Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ក្រុមគ្រូពេទ្យពិជ័យសេនា ចុះព្យាបាលជំងឺពលរដ្ឋដោយមិនគិតថ្លៃ នៅស្រុកអង្គរធំខេត្ដសៀមរាប

ដោយ Pothe Thun
23/03/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
ក្រុមគ្រូពេទ្យពិជ័យសេនា ចុះព្យាបាលជំងឺពលរដ្ឋដោយមិនគិតថ្លៃ នៅស្រុកអង្គរធំខេត្ដសៀមរាប
12
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ប្រជាពលរដ្ឋប្រមាណជាង២៧០នាក់ នៅឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្ដសៀមរាប ត្រូវបានទទួលការពិនិត្យ ពិគ្រោះ និងព្យាលជំងឺ ដោយមិនគិតថ្លៃ ពីក្រុមគ្រូពេទ្យស្ម័គ្រចិត្ដសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ ។ការពិនិត្យពិគ្រោះ និងព្យាបាលជំងឺនេះ ធ្វើឡើងនៅមណ្ឌលសុខភាពឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្ដសៀមរាប ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២នេះ។
ឯកឧត្ដម ស ថាវី អនុរដ្ឋលេខាធិការក្រសួងការពារជាតិ មានប្រសាសន៍ថា ប្រជាពលរដ្ឋដែលទៅរកសេវាដោយមិនគិតថ្លៃ ធ្វើឡើងមិនប្រកាន់បក្សពួក និន្នាការនយោបាយ ពណ៌សម្បុរ សាសានាឡើង គឺជាឆន្ទះរបស់ថ្នាក់ដឹកនាំដែលតែងឃើញការលំបាកខ្វះខាតថវិកាទៅរកសេវាសុខភាពឯកជន ក៍ដូចជានៅមណ្ឌលសុខភាព មន្ទីរពេទ្យជាដើម។

ឯកឧត្ដមបានបន្ដថា ការបង្កើតក្រុមគ្រូពេទ្យស្ម័គ្រចិត្ដសម្ដេចពិជ័យសេនានេះ ដើម្បីចុះជួយព្យាបាលប្រជាពលរដ្ឋចំនួន២ខេត្ដរួមមាននៅសៀមរាប និងខេត្ដកោះកុង តាមការណែនាំពីសម្ដេចតេជោនាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងលើកកំពស់ការព្យាបាលជំងឺពលរដ្ឋដោយមិនគិតថ្លៃ ខណៈដែលជំងឺកូវីដ១៩បាននឹងកំពុងរាតត្បាត។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

ឯកឧត្ដម បានបន្ថែមថា ក្រុមគ្រូពេទ្យសម្ដេចពិជ័យសេនានេះ មិនត្រឹមតែជួយពិនិត្យ ព្យាបាល ពិគ្រោះជំងឺ ថែមទាំង និងបានជួយចុះចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋផងដែរ។

ការអនុវត្ដលើវិស័យសុខភាពនេះ បានបង្ហាញថា ថ្នាក់ដឹកនាំបានយល់ពីការលំបាក ការខ្វះខាតរបស់ប្រជាពលរដ្ឋ ព្រោះថា ពេលខ្លះអ្នកជំងឺជាប់រវល់មិនបានទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យជាដើម។ក្រុមគ្រូពេទ្យ ស្ម័គ្រចិត្តសម្ដេច ពិជ័យសេនា ទៀ បាញ់ មានចំនួន២៥នាក់ បានចុះប្រឹក្សា ពិនិត្យ និង ព្យាបាល ជំងឺជូនប្រជាពលរដ្ឋនៅឃុំពាក់ស្នែងបានចំនួនជាង២៧០នាក់ ក្នុងនោះស្រី ១២៨ នាក់ និងកុមារ៩៤ នាក់។ ប្រភេទជម្ងឺព្យាបាលមាន ជម្ងឺទូទៅ ជំងឺ ក្រពះ ពោះ វៀន ជំងឺលើសឈាម ជំងឺទឹកនោមផ្អែម និងជំងឺសន្លាក់។

ឯកឧត្តម ស ថាវី បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា, សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ព្រមទាំងថ្នាក់ដឹកនាំទាំងអស់ ឱ្យប្រជាពលរដ្ឋត្រូវអនុវត្តតាមការណែនាំរបស់អាជ្ញាធរ សង្កាត់-ខណ្ឌ និងក្រុមគ្រូពេទ្យ។បន្ថែមពីនេះឯកឧត្តម ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋសូមឱ្យយកចិត្តទុកដាក់ថែរក្សាសុខភាពឱ្យបានល្អ និងជាពិសេសអនុវត្តវិធានការការពារពីការឆ្លងជំងឺកូវីដ១៩។ ឯកឧត្តម ក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋាន ត្រូវបន្តខិតខំយកចិត្តទុកដាក់ក្នុងការ ចុះអប់រំផ្សព្វផ្សាយ ណែនាំ អំពីវិធានការការពារនៃជំងឺកូវីដ១៩ នៅក្នុងសហគមន៍របស់ខ្លួន ធ្វើយ៉ាងណាដើម្បីទប់ស្កាត់ឱ្យបាននូវការឆ្លងរាលដាលជំងឺកូវីដ១៩ ៕

អត្ថបទ និង រូបភាព៖ បូ សារី

Tags: ព្យាបាល​ជំងឺ​មិន​គិតថ្លៃស្រុកអង្គរធំ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
លទ្ធផលកិច្ចប្រជុំពេញអង្គលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ ការអភិរក្សនិងការលើកតម្លៃព្រះវិហារ

លទ្ធផលកិច្ចប្រជុំពេញអង្គលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ ការអភិរក្សនិងការលើកតម្លៃព្រះវិហារ

ព្រះមេគណខេត្តសៀមរាប ព្រមានដាក់នៅដោយឡែកពីគេ ចំពោះព្រះសង្ឃណាដែលមិនស្តាប់ការប្រៀនប្រដៅ មានអស្មឹមានៈ តេះដៀល និងប្រមាថកាតទានដល់ថ្នាក់ដឹកនាំសង្ឃ

ព្រះមេគណខេត្តសៀមរាប ព្រមានដាក់នៅដោយឡែកពីគេ ចំពោះព្រះសង្ឃណាដែលមិនស្តាប់ការប្រៀនប្រដៅ មានអស្មឹមានៈ តេះដៀល និងប្រមាថកាតទានដល់ថ្នាក់ដឹកនាំសង្ឃ

ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ សំណូមពរឱ្យ ICC-ANGKOR បន្តការគាំទ្រដល់ដំណើរការអភិវឌ្ឍន៍លើវិស័យទេសចរណ៍របស់ខេត្តសៀមរាប

ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ សំណូមពរឱ្យ ICC-ANGKOR បន្តការគាំទ្រដល់ដំណើរការអភិវឌ្ឍន៍លើវិស័យទេសចរណ៍របស់ខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.