Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

សិក្ខាសាលា​បំប៉ន​គ្រូ​បង្រៀន​ថ្នាក់​ទី​១ ធ្វើ​ឲ្យ​សិស្ស​បឋម​សិក្សា​មាន​អត្រា​ឆាប់​ចេះ​អាននិង​ចេះ​អាន​ច្រើនជាង​មុន​

ដោយ Pothe Thun
01/04/2019
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
52
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​សិក្ខាសាលា​បំប៉ន​គ្រូ​បង្រៀន​ថ្នាក់​ទី​១ ធ្វើឡើង​ដើម្បី​លើកកម្ពស់​គុណភាព ការបង្រៀន​របស់លោក​គ្រូ​-​អ្នកគ្រូ និង​លើកកម្ពស់​ការរៀនសូត្រ​របស់​សិស្ស​នៅ​ថ្នាក់​ដំបូង​នៃ​ការអប់រំ​បឋមសិក្សា តាមរយៈ​ប្រើ​សៀវភៅ​អាន​-​សរសេរ​ភាសា​ខ្មែរ​ថ្នាក់​ទី​១ និង​សម្ភារៈ​អំ​ណាន​បន្ថែម​ផ្សេងៗ​ជាច្រើន​ទៀត​។​

​គោលដៅ​នៃ​វគ្គ​បំប៉ន​នៃ​អង្គ​សិក្ខា​សាល​នេះ មាន​២​គឺ ទី​១/ ជា​ការជួបជុំ​របស់​គ្រូបង្រៀន ដើម្បី​ពិនិត្យ​ឡើងវិញ​លើ​បញ្ហា​ប្រឈម ដែល​លោកគ្រូ​-​អ្នកគ្រូ បាន​អនុវត្ត​មួយ​រយៈពេល​កន្លងមក​នេះ និង ពិភាក្សា​រក​ដំណោះស្រាយ ទី​២ / ដើម្បី​បំប៉នបន្ថែម​លើ​ខ្លឹមសារ​មេរៀន​ថ្មី​សម្រាប់​ឆមាស​ទី​២ ដោយ​ផ្តោត​ទៅលើ​ការបង្រៀន​សញ្ញា​មូសិកទន្ត និង ត្រី​សព្ទ មេរៀន​ប្រកប មេរៀន​ស្រៈពេញតួ មេរៀន​ផ្ញើជើង និង ព្យាង្គ​តម្រួត ៕

​ឯកឧត្តម ចាន់ សុភា ប្រធាន​នាយកដ្ឋាន​បឋមសិក្សារ​បស់​ក្រសួង​អប់រំ បង្ហាញ​ឲ្យដឹង​យ៉ាង​ដូច្នេះ នា​រសៀល​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​២០១៩​កន្លងមកនេះ នៅ​សាលាបឋមសិក្សា​ស្វាយ​ធំ ឃុំ​កណ្តែក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ក្នុង​ពិធី​បើក​អង្គសិក្ខាសាលា​បំប៉ន ស្តីពី​ការណែនាំ​ប្រើប្រាស់​សាកល្បង កញ្ចប់​សម្ភារៈ​អំ​ណាន​ថ្នាក់ដំបូង ដល់​គ្រូ​បង្រៀន​ថ្នាក់​ទី​១ ដំណាក់កាល​ទី​៣ ។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ ហង់​ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ​យុវជន​និង​កីឡា រំលឹកថា ៖ មុន​នឹង​មាន​ការអនុវត្ត​កម្មវិធី​ថ្មី​សម្រាប់​បង្រៀន​សិស្ស​ថ្នាក់​ទី​១ ក្រសួង​អប់រំ​ត្រូវ​បាន​សិក្សា​ស្រាវជ្រាវ​ដោយផ្ទាល់​នៅ​តាម​សាលារៀន ជា​លទ្ធផល​បាន​រកឃើញថា ៖ អត្រា​សិស្ស​ដែល​ចេះ​អាន​អក្ស​ចាប់ពី​ថ្នាក់​ទី​៥​ចុះ គឺ​មាន​កម្រិត​ទាប​បំផុត ។

​ឯកឧត្តម​រដ្ឋមន្ត្រី បង្ហាញ​នូវ​ការកត់សម្គាល់ថា ៖ នៅក្នុង​ខេត្ត​គោលដៅ​ចំនួន​២ គឺ​ខេត្ត​កំពង់ធំ និង ខេត្តសៀមរាប រយៈពេល​២​ឆ្នាំ​មកនេះ ឃើញថា បន្ទាប់​ពី​ក្រសួង​អប់រំ​បាន​ផ្តល់​នូវ​វិធី​សា​ស្ត្រី​ថ្មីៗ​ក្នុង​ការបង្រៀន និង​ផ្តល់​កញ្ចប់​សម្ភារៈ​អំ​ណាន​ថ្នាក់ដំបូង ជាមួយ​នឹង​សមត្ថភាព​គ្រូបង្រៀន​តាមរយៈ​នៃ​ការ​បំប៉នបន្ថែម​នោះ ជា​លទ្ធផល សិស្ស​មាន​ការប្រែប្រួល​ពី​ការ​មិន​ចេះ​អាន ឈាន​ទៅ​ឈោង​ចាប់​បាន​នូវ​សមត្ថភាព ឆាប់​ចេះ​អាន និង មាន​អត្រា​ចេះ​អាន ប្រសើរ​ជាង​មុន​គួរកត់សម្គាល់ ។​

​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​អប់រំ បាន​សង្តត់ធ្ងន់​ថា ៖ ការធ្វើឲ្យ​ប្រសើរ​ឡើង​គុណវុឌ្ឍរ​បស់​គ្រូបង្រៀន ជាពិសេស​បច្ចេកទេស​បង្រៀន និង​រៀន ជា​កត្តា​អាទិភាព ដែល​ក្រសួង​អប់រំ​កំពុង​យកចិត្តទុកដាក់ ។ គ្រូបង្រៀន​ដែល​បានចេញ​បម្រើ​ការងារ​យូរ​ឆ្នាំ​មកហើយ ចាំបាច់​ក្រសួង​ត្រូវ​រៀបចំ​ឲ្យមាន​កម្មវិធី​បំប៉ន​ច្បាស់លាស់ មាន​សម្ភារៈ​និង​ឯកសារ​បំប៉ន​ប្រកបដោយ​គុណភាព និង មាន​គ្រូឧទ្ទេស​ប្រកបដោយ​សមត្ថភាព​និង​បំណិន​ខ្ពស់ ។​

​វគ្គ​បំប៉ន​គ្រូ​ថ្នាក់​ទី​១ ដំណាក់កាល​ទី​៣ ស្តីពី​ការណែនាំ​ប្រើប្រាស់​សាកល្បង កញ្ចប់​សម្ភារៈ​អំ​ណាន​ថ្នាក់ដំបូង​នេះ បាន​ធ្វើឡើង​នៅ​សាលាបឋមសិក្សា​ស្វាយ​ធំ មាន​រយៈពេល​២​ថ្ងៃ ក្រោម​ការចូលរួម​ពី​សំណាក់​គ្រូបង្រៀន​ថ្នាក់​ទី​១ មកពី​ស្រុក​ប្រាសាទបាគង សូទ្រនិគម ជី​ក្រែង ស្វាយ​លើ អង្គរ​ធំ បន្ទាយស្រី និង ស្រុក​វា​រិន្ទ ប្រមាណ​ជា ជាង​៤០០​នាក់ ក្នុងនេះ ចំនួន​អ្នកគ្រូ​មាន​ប្រមាណ​ជាង​៣០០​នាក់ ។

​អត្ថបទ និង រូបភាព​៖ លោក ងិន គឹម​ឡេង​
​កែសម្រួល​អត្ថបទ​៖ លោក សេង ផល្លី​

Tags: ក្រសួងអប់រំគុណភាព ការបង្រៀន​របស់លោក​គ្រូ​-​អ្នកគ្រូគ្រូបង្រៀនសិក្ខាសាលា​បំប៉ន​គ្រូ​បង្រៀន​ថ្នាក់​ទី​១​ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ ហង់​ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ​យុវជន​និង​កីឡា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ស្រុក​សូទ្រនិគមមាន​ប្រភពទឹក​សំខាន់ៗ១១៧​កន្លែងដើម្បី​ទប់ទល់​នឹង​គ្រោះរាំងស្ងួត​ក្នុង​ឆ្នាំ​២០១៩

ស្រុក​សូទ្រនិគមមាន​ប្រភពទឹក​សំខាន់ៗ១១៧​កន្លែងដើម្បី​ទប់ទល់​នឹង​គ្រោះរាំងស្ងួត​ក្នុង​ឆ្នាំ​២០១៩

រដ្ឋបាល​ខេត្ត​សៀមរាប ប្រារព្វ​ពិធី​ក្រុង​ពាលីដើម្បី​រៀបចំ​ព្រឹត្តិ​កាណ៍​សៀមរាប​សង្ក្រាន្ត ក្នុង​ក្រុង​សៀមរាប​

រដ្ឋបាល​ខេត្ត​សៀមរាប ប្រារព្វ​ពិធី​ក្រុង​ពាលីដើម្បី​រៀបចំ​ព្រឹត្តិ​កាណ៍​សៀមរាប​សង្ក្រាន្ត ក្នុង​ក្រុង​សៀមរាប​

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានបើក​កិច្ចប្រជុំ​ប្រចាំ​សប្តាហ៍ សម្រាប់​ដើមខែមេសា ឆ្នាំ ២០១៩

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានបើក​កិច្ចប្រជុំ​ប្រចាំ​សប្តាហ៍ សម្រាប់​ដើមខែមេសា ឆ្នាំ ២០១៩

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.