Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

ថ្នាក់ដឹកនាំមន្ទីរសាធារណការ ផ្សព្វផ្សាយការយល់ដឹងដល់ ប្រជាពលរដ្ឋ និងសិស្សានុសិស្សក្នុងក្រុងសៀមរាប អំពីការថែរក្សាបរិស្ថាន និងអនាម័យ

ដោយ Pothe Thun
28/08/2018
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
59
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ដើម្បីបញ្ជ្រាបការយល់ដឹកដល់ប្អូនៗ ជាសិស្សានុសិស្ស ពិសេសអ្នកចោលសំរាមគ្មានសណ្ដាប់ធ្នាប់នៅក្នុងក្រុងសៀមរាប មន្ទីរសាធារណការ រួមនិងអ្នកជំនាញការស្ម័គ្រចិត្ដជាន់ខ្ពស់ជប៉ុន នៃអង្គការ JICA បានចូលរួមក្នុងរើសសំរាម ក្នុងកម្មវិធីផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងអំពី “ការលើកកម្ពស់សកម្មភាពសម្អាតបរិស្ថាន និងថែទាំប្រព័ន្ធលូទឹកក្នុងទីក្រុង”។

ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ លោក គឹម ប៉ុណ្ណា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប បានដឹកនាំមន្ដ្រីក្រោមឱវាទមន្ទីរទាំងអស់ រួមជាមួយ លោក មីយ៉ាមុតុ អាគីអូ (MIYAMOTO AKIO) អ្នកជំនាញការស្ម័គ្រចិត្ដជាន់ខ្ពស់ជប៉ុន នៃអង្គការ JICA ក្រោមកិច្ចសហការជាមួយ ការិយាល័យលូទឹក និងស្ថានីយ៍ចម្រោះទឹកកខ្វក់ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប បានចូលរួមក្នុងរើសសំរាម នៅតាមដងផ្លូវ និងមាត់ស្ទឹងសៀមរាប ចាប់ពីសាលាបឋមសិក្សាជាស៊ីម ដល់ស្ពានវត្តដំណាក់ ដើម្បីផ្សព្វផ្សាយ និងបញ្ជ្រាបលើការថែរក្សាបរិស្ថាន និងថែទាំប្រព័ន្ធលូទឹកក្នុងទីក្រុងសៀមរាប។

ឆ្លៀតក្នុងឱកាសនោះផងដែរ លោក គឹម ប៉ុណ្ណា ក៏បានថ្លែងអំណរគុណដល់ការិយាល័យ លូទឹក និងស្ថានីយ៍ចម្រោះទឹកកខ្វក់ និងលោក មីយ៉ាមុតុ អាគីអូ (MIYAMOTO AKIO) អ្នកជំនាញការស្ម័គ្រចិត្ដជាន់ខ្ពស់ជប៉ុន នៃអង្គការ JICA ដែលបានផ្ដួចផ្ដើមបង្កើតកម្មវិធីនេះឡើង ក្នុងគោលបំណង អប់រំដល់សិស្សានុសិស្ស កុមារា កុមារី ពិសេសអ្នកចោលសំរាមនៅក្នុងក្រុង តាមសងខាងមាត់ស្ទឹងទាំងអស់ មានការភ្ញាក់រលឹក ចូលរួមក្នុងការថែរក្សា និងស្រលាញ់បរិស្ថានរបស់យើងឡើងវិញ ទន្ទឹមនឹងនោះក៏សូមអរគុណដល់លោកគ្រូ អ្នកគ្រូ ក្មួយៗជាសិស្សានុសិស្សទាំងអស់ ដែលបានចំណាយពេលវេលាផ្ទាល់ខ្លួនមកចូលរួមក្នុងសកម្មសង្គមក្នុងឱកាសនេះផងដែរ ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

“ បរិស្ថានដើម្បីអ្នកទាំងអស់គ្នា អ្នកទាំងអស់គ្នាដើម្បីបរិស្ថាន! “

“គ្មានសំរាមបរិស្ថានស្អាត់ ទាក់ទាញភ្ញៀវទេសចរណ៍! “

“ រើសសំរាមចាប់ផ្ដើមពីខ្ញុំ ចូលរួមទាំងអស់គ្នា” ។

អត្ថបទ និង រូបថត ៖ លោក អ៊ិន សីហរិទ្ធ

កែសម្រួលអត្ថបទ ៖ លោក សេង ផល្លី

Tags: ក្រុងសៀមរាបខេត្តសៀមរាបបរិស្ថាន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្រ្តីយោធាមានស្នាដៃឆ្នើម ចំនួន ២៨០ រូប នៃយោធភូមិភាគទី៤ ទទួលការបំពាក់ឋានន្តរស័ក្តចាប់ពីថ្នាក់អនុសេនីយ៍ ថ្នាក់វរៈសេនីយ៍ ដល់ថ្នាក់ឧត្តមសេនីយ៍ត្រី

មន្រ្តីយោធាមានស្នាដៃឆ្នើម ចំនួន ២៨០ រូប នៃយោធភូមិភាគទី៤ ទទួលការបំពាក់ឋានន្តរស័ក្តចាប់ពីថ្នាក់អនុសេនីយ៍ ថ្នាក់វរៈសេនីយ៍ ដល់ថ្នាក់ឧត្តមសេនីយ៍ត្រី

អាជ្ញាធរខេត្ត អះអាងថា ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ខេត្ត​សៀមរាប​នេះ ទទួលបាន​លទ្ធផល​ល្អប្រសើរ ទាំង​ទិដ្ឋភាព​ច្បាប់ និង បច្ចេកទេស

អាជ្ញាធរខេត្ត អះអាងថា ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ខេត្ត​សៀមរាប​នេះ ទទួលបាន​លទ្ធផល​ល្អប្រសើរ ទាំង​ទិដ្ឋភាព​ច្បាប់ និង បច្ចេកទេស

អាជ្ញាធរ​មីន​កម្ពុជា រៀបចំ​សិក្ខាសាលា​ស្តីពី​ការគ្រប់គ្រង​ព័ត៌មាន លើ​វិស័យ​មីន ដើម្បី​ផ្លាស់​ទៅ​ប្រើប្រាស់​ប្រព័ន្ធ​មុខងារ​រូបរាង​ថ្មី​

អាជ្ញាធរ​មីន​កម្ពុជា រៀបចំ​សិក្ខាសាលា​ស្តីពី​ការគ្រប់គ្រង​ព័ត៌មាន លើ​វិស័យ​មីន ដើម្បី​ផ្លាស់​ទៅ​ប្រើប្រាស់​ប្រព័ន្ធ​មុខងារ​រូបរាង​ថ្មី​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.