Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

អាជ្ញាធរស្រុកជីក្រែង សំណូមពរដល់ព្រះសង្ឃ ពង្រឹងប្រព័ន្ឋគ្រប់គ្រង គោរពប្រតិបត្តិធម៌វិន័យរបស់សង្ឃ និងជំរុញពុទ្ឋបរិស័ទចូលរួមថែរក្សាវិស័យព្រះពុទ្ឋសាសនា ឱ្យបានស្ថិតស្ថេរយូអង្វែង

ដោយ Pothe Thun
21/03/2022
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
អាជ្ញាធរស្រុកជីក្រែង សំណូមពរដល់ព្រះសង្ឃ ពង្រឹងប្រព័ន្ឋគ្រប់គ្រង គោរពប្រតិបត្តិធម៌វិន័យរបស់សង្ឃ និងជំរុញពុទ្ឋបរិស័ទចូលរួមថែរក្សាវិស័យព្រះពុទ្ឋសាសនា ឱ្យបានស្ថិតស្ថេរយូអង្វែង
25
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ថ្លែងក្នុងពិធីបើកការផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃស្រុកជីក្រែង លោក តាន់ ប៊ុនឆន អភិបាលរងស្រុកជីក្រែង ខេត្តសៀមរាប បានស្នើដល់អង្គសន្និបាតពិភាក្សា និងចាប់អារម្មណ៍ផ្តោតទៅលើការពង្រឹងរចនាសម្ព័ន្ឋគ្រប់គ្រងការគោរពប្រតិបត្តិធម៌វិន័យរបស់ព្រះសង្ឃ ពិសេសចូលរួមអប់រំសីលធម៌សង្គមដល់យុវជនឱ្យបានខ្លាំងក្លា ដើម្បីទប់ស្កាត់នូវអំពើអសកម្មទាំងឡាយរបស់យុវវ័យដូចជាការប្រើប្រាស់គ្រឿងញៀន អំពើអបាយមុខ និងក្មេងទំនើងក្នុងមូលដ្ឋានជាដើម។ល។ លើសពីនេះត្រូវពិភាក្សាការពង្រឹងការងារអភិបាលកិច្ចគ្រប់លំដាប់ថ្នាក់ ដោយផ្សារភ្ជាច់ទៅនឹងបច្ចេកវិទ្យាទំនើប ដើម្បីឱ្យកិច្ចការព្រះពុទ្ឋសាសនាមានសណ្តាប់ធ្នាប់ល្អ ធានានូវសាមគ្គីភាពផ្ទៃក្នុងជួរពុទ្ឋសាសនិក លុបបំបាត់នូវការបែងចែកនិន្នាការសាសនា ទៅតាមជំនឿដោយគ្មានហេតុផល។

លោកអភិបាលរងស្រុក ក៏បានសំណូមពរដល់សាសនិកទាំងអស់ មេត្តាចូលរួមបំពេញបុណ្យកុសលទាំងឡាយ ដើម្បីជាគុណប្រយោជន៍ដល់ការថែរក្សាការពារសេចក្តីសុខ សន្តិភាព ស្ថេរភាព សាមគ្គីភាព និងចូលរួមលើកស្ទួយការកសាងជាតិ ឆ្ពោះទៅរកសេចក្តីថ្កុំថ្កើងរីកចម្រើនតទៅជានិរន្តរ៍។ លោក មានប្រសាសន៍ថា៖ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មាត្រា៤៣ បានចែងថា ព្រះពុទ្ឋសាសនាជាសាសនារបស់រដ្ឋ ប្រជាពលរដ្ឋទាំងពីរភេទមានសិទ្ឋិនិងសេរីភាពពេញទីខាងជំនឿ និងការប្រតិបត្តិខាងសាសនាត្រូវបានធានាក្នុងលក្ខ័ណ្ឌដែលមិនប៉ហពាល់ដល់ជំនឿឬសាសនាដ៍ទៃទៀត ដល់សណ្តាប់ធ្នាប់និងសន្តិសុខសាធារណៈ ទន្ទឹមនឹងនោះរាជរដ្ឋាភិបាលកម្ពុជាបានផ្តល់សិទ្ឋិសេរីភាពខាងជំនឿ និងផ្តល់លក្ខណៈងាយស្រួលដល់សកម្មភាពនៃជំនឿសាសនាផ្សេងៗផងដែរ ព្រមទាំងរក្សាបាននូវសាមគ្គីភាពរវាងប្រជាជនគ្រប់និន្នាការសាសនានានា ដើម្បីស្ថេរភាពនយោបាយ សន្តិសុខនិងសណ្តាប់ធ្នាប់សង្គម ដោយគ្មានការរើសអើងបណ្តាលមកពីភាពខុសគ្នាខាងជំនឿសាសនានោះឡើយ។ក្នុ

ងរបាយការណ៍របស់ព្រះគ្រូសារធម្មបាល ទេព ភឿន ព្រះអនុគណស្រុកជីក្រែងថា៖ស្រុកនេះមានវត្តចំនួន៣៨វត្ត ក្នុងនោះវត្តគណៈធម្មយុត្តិ១វត្ត មានព្រះសង្ឃចំនួន៥៣៣អង្គក្នុងនោះគណៈធម្មយុត្តិ២អង្គ មានមណ្ឌលវិបស្សនាធុរៈ១កន្លែង និងមានសាលាពុទ្ឋិកបឋមសិក្សាទាំងបីថ្នាក់ចំនួន៩សាលា ដែលមានសមណសិស្សសរុបចំនួន១៨៧អង្គ។ ក្នុងនាមសាលាអនុគណស្រុកព្រះតេជគុណ មានសង្ឃដិកាថា៖ ពិធីផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃ លើកទី២៩នេះ នឹងនឹងរួមចំណេកពង្រឹងការបដិបត្តិធម៌វិន័យ ពង្រឹងប្រសិទ្ឋភាពនៃការគ្រប់គ្រងដឹកនាំវត្តអារាម ពង្រឹងការងារពុទ្ឋិកសិក្សា និងកិច្ចការមួយចំនួនទៀតដែលមានចែងក្នុងខ្លឹមសារសង្ឃប្រកាសអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃមន្ត្រីសង្ឃលើកទី២៩ ដើម្បីចូលរួមចំនែកបន្តការអនុវត្តកម្មវិធីគោលនយោបាយយុទ្ឋសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីកំណើនការងារ សមធម៌និងប្រសិទ្ឋភាពនៅកម្ពុជាសំដៅ ធ្វើឱ្យសង្គមជាតិទាំងមូលរក្សាបាននូវសន្តិសុខ ស្ថេរភាពនិងការអភិវឌ្ឍ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

សូមជំរាបថា នៅវត្តបុព្វទិសារាមហៅវត្តកំពង់ក្តី ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ សាលាអនុគណស្រុកជីក្រែង បានរៀបចំពិធីផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃ សម្រាប់ស្រុកនេះពេញមួយថ្ងៃ ក្រោមការនិមន្តនិងអញ្ជើញចូលរួមពីព្រះមន្ត្រីសង្ឃខេត្ត ព្រះមន្ត្រីសង្ឃស្រុក អាជ្ញាធរស្រុក អាជ្ញាធរឃុំទាំង១២ មេបញ្ជាការ មេបញ្ជាការរង អធិការនគរបាលស្រុក កងរាជអាវុធហត្ថស្រុក តំបន់ប្រតិបត្តិការសឹករងស្រុក សប្បុរសជន គណៈកម្មការវត្ត សរុបចំនួនជិត២០០អង្គ/នាក់។ ពិធីនេះរៀបចំឡើងដើម្បីលើកយកខ្លឹមសារទាំងស្រុង តាមរយៈសង្ឃប្រកាសដែលសាលាអនុគណស្រុកទទួលបាន ហើយអង្គសន្និបាតបានលើកយករបៀបវារៈយកមកពិភាក្សាដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃភាពចាំបាច់ដែលត្រូវអនុវត្តឱ្យខាងតែបាន គឺការរៀបចំរចនាសម្ព័ន្ឋថ្នាក់ដឹកនាំវត្តនៅក្នុងស្រុកជាផ្លូវការឬពេញសិទ្ឋិដើម្បីប្រសិទ្ឋភាពការងារនិងដើម្បីអភិវឌ្ឍធនធានបុព្វជិតឱ្យកាន់តែមានភាពសុក្រិត្យនិងគុណភាពខ្ពស់សំដៅធ្វើឱ្យវិស័យព្រះពុទ្ឋសាសនាមានការរីកចម្រើន៕

អត្ថបទ និង រូបភាព ៖ លោក យូ វង្ស

Tags: ព្រះពុទ្ឋ​សាសនា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ICC Preah Vihear រៀបចំកិច្ចប្រជុំពេញអង្គរលើកទី៧ នៅក្នុងខេត្ដសៀមរាប !

ICC Preah Vihear រៀបចំកិច្ចប្រជុំពេញអង្គរលើកទី៧ នៅក្នុងខេត្ដសៀមរាប !

រដ្ឋបាលខេត្តសៀមរាបទទួលអំណោយជាឧបករណ៍តេស្តរហ័សរកវីរុសកូវិដ-១៩ ពីអង្គការ រ៉ូតារី អន្តរជាតិនៃសាធារណរដ្ឋកូរ៉េ

រដ្ឋបាលខេត្តសៀមរាបទទួលអំណោយជាឧបករណ៍តេស្តរហ័សរកវីរុសកូវិដ-១៩ ពីអង្គការ រ៉ូតារី អន្តរជាតិនៃសាធារណរដ្ឋកូរ៉េ

ក្រុមគ្រូពេទ្យពិជ័យសេនា ចុះព្យាបាលជំងឺពលរដ្ឋដោយមិនគិតថ្លៃ នៅស្រុកអង្គរធំខេត្ដសៀមរាប

ក្រុមគ្រូពេទ្យពិជ័យសេនា ចុះព្យាបាលជំងឺពលរដ្ឋដោយមិនគិតថ្លៃ នៅស្រុកអង្គរធំខេត្ដសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.