ព្រះសង្ឃនិងគណៈកម្មការវត្តអារញ្ញសាគរ នាំយកគ្រឿងឧបភោគបរិភោគ ចែកជូនគ្រួសារក្រីក្រដែលរងផលប៉ះពាល់ដោយសារទឹកទន្លេ នៅសង្កាត់ចុងឃ្នៀស
នៅរសៀលថ្ងៃទី១៦ខែតុលាឆ្នាំ២០១៨ ព្រះគ្រូសុធីវរបញ្ញាវិសារទោ ហ៊ាក់ គឹមហ៊ត់ ព្រះគ្រូចៅអធិការវត្តអារញ្ញសាគរ សង្កាត់សៀមរាប ក្រុងសៀមរាប បានដឹកនាំព្រះសង្ឃគណៈកម្មការអាចារ្យវត្ត សហការជាមួយអាជ្ញាធរមូលដ្ឋាននាំយកសម្ភារៈគ្រឿងឧបភោគបរិភោគមានដូចជាអង្ករ មី ទឹកត្រី ទឹកសុទ្ឋ ចែកជូនដល់គ្រួសារក្រីក្រចំនួន១០៨គ្រួសារ ដែលពួកគាត់ជួបប្រទះផលប៉ះពាល់ដោយសារទឹកទន្លេឡើងបណ្តាលឱ្យលិចផ្ទះពួកគាត់ ត្រូវបានអាជ្ញាធរមូលដ្ឋានជំលៀសទៅកាន់ទីទួលសុវត្ថិភាពបណ្តោះអាសន្ននៅក្បែរជើងភ្នំក្រោម សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ។ ព្រះគ្រូសុធីវរបញ្ញាវិសារទោ ហ៊ាក់ ...