ព្រឹកមិញនេះវិទ្យាស្ថានស្តង់ដារកម្ពុជាបើកសិក្ខាសាលាស្តីពីការផ្សព្វផ្សាយច្បាប់ស្តីពីស្តង់ដារកម្ពុជា ច្បាប់វិសោធនកម្មច្បាប់ស្តីពីស្តង់ដារកម្ពុជា និងបទបញ្ញត្តិពាក់ព័ន្ធមួយចំនួន នៅខេត្តសៀមរាប
នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកាឆ្នាំ២០១៨ព្រឹកមិញនេះ វិទ្យាស្ថានស្តង់ដារកម្ពុជា បានបើកសិក្ខាលាមួយ ស្តីពីការផ្សព្វផ្សាយច្បាប់ស្តីពីស្តង់ដារកម្ពុជា , ច្បាប់វិសោធនកម្មច្បាប់ស្តីពីស្តង់ដារកម្ពុជា និងបទបញ្ញត្តិពាក់ព័ន្ធនឹងផលិតផលម្ហូបអាហារ សម្ភារសំណង់ អគ្គិសនី អេឡិចត្រូនិក និងសារធាតុគីមី នៅសាលប្រជុំសាលាខេត្តសៀមរាប ក្រោមអធិបតីភាពឯកឧត្ដម ចាន់ សុផា អគ្គនាយកវិទ្យាស្ថានស្តង់ដារកម្ពុជា និង លោកពិន ប្រាកដ ...