Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អាជ្ញាធរខេត្ត អះអាងថា ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ខេត្ត​សៀមរាប​នេះ ទទួលបាន​លទ្ធផល​ល្អប្រសើរ ទាំង​ទិដ្ឋភាព​ច្បាប់ និង បច្ចេកទេស

ដោយ Pothe Thun
28/08/2018
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
38
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​មានប្រសាសន៍​ក្នុងឱកាស​បើក​សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ខេត្ត​សៀមរាប កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែ​សីហា ឆ្នាំ​២០១៨​នេះ លោក ង៉ាន់ ភិរុណ អភិបាលរង​ខេត្តសៀមរាប បាន​សម្ដែង​នូវ​ការកោតសរសើរ​ចំពោះ​គណបក្សនយោបាយ អ្នក​សនង្កេតការណ៍​ជាតិ អន្តរជាតិ និង អ្នកពាក់ព័ន្ធ​នានា ព្រមទាំង​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​បាន​ចូលរួម​អនុវត្ត និង គោរព​ច្បាប់​បោះឆ្នោត បទបញ្ជា នីតិវិធី និង ក្រមសីលធម៌​សម្រាប់​ការបោះឆ្នោត ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ និង ភាពថ្លៃថ្នូរ ធ្វើឲ្យ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រនី​តិកាល​ទី​៦ ឆ្នាំ​២០១៨​នេះ ទទួលបាន​លទ្ធផល​ល្អប្រសើរ ទាំង​ទិដ្ឋភាព​ច្បាប់ និង ទាំង​ទិដ្ឋភាព​បច្ចេកទេស ក្រោម​បរិយាកាស​សន្តិភាព មាន​ស្ថិរភាព សន្តិសុខ សណ្ដាប់ធ្នាប់ និង មាន​សុវត្ថិភាព​យ៉ាង​ល្អប្រសើរ ដោយ​គ្មាន​ការ​គម្រាមកំហែង និង គ្មាន​អំពើហិង្សា​នោះឡើយ ។​

​លោក ង៉ាន់ ភិរុណ មានប្រសាសន៍​ទៀត​ថា សមិទ្ធផល​ដែល​សម្រេចបាន​ទាំងនេះ អាស្រ័យ​ដោយ​យើងទាំងអស់គ្នា ទាំង​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ គណៈកម្មការ​រៀបចំ​កា​រ​បោះឆ្នោត​គ្រប់​លំដាប់ថ្នាក់ គណបក្សនយោបាយ និង អ្នកពាក់ព័ន្ធ​ទាំងអស់ បាន​ខិតខំ​ធ្វើ​ការកែលម្អ​ដំណើរការ​បោះឆ្នោត ទាំង​ក្របខណ្ឌ​ច្បាប់ និង ក្រប​ខណ្ឌ​បច្ចេកទេស ពី​ការបោះឆ្នោត​មួយ ទៅ​ការបោះឆ្នោត​មួយទៀត ដោយ​ឈរ​លើ​មូលដ្ឋាន​នៃ​ការប្រមែប្រមូល​អនុសាសន៍ និង ធាតុ​ចូល​ពី​គ្រប់​មជ្ឈដ្ឋាន និង ធ្វើការ​កែទម្រង់​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត និង ច្បាប់បោះឆ្នោត ការរៀបចំ​បញ្ជី​បោះឆ្នោត ។​

​លោក នឹម វ៉ាន់​សំ ប្រធាន​គណ​:​កម្ម​ការរៀបចំ​កាត​បោះឆ្នោត​ខេត្តសៀមរាប បាន​មានប្រសាសន៍ថា ជាទូទៅ​ការបោះឆ្នោត​នៅ​ថ្ងៃ​អាទិត្យ ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​នេះ ត្រូវបាន​មតិ​ជាតិ និង​អន្តរជាតិ ដែល​បាន​ចូលរួម​សង្កេតមើល​ការបោះឆ្នោត ភាគច្រើន​វាយតម្លៃថា បាន​ប្រព្រឹត្តទៅ​ក្នុង​បរិយាកាស​សន្តិភាព ស្ងប់ស្ងាត់​ល្អ គ្មាន​ការ​គម្រាមកំហែង គ្មាន​អំពើហិង្សា ប្រកប​ដោយ​ភាពរលូន តម្លាភាព សេរី ត្រឹមត្រូវ យុត្តិធម៌ ស្រប​តាម​លទ្ធិប្រជាធិបតេយ្យ ហើយ​ការ​បោះឆ្នោត​ត្រូវបាន​រៀបចំ​កាន់តែ​ល្អប្រសើរ​ឡើង ទាំង​ទិដ្ឋភាព​ច្បាប់ និង ទាំង​ទិដ្ឋភាព​បច្ចេកទេស បើ​ប្រៀបធៀប​ទៅ​នឹង​ការបោះឆ្នោត​ឆ្នាំ​២០១៣ ។​
​ក្នុងឱកាស​នោះ​ដែរ លោក នឹម វ៉ាន់​សំ បាន​សម្ដែង​នូវ​ការកោតសរសើរ​ចំពោះ​គណបក្ស​នយោបាយ​ទាំង​១៨ ដែល​បាន​ចុះ​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​នៅ​ខេត្ត​សៀមរាប ដែល​អនុវត្តបាន​យ៉ាង​ពេញលេញ​នូវ​សិទ្ធិ និង​ករណី​កិច្ច​របស់ខ្លួន ដូច​មានចែង​ក្នុង​ច្បាប់ បទបញ្ជា និង នីតិវិធី និង ក្រមសីលធម៌​សម្រាប់​គណបក្ស​នយោបាយ បេក្ខជន និង ភ្នាក់ងារ​គណបក្សនយោបាយ ប្រកបដោយ​ភាពថ្លៃថ្នូរ និង ការទទួលខុសត្រូវ​ខ្ពស់ ដែល​កាយវិការ​ដ៏​ប្រសើរ​នេះ សរ​បញ្ជាក់ឲ្យ​ឃើញ​ច្បាស់​នូវ​ភាពចាស់ទុំ​ខាង​នយោបាយ និង រួមចំណែក​ក្នុង​ការពង្រឹង​លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស​នៅ​កម្ពុជា ៕

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​អត្ថបទ និង រូបថត ៖ លោក ស៊ាន សុផាត​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: នយោបាយបោះឆ្នោត
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរ​មីន​កម្ពុជា រៀបចំ​សិក្ខាសាលា​ស្តីពី​ការគ្រប់គ្រង​ព័ត៌មាន លើ​វិស័យ​មីន ដើម្បី​ផ្លាស់​ទៅ​ប្រើប្រាស់​ប្រព័ន្ធ​មុខងារ​រូបរាង​ថ្មី​

អាជ្ញាធរ​មីន​កម្ពុជា រៀបចំ​សិក្ខាសាលា​ស្តីពី​ការគ្រប់គ្រង​ព័ត៌មាន លើ​វិស័យ​មីន ដើម្បី​ផ្លាស់​ទៅ​ប្រើប្រាស់​ប្រព័ន្ធ​មុខងារ​រូបរាង​ថ្មី​

ការព្យាករណ៍អាកាសធាតុសម្រាប់ខេត្តសៀមរាបចាប់ពីថ្ងៃទី ២៩ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨

ការព្យាករណ៍អាកាសធាតុសម្រាប់ខេត្តសៀមរាបចាប់ពីថ្ងៃទី ២៩ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨

ការវាស់បរិមាណទឹកភ្លៀង និងការព្យាករណ៍កម្ពស់ទឹកជំនន់ចាប់ពីថ្ងៃទី ២៨ដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨

ការវាស់បរិមាណទឹកភ្លៀង និងការព្យាករណ៍កម្ពស់ទឹកជំនន់ចាប់ពីថ្ងៃទី ២៨ដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.