Wednesday, March 22, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ភូមិ​ធម្មជាតិ​រុន​តា​ឯក ទទួលបាន​ពានរង្វាន់​សហគមន៍​ទេសចរណ៍​គំរូ​

ដោយ Pothe Thun
30/11/2018
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
38
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ឯកឧត្តម ម៉ី ម៉ា​រ៉ា​ឌី ទីប្រឹក្សា​អាជ្ញាធរ​ជាតិ​អប្សរា និង ជា​ប្រធាន​គម្រោង​អភិវឌ្ឍន៍​ភូមិ​ធម្មជាតិ​រុន​តា​ឯក បាន​មានប្រសាសន៍ថា កាលពី​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ កន្លងទៅនេះ ភូមិ​ធម្មជាតិ​រុន​តា​ឯក ទទួលបាន​ពានរង្វាន់ «​សហគមន៍​ទេសចរណ៍​គំរូ​ភូមិ​ធម្មជាតិ​រុន​តា​ឯក​» ដែល​ជា​ពានរង្វាន់​ថ្មី រៀបចំឡើង​ដោយ​ក្រសួង​ទេសចរណ៍ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅក្នុង​សិក្ខាសាលា​បូកសរុប ការប្រឡងប្រណាំងរ​មណី​យដ្ឋា​ន​ទេសចរណ៍​គំរូ​លើក​ទី​២ និង ការប្រឡងប្រណាំង​សហគមន៍​ទេសចរណ៍ និង​អេកូ​ទេសចរណ៍​គំរូ​លើក​ទី​១ ឆ្នាំ​២០១៨ នៅ​សណ្ឋាគារ​ភ្នំពេញ ក្រោម​អធិបតីភាព​ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​។​

​ឯកឧត្តម មានប្រសាសន៍​ទៀត​ថា មុន​នឹង​ទទួលបាន​ពានរង្វាន់​នេះ គឺ​ក្រុម​ការងារ​ដឹកនាំ​គម្រោង​អភិវឌ្ឍន៍​ភូមិ​ធម្មជាតិ​រុន​តា​ឯក បាន​ទទួល​ដំណឹង​អំពី​ការប្រកួតប្រជែង​នេះ និង​ដោយ​ពិនិត្យ​ឃើញ​កត្តា​សមស្រប​របស់​ភូមិ​ធម្មជាតិ​រុន​តា​ឯក​នោះ ក្រុមការងារ​ក៏​បាន​ដាក់ពាក្យ​ទៅ​ក្រសួងទេសចរណ៍​ដើម្បី​ចូលរួម ហើយ​ក្រោយ​មាន​ការត្រួតពិនិត្យ​បច្ចេកទេស​រួចមក មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប បាន​ចុះមក​ធ្វើការ​ត្រួតពិនិត្យ និង​វាយតម្លៃ​ជំហាន​ដំបូង ខណៈ​ដែល​ការវាយតម្លៃ​នោះ​ឃើញ​ថា ភូមិ​ធម្មជាតិ​រុន​តា​ឯក ពិតជា​មាន​បរិស្ថាន​ល្អ ស្អាត អនាម័យ​ខ្ពស់ មានផ្ទះ​ស្នាក់ មាន​អាហា​រដ្ឋា​ន សៀវភៅ​មុខម្ហូប​ពុំ​មាន​ប្រភេទ​គ្រឿង​ស្រវឹង និង​បារី ថែមទាំង​សកម្មភាព​កសិកម្ម​ពុំ​មាន​វត្តមាន​សារ​ជាតិគីមី ហើយ​ភូមិ​ធម្មជាតិ​រុន​តា​ឯក​ក៏​មាន​ការគាំទ្រ​ពី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ អាជ្ញាធរ​ជាតិ​អប្សរា អាជ្ញាធរ​ភូមិ ឃុំ​/​ស្រុក​បន្ទាយស្រី និង​អង្គការ GIZ ដែល​គាំទ្រ​លើ​ការបណ្តុះបណ្តាល និង​បច្ចេកទេស​ផ្សេងៗ ក៏ដូចជា​អង្គការ EDOTA ដែល​ធ្វើកា​រលើ​ការលើកស្ទួយ​ផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍​ប្រចាំ​ស្រុក​បន្ទាយស្រី​ផងដែរ​។​

​ឯកឧត្តម ម៉ី ម៉ា​រ៉ា​ឌី បញ្ជាក់ទៀតថា កម្មវិធី​ប្រកួតប្រជែង​នេះ ធ្វើឡើង​ដើម្បី​បង្កើត​ស្តង់ដារ​សហគមន៍​ទេសចរណ៍​កម្ពុជា ដោយ​ផ្អែក​លើ​គោលបំណង​បួន​សំខាន់​គឺ​៖ ទី​១. តាមដាន ត្រួតពិនិត្យ និង​វាយតម្លៃ​ការអភិវឌ្ឍ​សហគមន៍​ទេសចរណ៍​កម្ពុជា , ទី​២. ពង្រឹង​ការគ្រប់គ្រង​សហគមន៍​ទេសចរណ៍​ប្រកបដោយ​និរន្តរភាព គុណភាព ប្រសិទ្ធភាព និង​ការទទួលខុសត្រូវ , ទី​៣. ជំរុញ​និង​លើកទឹកចិត្ត​ឱ្យមាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ​សហគមន៍​មូលដ្ឋាន និង ទី​៤. ពង្រឹង​និង​ពង្រីក​ការជឿទុកចិត្ត​ទៅលើ​សហគមន៍​ទេសចរណ៍​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​។​

ព័ត៌មានជាតិ ថ្មីៗ

ព្រះរាជពិធីប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡា និងពិធីរត់ភ្លើងគប់កីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅប្រាសាទអង្គរវត្ត

ព្រះរាជពិធីប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡា និងពិធីរត់ភ្លើងគប់កីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅប្រាសាទអង្គរវត្ត

21/03/2023
អ្នកទេសចរណ៍ជិតមួយម៉ឺននាក់ចូលទស្សនាទិដ្ឋភាពថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

អ្នកទេសចរណ៍ជិតមួយម៉ឺននាក់ចូលទស្សនាទិដ្ឋភាពថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

21/03/2023

​សូម​បញ្ជាក់​ដែរ​ថា កន្លងមក​ភូមិ​ធម្មជាតិ​រុន​តា​ឯក​ក៏​ធ្លាប់​បាន​ទទួលពាន​រង្វាន់​ចំនួន​០៤​មក​ហើយ​នា​ឆ្នាំ​២០១៥-២០១៧ ដូចជា ពានរង្វាន់​សុខុមាលភាព​សង្គម​និង​បេតិកភណ្ឌ​វប្បធម៌ , ពានរង្វាន់​អនាម័យ និង​បរិស្ថាន , ពានរង្វាន់​ពិសេស​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង ពានរង្វាន់ ASEAN Homestay Standard (2017-2019)៕

​អត្ថបទ និង រូបថត ៖ លោក ជា ស្រស់​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​
#​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​
#​ភូមិ​ធម្មជាតិ​រុន​តា​ឯក​

Tags: ​ក្រសួង​ទេសចរណ៍ព័ត៌មានខេត្តសៀមរាប​ភូមិ​ធម្មជាតិ​រុន​តា​ឯក​សហគមន៍​ទេសចរណ៍​គំរូ​អាជ្ញាធរជាតិអប្សរា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
បុរស​ម្នាក់​បាន​ស្លាប់ ក្នុង​អំឡុង​ពេល​លួច​កាត់​ខ្សែភ្លើង​កំពុងមាន​ចរន្ត​អគ្គិសនី នៅ​សណ្ឋាគារ​បាយ័ន​អេរ៉ា ក្នុង​ក្រុង​សៀមរាប​

បុរស​ម្នាក់​បាន​ស្លាប់ ក្នុង​អំឡុង​ពេល​លួច​កាត់​ខ្សែភ្លើង​កំពុងមាន​ចរន្ត​អគ្គិសនី នៅ​សណ្ឋាគារ​បាយ័ន​អេរ៉ា ក្នុង​ក្រុង​សៀមរាប​

ព្រឹក​មិញ​នេះគណៈកម្មការ​ចម្រុះ​ខេត្តសៀមរាបសម្រេច​បើកផ្លូវ​ស្ថិតនៅក្នុង​ភូមិ​អារញ្ញ​ជូន​ពលរដ្ឋ​ធ្វើដំណើរ​វិញបន្ទាប់​ពី​ពលរដ្ឋ​ម្នាក់​បាន​ធ្វើ​របង​បិទ​អស់​រយៈពេល​១៥​ឆ្នាំកន្លងមក​

ព្រឹក​មិញ​នេះគណៈកម្មការ​ចម្រុះ​ខេត្តសៀមរាបសម្រេច​បើកផ្លូវ​ស្ថិតនៅក្នុង​ភូមិ​អារញ្ញ​ជូន​ពលរដ្ឋ​ធ្វើដំណើរ​វិញបន្ទាប់​ពី​ពលរដ្ឋ​ម្នាក់​បាន​ធ្វើ​របង​បិទ​អស់​រយៈពេល​១៥​ឆ្នាំកន្លងមក​

ព្រឹកមិញនេះ មានភ្ញៀវជាតិនិងអន្តរជាតិចំនួន៥០២នាក់ បានចូលរួមក្នុងកម្មវិធីប្រណាំងកង់ដើម្បីកុមារលើកទី១៣ នៅព្រះលានជល់ដំរី នៃបរិវេណប្រាសាទបាយ័ន

ព្រឹកមិញនេះ មានភ្ញៀវជាតិនិងអន្តរជាតិចំនួន៥០២នាក់ បានចូលរួមក្នុងកម្មវិធីប្រណាំងកង់ដើម្បីកុមារលើកទី១៣ នៅព្រះលានជល់ដំរី នៃបរិវេណប្រាសាទបាយ័ន

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប

    សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប

    1369 shares
    Share 548 Tweet 342
  • អាជ្ញាធរជាតិអប្សរា បង្ហាញថាស្វានៅតំបន់អង្គរបង្កហានិភ័យដល់ភ្ញៀវទេសចរនិងប្រាសាទ

    1210 shares
    Share 484 Tweet 303
  • ឯកឧត្តម ទៀ សីហា គ្រោងបង្កើតកន្លែងសម្រាប់ថែទាំកូនរបស់មន្ត្រីសាលាខេត្ត និងកន្លែងទទួលទានអាហារសម្រាប់មន្ត្រីមានទីលំនៅឆ្ងាយ

    885 shares
    Share 354 Tweet 221
  • «ព្រះអគ្គីកីឡា» នៃកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នឹងយកពីពន្លឺចំណាំងផ្លាតព្រះអាទិត្យ ចំកណ្ដាលកំពូលនៃប្រាសាទអង្គរវត្ត

    646 shares
    Share 258 Tweet 162
  • អ្នកជំនាញបុរាណវិទ្យានៃប្រទេសកូរ៉េ បង្ហាញពីម៉ាស៊ីន GPR ដើម្បីសិក្សាស្រាវជ្រាវពីបុរាណវិទ្យាក្នុងតំបន់អង្គរ

    574 shares
    Share 230 Tweet 144

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (100)
  • ចំណេះដឹង និង ការអប់រំ (470)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,020)
  • ព័ត៌មានកីឡា (42)
  • ព័ត៌មានជាតិ (4,605)
  • ព័ត៌មានជាតិទូទៅ (202)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (695)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (781)
  • សាសនា និង មនុស្សធម៌ (801)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (181)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.