមួយប្រែប្រួល រីកចម្រើន ឬក៏ធ្លាក់ចុះបាន

រដ្ឋមន្ត្រីក្រសួងព័ត៌មានបង្ហាញថា សារព័ត៌មានពិតជាសំខាន់ដែលធ្វើឱ្យសង្គមមួយប្រែប្រួល រីកចម្រើន ឬក៏ធ្លាក់ចុះបាន

អាជ្ញាធរខេត្តសៀមរាបបន្តរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីបន្ថែមចំនួន៩៨នាក់ ព្យាបាលជាសះស្បើយ២៣នាក់ និងស្លាប់ម្នាក់ នៅថ្ងៃទី២៩ ខែកក្កដានេះ

អាជ្ញាធរខេត្តសៀមរាបបន្តរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីបន្ថែមចំនួន៩៨នាក់ ព្យាបាលជាសះស្បើយ២៣នាក់ និងស្លាប់ម្នាក់ នៅថ្ងៃទី២៩ ខែកក្កដានេះ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.