Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ព្រឹក​មិញ​នេះវិទ្យាស្ថាន​ស្តង់ដារ​កម្ពុជាបើក​សិក្ខាសាលា​ស្តីពី​ការផ្សព្វផ្សាយ​ច្បាប់​ស្តីពី​ស្តង់ដារ​កម្ពុជា ច្បាប់​វិសោធនកម្ម​ច្បាប់​ស្តីពី​ស្តង់ដារ​កម្ពុជា និង​បទបញ្ញត្តិ​ពាក់ព័ន្ធ​មួយចំនួន នៅ​ខេត្ត​សៀមរាប​

ដោយ Pothe Thun
30/11/2018
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
74
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នៅ​ព្រឹក​ថ្ងៃទី​៣០ ខែវិច្ឆិកា​ឆ្នាំ​២០១៨​ព្រឹក​មិញ​នេះ វិទ្យាស្ថាន​ស្តង់ដារ​កម្ពុជា បាន​បើក​សិក្ខា​លា​មួយ ស្តីពី​ការផ្សព្វផ្សាយ​ច្បាប់​ស្តីពី​ស្តង់ដារ​កម្ពុជា , ច្បាប់​វិសោធនកម្ម​ច្បាប់​ស្តីពី​ស្តង់ដារ​កម្ពុជា និង​បទបញ្ញត្តិ​ពាក់ព័ន្ធ​នឹង​ផលិតផល​ម្ហូបអាហារ សម្ភារ​សំណង់ អគ្គិសនី អេឡិចត្រូនិក និង​សារធាតុ​គីមី នៅ​សាលប្រជុំ​សាលាខេត្ត​សៀមរាប ក្រោម​អធិបតីភាព​ឯកឧត្ដម ចាន់ សុ​ផា អគ្គនាយក​វិទ្យាស្ថាន​ស្តង់ដារ​កម្ពុជា និង លោក​ពិន ប្រាកដ អភិបាលរង​ខេត្តសៀមរាប ដោយ​មាន​ការចូលរួម​ពី​មន្ត្រី​នៅ​តាម​ស្ថាប័នរដ្ឋ និង ឯកជន​នៅក្នុង​ខេត្តសៀមរាប ជាច្រើនរូប ។​

​ឯកឧត្ដម ចាន់ សុ​ផា មានប្រសាសន៍ថា គោលបំណង​នៃ​សិក្ខាសាលា​ថ្ងៃនេះ គឺ​ដើម្បី​ផ្សព្វផ្សាយ​ដល់​ម្ចាស់​សិប្បកម្ម និង​ផលិតកម្ម​ក្នុង​ខេត្ត​សៀមរាប ឲ្យបាន​យល់​កាន់តែ​ច្បាស់ នូវ​ច្បាប់​នានា​ស្តីពី​ស្តង់ដារ​កម្ពុជា ដោយហេតុ​ថា នៅ​ក្រោយ​ឆ្នាំ​២០២៥ ប្រទេស​ទាំងអស់​នៅក្នុង​សហគមន៍​អាស៊ាន នឹង​អនុវត្ត​អត្រាពន្ធ​នាំចូល​សូន្យ​ភាគរយ​លើ​គ្រប់​មុខ​ទំនិញ​ទាំងអស់ ដែល​នេះ​ជា​កង្វល់​របស់​យើង ព្រោះ​ថា​តើ​ទំនិញ​ដែល​យើង​ផលិត អាច​នាំ​ចេញ​ទៅ​បរទេស​ត្រូវ​តាម​ស្តង់ដារ​របស់​គេ​ដែរ​ឬ​យ៉ាងណា ? ដែល​បញ្ហា​នេះ​សុំ​ឲ្យ​ម្ចាស់​អាជីវកម្ម​ទាំងអស់ ត្រូវ​ពង្រឹង​គុណភាព​លើ​ផលិតកម្ម​របស់ខ្លួន ដើម្បី​ត្រៀម​ខ្លួន​ប្រកួតប្រជែង នៅលើ​ទីផ្សារ​ក្នុង​តំបន់​អាស៊ាន​។​

​លោក​ពិន ប្រាកដ មានប្រសាសន៍ថា នៅក្នុង​ខេត្ត​សៀមរាប​ទាំងមូល មាន​ម្ចាស់​អាជីវកម្ម​ខ្លះ​មិន​បាន​អនុវត្តន៍​ត្រឹមត្រូវ​តាម​ច្បាប់​ស្តីពី​ស្តង់ដារ​កម្ពុជា​នៅឡើយ​ទេ ដែល​ជា​ហេតុ​ធ្វើឲ្យមាន​បញ្ហា​ប្រឈម​ខ្លះៗ សម្រាប់​អាជីវកម្ម​ដែល​គោរព​ច្បាប់​ត្រឹមត្រូវ ប៉ុន្តែ​ទោះជា​យ៉ាងនេះក្តី ក៏​សូម​ថ្លែង​នូវ​ការកោតសរសើរ​ចំពោះ​វិទ្យាស្ថាន​ស្តង់ដារ​កម្ពុជា និង​មន្ទីរ​សិប្បកម្ម ឧស្សាហកម្ម​ខេត្ត ដែល​បាន​ខិតខំ​រៀបចំ​សិក្ខាសាលា​នេះ ដើម្បី​បញ្ជ្រាប​អំពី​ច្បាប់​គតិយុត្តិ​នានា​ដល់​ម្ចាស់​សហគ្រាស​នានា​នៅក្នុង​ខេត្ត​ឲ្យបាន​យល់​កាន់តែ​ច្បាស់ ៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

​អត្ថបទ និង រូបថត ៖ លោក ជា ស្រស់​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​
#​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​
#​វិទ្យាស្ថាន​ស្តង់ដារ​កម្ពុជា​

Tags: ព័ត៌មានខេត្តសៀមរាបវិទ្យាស្ថាន​ស្តង់ដារ​កម្ពុជាសិក្ខាសាលា​ស្តីពី​ការផ្សព្វផ្សាយ​ច្បាប់​ស្តីពី​ស្តង់ដារ​កម្ពុជា ច្បាប់​វិសោធនកម្ម​ច្បាប់​ស្តីពី​ស្តង់ដារ​កម្ពុជា និង​បទបញ្ញត្តិ​ពាក់ព័ន្ធ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ភូមិ​ធម្មជាតិ​រុន​តា​ឯក ទទួលបាន​ពានរង្វាន់​សហគមន៍​ទេសចរណ៍​គំរូ​

ភូមិ​ធម្មជាតិ​រុន​តា​ឯក ទទួលបាន​ពានរង្វាន់​សហគមន៍​ទេសចរណ៍​គំរូ​

បុរស​ម្នាក់​បាន​ស្លាប់ ក្នុង​អំឡុង​ពេល​លួច​កាត់​ខ្សែភ្លើង​កំពុងមាន​ចរន្ត​អគ្គិសនី នៅ​សណ្ឋាគារ​បាយ័ន​អេរ៉ា ក្នុង​ក្រុង​សៀមរាប​

បុរស​ម្នាក់​បាន​ស្លាប់ ក្នុង​អំឡុង​ពេល​លួច​កាត់​ខ្សែភ្លើង​កំពុងមាន​ចរន្ត​អគ្គិសនី នៅ​សណ្ឋាគារ​បាយ័ន​អេរ៉ា ក្នុង​ក្រុង​សៀមរាប​

ព្រឹក​មិញ​នេះគណៈកម្មការ​ចម្រុះ​ខេត្តសៀមរាបសម្រេច​បើកផ្លូវ​ស្ថិតនៅក្នុង​ភូមិ​អារញ្ញ​ជូន​ពលរដ្ឋ​ធ្វើដំណើរ​វិញបន្ទាប់​ពី​ពលរដ្ឋ​ម្នាក់​បាន​ធ្វើ​របង​បិទ​អស់​រយៈពេល​១៥​ឆ្នាំកន្លងមក​

ព្រឹក​មិញ​នេះគណៈកម្មការ​ចម្រុះ​ខេត្តសៀមរាបសម្រេច​បើកផ្លូវ​ស្ថិតនៅក្នុង​ភូមិ​អារញ្ញ​ជូន​ពលរដ្ឋ​ធ្វើដំណើរ​វិញបន្ទាប់​ពី​ពលរដ្ឋ​ម្នាក់​បាន​ធ្វើ​របង​បិទ​អស់​រយៈពេល​១៥​ឆ្នាំកន្លងមក​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.