ក្រសួងសង្គមកិច្ច បើកសិក្ខាសាលានិងបណ្តុះបណ្តាលរយៈពេល២ថ្ងៃនៅខេត្តសៀមរាប ស្តីពីការរៀបចំរចនាសម្ព័ន្ធថវិកាកម្មវិធី និងសូចនាករ សមិទ្ធកម្ម ថវិកាកម្មវិធី សម្រាប់ថ្នាក់កណ្តាល និងថ្នាក់រាជធានី-ខេត្ត
ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សហការជាមួយអគ្គលេខាធិការដ្ឋាន ដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំបើកសិក្ខាសាលា និងបណ្តុះបណ្តាលស្តីពីការរៀបចំរចនាសម្ព័ន្ធថវិកាកម្មវិធី និងសូចនាករ សមិទ្ធកម្ម ថវិកាកម្មវិធី សម្រាប់ថ្នាក់កណ្តាល និងថ្នាក់រាជធានី-ខេត្ត ក្នុងរយៈពេល០២ថ្ងៃនៅខេត្តសៀមរាប គឺនៅថ្ងៃទី០៧ - ០៨ ខែតុលា ឆ្នាំ២០១៩នេះ ក្រោមអធិបតីភាពឯកឧត្តម ...