Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

សិស្សពូកែនៅសាលាបឋមសិក្សាបន្ទាយឈើជ្រៃ ទទួលថវិកាលើកទឹកចិត្តសរុបជាង៤លានរៀល

ដោយ Pothe Thun
27/08/2018
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
51
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

សម្ភារៈសិក្សា សំលៀកបំពាក់សិស្ស រួមទាំងថវិកាមួយចំនួន ត្រូវបានផ្តល់ជារង្វាន់លើកទឹកចិត្តដល់សិស្សទទួលបានចំណាត់ថ្នាក់ល្អប្រចាំឆ្នាំ នាឱកាសវិស្សមកាលរបស់សាលាបឋមសិក្សាបន្ទាយឈើជ្រៃ ស្ថិតក្នុងសង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី២៦ខែសីហាឆ្នាំ២០១៨។

ថវិកាសរុប ៤.៤៦៤.០០០,០០រៀលនេះ បានមកពីការរៃអង្គាសពីសប្បុរសជនជិតឆ្ងាយ របស់គណៈទ្រទ្រង់សាលាបឋមសិក្សាបន្ទាយឈើជ្រៃ ត្រូវបានយកមកបែងចែកទិញកង់ចំនួន៧គ្រឿង ក្នុងនោះបានបែងចែកទិញសំលៀកបំពាក់សិស្ស និងសម្ភារៈសិក្សា រួមទាំងថវិកាចាប់ពី៣ម៉ឺនរៀល ដល់៧ម៉ឺនរៀលផ្តល់ជារង្វាន់លើកទឹកចិត្តដល់សិស្សពីលេខ១ដល់លេខ៥ ព្រមទាំង លើកទឹកចិត្តលោកគ្រូអ្នកគ្រូចំនួន១៣នាក់ ក្នុងម្នាក់ៗ៣ម៉ឺនរៀលផងដែរ។

ព្រះគ្រូវិមលសំវរ នឿម វុទ្ឋី ប្រធានកិត្តិយសគណៈទ្រទ្រង់សាលាបឋមសិក្សាបន្ទាយឈើជ្រៃ និងជាព្រះគ្រូចៅអធិការវត្តបារាយមហានទីរតនារាម ហៅវត្តស្វាយរមៀត មានថេរដិកាថា៖សាលានេះ មានសិស្សសរុបចំនួន៣៧៤នាក់ លោកគ្រូអ្នកគ្រូចំនួន១៣នាក់ នេះជាលើកទីពីរហើយ ដែលគណៈទ្រទ្រង់សាលា ខិតខំប្រឹងប្រែង ដើររៃអង្គាស និងបិណ្ឌបាត្របច្ច័យពីពុទ្ឋបរិស័ទជិតឆ្ងាយ ដើម្បីកៀងគរប្រមូលថវិកាមកផ្តល់ឱ្យសិស្សដែលរៀនពូកែ ក្នុងបំណងតែម្យ៉ាងគត់គឺចង់ឱ្យក្មួយៗ ខិតខំសិក្សារៀនសូត្រ ស្តាប់ការអប់រំទូន្មាន អប់រំពីឱពុកម្តាយ ខិតខំត្រង់ត្រាប់ស្តាប់ការពន្យល់របស់លោកគ្រូអ្នកគ្រូ ដើម្បីក្លាយខ្លួនជាកូនល្អ សិស្សល្អ មិត្តភក្រ័ល្អ និងប្រជាពលរដ្ឋល្អ ប្រកបដោយចំណេះដឹង និងមានសមត្ថភាព ពិតប្រាកដ សម្រាប់ជាឈ្នាន់ ស្វែងរកការងារល្អ ជាប្រយោជន៍ជួយដល់សេដ្ឋកិច្ចក្រុមគ្រួសារ និងអភិវឌ្ឍសង្គមជាតិ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ព្រះតេជគុណ ថេរដិកាទៀតថា៖ថ្វីត្បិតព្រះសង្ឃពុំមានធនធានថវិកាផ្ទាល់ខ្លួន រស់ដោយពឹងអាស្រ័យលើប្រជាពុទ្ឋបរិស័ទក្តី តែដោយសារចង់ឱ្យកូនចៅ ជំនាន់ក្រោយទទួលបានចេះដឹង យល់និងស្គាល់ពី បុណ្យបាប គុណទោស ទើបព្រះអង្គរួមជាមួយគណៈទ្រទ្រង់សាលា និងអាជ្ញាធរមូលដ្ឋាន បានបង្កើតកម្មវិធីរៃអង្គាស ដើម្បីរឹតចំណងសាមគ្គីភាព ផ្សារភ្ជាប់ រវាងព្រះសង្ឃ និងកុមារា កុមារី ក្នុងន័យជួយលើកកម្ពស់វិស័យអប់រំ និងលើកទឹកចិត្តដល់សិស្សានុសិស្សឱ្យយកចិត្តទុកដាក់សិក្សារៀនសូត្រ ក៍ដូចជាដើម្បីបណ្តុះគុណធម៌ អប់រំសីលធម៌ ចរិយាធម៌ដល់សិស្សានុសិស្ស ជារឿយៗ។

លោក ឡឹក សុជិត មន្ត្រីការិយាល័យអប់រំក្រុងសៀមរាប មានប្រសាសន៍ថា៖ ដើម្បីឱ្យការសិក្សារបស់កុមារក្នុងសាលានេះ បានលទ្ឋផលល្អគឺពឹងលើ មាតាបិតា អាណាព្យាបាល និងលោកគ្រូអ្នកគ្រូ គួរយកចិត្តទុកដាក់តាមដានការសិក្សារបស់កូនៗ និងលោកគ្រូអ្នកគ្រូ ខិតខំបង្ហាត់បង្រៀនឱ្យអស់ពីសមត្ថភាពដែលខ្លួនមាន រួមផ្សំនឹង អត្តចរឹក អាកប្បកិយាល្អ ដើម្បីកុមារយកលំអានតាម ព្រោះថា សាលារៀនជាថ្នាលបណ្តុះធនធានមនុស្ស។

លោក ក៏បានសំណូមពរ ដល់សិស្សានុសិស្សទាំងអស់ ត្រូវគោរពបទបញ្ជាផ្ទៃក្នុងសាលា ឲ្យបានល្អ និងខិតខំកសាងខ្លួន យ៉ាងហោចណាស់រៀនឱ្យចប់ថ្នាក់ទី៩ មួយវិញទៀតដើម្បីក្លាយជាសិស្សល្អ កូនល្អ មិត្តល្អ និងពលរដ្ឋល្អ ត្រូវគេចឲ្យឆ្ងាយពីគ្រឿងញៀននិងអំពើអបាយមុខផ្សេងៗ។

នាយកសាលា និងគណៈទ្រទ្រង់សាលាសង្ឃឹមថា សន្តានចិត្តដ៍ជ្រះថ្លានេះ នឹងក្លាយទៅជាវប្បធម៌ចែករំលែ កនិងជួយបណ្តុះគំនិតក្មេងៗជំនាន់ក្រោយឱ្យបន្តជួយចែករំលែកគ្នានៅពេលពួកគេធំឡើង ខណៈដែលគណៈទ្រទ្រង់សន្យាថានឹងរៀបចំពិធីនេះនៅឆ្នាំក្រោយទៀត ទៅតាមលទ្ឋភាព ធ្វើយ៉ាងណាឱ្យតែក្មួយៗខំរៀនឱ្យពូកែ ពូកែកាន់តែច្រើន រង្វាន់លើកទឹកចិត្តនឹងផ្តល់គ្រប់សិស្សពូកែ។

អត្ថបទ និង រូបថត ៖ លោក យូ វង្ស
កែសម្រួលអត្ថបទ ៖ លោក សេង ផល្លី

Tags: ក្រុងសៀមរាបខេត្តសៀមរាបសង្កាត់ទឹកវិលសាសនា និង មនុស្សធម៌
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ការវាស់បរិមាណទឹកភ្លៀង និងការព្យាករណ៍កម្ពស់ទឹកជំនន់ ចាប់ពីថ្ងៃទី ២៧ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨

ការវាស់បរិមាណទឹកភ្លៀង និងការព្យាករណ៍កម្ពស់ទឹកជំនន់ ចាប់ពីថ្ងៃទី ២៧ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨

ការព្យាករណ៍អាកាសធាតុសម្រាប់ខេត្តសៀមរាប ចាប់ពីថ្ងៃទី ២៨ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨

ការព្យាករណ៍អាកាសធាតុសម្រាប់ខេត្តសៀមរាប ចាប់ពីថ្ងៃទី ២៨ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨

ថ្នាក់ដឹកនាំមន្ទីរសាធារណការ ផ្សព្វផ្សាយការយល់ដឹងដល់ ប្រជាពលរដ្ឋ និងសិស្សានុសិស្សក្នុងក្រុងសៀមរាប អំពីការថែរក្សាបរិស្ថាន និងអនាម័យ

ថ្នាក់ដឹកនាំមន្ទីរសាធារណការ ផ្សព្វផ្សាយការយល់ដឹងដល់ ប្រជាពលរដ្ឋ និងសិស្សានុសិស្សក្នុងក្រុងសៀមរាប អំពីការថែរក្សាបរិស្ថាន និងអនាម័យ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.