Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

រដ្ឋមន្ត្រីក្រសួងព័ត៌មានបង្ហាញថា សារព័ត៌មានពិតជាសំខាន់ដែលធ្វើឱ្យសង្គមមួយប្រែប្រួល រីកចម្រើន ឬក៏ធ្លាក់ចុះបាន

ដោយ Pothe Thun
29/07/2021
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងព័ត៌មានបង្ហាញថា សារព័ត៌មានពិតជាសំខាន់ដែលធ្វើឱ្យសង្គមមួយប្រែប្រួល រីកចម្រើន ឬក៏ធ្លាក់ចុះបាន
24
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

មានប្រសាសន៍ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងវេទិកាពិភាក្សាសារព័ត៌មានក្រោមប្រធានបទ “ក្រមសីលធម៌នៃការផ្សាយព័ត៌មានផ្ទាល់តាម ហ្វេសប៊ុកនៅព្រះរាជាណាចក្រកម្ពុជា” តាមប្រព័ន្ធ Zoom នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ខៀវ កាញារីទ្ធ បានថ្លែងថា ប្រវត្តិសាស្ត្រកន្លងមកសារៈសំខាន់នៃព័ត៌មានវាសំខាន់ គឺធ្វើឱ្យសង្គមមួយប្រែប្រួលបាន ឬធ្លាក់ចុះគឺព័ត៌មាន។ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា “អ៊ីចឹងហើយក្នុងសតវស្សរ៍ទី២១នេះ យើងឃើញមានវិស័យព័ត៌មានមានរីកចម្រើនខ្លាំងក្លា ហើយយើងត្រូវមើលឃើញថា សតវត្សរ៍ទី២១ យើងឃើញរីកចម្រើនលឿនមកពីមានកត្តា៣ ក្នុងនោះ មាន ១.កត្តាអ៊ិន ធឺណិត ២.ប្រព័ន្ធផ្សព្វផ្សាយសង្គម ៣.បណ្ណាល័យសកល”។ សារព័ត៌មាន គឺពិតជាសំខាន់ណាស់ក្នុងការធ្វើឱ្យសង្គមមួយប្រែប្រួលរីកចម្រើន ឬធ្លាក់ចុះបាន តាមរយៈព័ត៌មានដែលចេញផ្សាយ។

ឯកឧត្តមបានបន្ដថា ក្នុងចំណោមកត្តាទាំង៣ ដែលយើងអាចនិយាយថា ពិភព លោកស្ថិតក្នុងចង្អុលដៃរបស់យើង។ កត្តានេះ ពិជាបានធ្វើឱ្យសតវត្សរ៍ទី២១មានការប្រែប្រួ លខ្លាំង ឬចុះអាស្រ័យព័ត៌មាននេះ។ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់បន្ថែមថា “ការក្រឡាប់ចាក់ ឬរីកចម្រើនប្រទេសក្តី ក៏អាស្រ័យលើការវិវត្តនៃបច្ចេកវិទ្យាព័ត៌មាន។ ជាការពិតគេតែងនិយាយថាព័ត៌មានមិនអាចផលិតអ្វីបាន ដូចជាឡាន ឬរបស់អ្វីនោះទេ ប៉ុន្តែវាជាស្នូលដែលធ្វើឱ្យអ្វីៗដើរទៅមុខ។ ដូច្នេះហើយ យើងត្រូវ មើលឃើញពីសារៈសំខាន់របស់វា”។

ជាមួយគ្នានោះដែរ ឯកឧត្តម ខៀវ កាញារីទ្ធ បានសង្កត់ធ្ងន់ថា ព័ត៌មានអាចធ្វើឱ្យសង្គមទាំងមូលប្រែប្រួលបាន ដូច្នេះក្រមសីលធម៌អ្នកសារព័ត៌មានគឺជាអាវក្រោះសម្រាប់អ្នកសារព័ត៌មាន ហើយក្នុងរដ្ឋធម្មនុញ្ញ ក៏បានចែងថាអ្នកណាក៏មានសិទ្ធិក្នុងការធ្វើអ្នកសារព័ត៌មាន ប៉ុន្តែអ្នកសារព័ត៌ មានក៏មានក្រឹត្យក្រម និងច្បាប់មួយចំនួន។ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងទៀតថា រាល់អ្នកសារព័ត៌មានទាំងអស់ ទាំងអ្នកវិជ្ជាជីវៈត្រូវតែយល់ដឹងពីការទទួលខុសត្រូវក្នុងសង្គម អំពីរលកនៃការនិយាយស្តីដែលធ្វើឱ្យប៉ះពាល់ដល់សង្គម៕

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025
Tags: រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរខេត្តសៀមរាបបន្តរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីបន្ថែមចំនួន៩៨នាក់ ព្យាបាលជាសះស្បើយ២៣នាក់ និងស្លាប់ម្នាក់ នៅថ្ងៃទី២៩ ខែកក្កដានេះ

អាជ្ញាធរខេត្តសៀមរាបបន្តរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីបន្ថែមចំនួន៩៨នាក់ ព្យាបាលជាសះស្បើយ២៣នាក់ និងស្លាប់ម្នាក់ នៅថ្ងៃទី២៩ ខែកក្កដានេះ

អ្នកសុំទាននិងជនអនាថា ក្នុងខេត្តសៀមរាបនឹងត្រូវបានអាជ្ញាធរខេត្តប្រមូលឲ្យទៅរស់នៅក្នុងតំបន់សហគមន៍ព្រៃឈើចង្ក្រានរយ ក្នុងស្រុកវ៉ារិន ខេត្តសៀមរាប

អ្នកសុំទាននិងជនអនាថា ក្នុងខេត្តសៀមរាបនឹងត្រូវបានអាជ្ញាធរខេត្តប្រមូលឲ្យទៅរស់នៅក្នុងតំបន់សហគមន៍ព្រៃឈើចង្ក្រានរយ ក្នុងស្រុកវ៉ារិន ខេត្តសៀមរាប

អាជ្ញាធរខេត្តសៀមរាប បើកកិច្ចប្រជុំពិភាក្សាលើការគ្រប់គ្រងសំរាម សំណល់រឹង សំណល់ផ្ទះបាយ និងសំណល់វេជ្ជសាស្ដ្រតាមមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលក្នុងក្រុងសៀមរាប

អាជ្ញាធរខេត្តសៀមរាប បើកកិច្ចប្រជុំពិភាក្សាលើការគ្រប់គ្រងសំរាម សំណល់រឹង សំណល់ផ្ទះបាយ និងសំណល់វេជ្ជសាស្ដ្រតាមមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលក្នុងក្រុងសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.