សិក្ខាសាលាបំប៉នគ្រូបង្រៀនថ្នាក់ទី១ ធ្វើឲ្យសិស្សបឋមសិក្សាមានអត្រាឆាប់ចេះអាននិងចេះអានច្រើនជាងមុន
សិក្ខាសាលាបំប៉នគ្រូបង្រៀនថ្នាក់ទី១ ធ្វើឡើងដើម្បីលើកកម្ពស់គុណភាព ការបង្រៀនរបស់លោកគ្រូ-អ្នកគ្រូ និងលើកកម្ពស់ការរៀនសូត្ររបស់សិស្សនៅថ្នាក់ដំបូងនៃការអប់រំបឋមសិក្សា តាមរយៈប្រើសៀវភៅអាន-សរសេរភាសាខ្មែរថ្នាក់ទី១ និងសម្ភារៈអំណានបន្ថែមផ្សេងៗជាច្រើនទៀត។ គោលដៅនៃវគ្គបំប៉ននៃអង្គសិក្ខាសាលនេះ មាន២គឺ ទី១/ ជាការជួបជុំរបស់គ្រូបង្រៀន ដើម្បីពិនិត្យឡើងវិញលើបញ្ហាប្រឈម ដែលលោកគ្រូ-អ្នកគ្រូ បានអនុវត្តមួយរយៈពេលកន្លងមកនេះ និង ពិភាក្សារកដំណោះស្រាយ ទី២ / ដើម្បីបំប៉នបន្ថែមលើខ្លឹមសារមេរៀនថ្មីសម្រាប់ឆមាសទី២ ដោយផ្តោតទៅលើការបង្រៀនសញ្ញាមូសិកទន្ត និង ...