Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អាជ្ញាធរ​មីន​កម្ពុជា រៀបចំ​សិក្ខាសាលា​ស្តីពី​ការគ្រប់គ្រង​ព័ត៌មាន លើ​វិស័យ​មីន ដើម្បី​ផ្លាស់​ទៅ​ប្រើប្រាស់​ប្រព័ន្ធ​មុខងារ​រូបរាង​ថ្មី​

ដោយ Pothe Thun
28/08/2018
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
26
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

27/01/2026

​អាជ្ញាធរ​មីន​កម្ពុជា សហការ​ជាមួយ​អង្គការ​អន្តរជាតិ សម្រាប់​ការដោះមីន​មនុស្សធម៌​ក្រុង​ហ្សឺ​ណែ​វ ( GICHD) បាន​រៀបចំ​សិក្ខាសាលា​មួយ នៅ​សណ្ឋាគារ​អប្សរា​អង្គរ​ខេត្តសៀមរាប កាលពី​ព្រឹក​ថ្ងៃទី​២៨ ខែ​សីហា ឆ្នាំ​២០១៨​នេះ ស្តីពី​ការគ្រប់គ្រង​ព័ត៌មាន​វិស័យ​មីន​ជា​មួយ​ភាគី​ពាក់ព័ន្ធ ក្នុង​រយៈពេល​បី​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​២៨ ដល់​ថ្ងៃ​ទី​៣០ ខែ​សីហា ឆ្នាំ​២០១៨ ជូន​ដល់​ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក​អាជ្ញាធរ​មីន ប្រតិបត្តិ​ករ​បោសសំអាត​មីន ជាតិ​និង​អន្តរជាតិ ដៃគូ​ពាក់ព័ន្ធ ក្រុមការងារ​ផែនការ​សកម្មភាព​មីន​ខេត្ត ដែល​ហៅ​កាត់​ថា ម៉ា​ពូ មកពី​ខេត្ត​ឧត្តរមានជ័យ បាត់ដំបង សៀមរាប បន្ទាយមានជ័យ និង​ខេត្ត​បៃលិន សរុប​ចំនួន​៧០​រូប ។
​គោលបំណង​នៃ​សិក្ខា​សាល​នេះ គឺ​ពិភាក្សា​ពាក់ព័ន្ធ​ទៅនឹង​ការគ្រប់គ្រង​ព័ត៌មាន​លើ​វិស័យ​មីន ជាមួយ​ភាគី​ពាក់ព័ន្ធ ក្រោម​បទ​បង្ហាញ​ប្រព័ន្ធគ្រប់គ្រង​ទិន្នន័យ សកម្មភាព​មុខងារ និង​រូបរាង​ថ្មី​នៃ​ប្រព័ន្ធ អី​ម​ស្មា​ខរ ការពិភាក្សា​អំពី​ផែនការ​ផ្លាស់​ប្តូរ​ពី​ប្រព័ន្ធ​មុខងារ​តួនាទី​ចាស់ ដើម្បី​ផ្លាស់​ទៅ​ប្រើប្រាស់​ប្រព័ន្ធ​មុខងារ​រូបរាង​ថ្មី ពិសេស​គឺ​ពិភាក្សា​ប្រមូល​ធាតុ​ចូល ដើម្បី​អភិវឌ្ឍន៍​ទៅលើ​មុខងារ​បន្ថែម​លើ​អី​ម​ស្មា​ខ​រ និង អាច​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​អ្នកប្រើប្រាស់​នាពេល​អនាគត ព្រមទាំង​ស្វែងរក​យន្តការ​រួមគ្នា រៀបចំ​ប្រព័ន្ធ​ផែនទី​សម្រាប់​អនុវត្ត​បន្ត​លើ​ផ្នែក​គ្រប់គ្រង​ព័ត៌មាន​វិស័យ​មីន​។​
​ឯកឧត្តម ព្រំ សុភមង្គល អគ្គលេខាធិការ​អាជ្ញាធ​រ​មីន មានប្រសាសន៍ថា នេះ​ជា​ឱកាស​ល្អ​ដែល​ប្រមូលផ្តុំ​ទៅដោយ​អ្នកជំនាញ​ផ្នែក​គ្រប់គ្រង​ព័ត៌មាន​វិស័យ​មីន ជា​ប្រតិបត្តិ​ករ​ជាតិ​និង​អន្តរជាតិ ជាពិសេស​ក្រុម​ការងារ​អន្តរជាតិ​សម្រាប់​ការដោះមីន​មនុស្សធម៌​ក្រុង​ហ្សឺ​ណែ​វ ដូច្នេះ​រំពឹងទុក​ថា សមាជិក សមាជិកា នៃ​អង្គ​សិក្ខាសាលា​ទាំងមូល នឹង​ប្រើប្រាស់​ពេលវេលា​បី​ថ្ងៃនេះ ពិគ្រោះ​ពិភាក្សា​ផ្លាស់ប្តូរ​យោបល់ ប្រកប​ដោយ​អត្ថន័យ ខ្លឹមសារ​ដើម្បី​ជា​ផលប្រយោជន៍​សម្រាប់​ប្រើប្រាស់​ប្រព័ន្ធ​គ្រប់គ្រង​និង​ផ្តល់​ទិន្នន័យ​លើ​វិស័យ​មីន​និង​រៀបចំ​បង្កើន​សកម្មភាព​ការងារ​ប្រកបដោយ​ប្រសិទ្ធភាព ហើយ​តាមរយៈ​សិក្ខាសាលា​នេះ​ដែរ​សិក្ខាកាម​នឹង​ទទួលបាន​ចំណេះដឹង​បន្ថែម និង​យល់​កាន់តែច្បាស់​អំពី​សារៈសំខាន់​នៃ​គ្រប់គ្រង​ព័ត៌មាន​វិស័យ​មីន ព្រមទាំង​បង្កើន​កិច្ចសហការ​បន្ថែមទៀត​រវាង​អាជ្ញាធរ​មីន​ជាមួយ​អង្គការ​ដៃគូរ​ពាក់ព័ន្ធ សម្រាប់​រួមគ្នា​រៀបចំ​ផែនការ​អនុវត្ត​បន្ត ៕
​អត្ថបទ និង រូបថត ៖ លោក យូ វង្ស​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: មីន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ការព្យាករណ៍អាកាសធាតុសម្រាប់ខេត្តសៀមរាបចាប់ពីថ្ងៃទី ២៩ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨

ការព្យាករណ៍អាកាសធាតុសម្រាប់ខេត្តសៀមរាបចាប់ពីថ្ងៃទី ២៩ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨

ការវាស់បរិមាណទឹកភ្លៀង និងការព្យាករណ៍កម្ពស់ទឹកជំនន់ចាប់ពីថ្ងៃទី ២៨ដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨

ការវាស់បរិមាណទឹកភ្លៀង និងការព្យាករណ៍កម្ពស់ទឹកជំនន់ចាប់ពីថ្ងៃទី ២៨ដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨

រទេះគោ​ខ្មែរ​ជា​យានជំនិះ ដ៏​ទាក់ទាញ​សម្រាប់​ភ្ញៀវ​ទេសចរណ៍​ទស្សនា ភូ​មិកសិ​ទេសចរណ៍ធម្មជាតិ នៅ​សង្កាត់​ជ្រាវ

រទេះគោ​ខ្មែរ​ជា​យានជំនិះ ដ៏​ទាក់ទាញ​សម្រាប់​ភ្ញៀវ​ទេសចរណ៍​ទស្សនា ភូ​មិកសិ​ទេសចរណ៍ធម្មជាតិ នៅ​សង្កាត់​ជ្រាវ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.