Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ព្រះមេគណខេត្តសៀមរាប ព្រមានដាក់នៅដោយឡែកពីគេ ចំពោះព្រះសង្ឃណាដែលមិនស្តាប់ការប្រៀនប្រដៅ មានអស្មឹមានៈ តេះដៀល និងប្រមាថកាតទានដល់ថ្នាក់ដឹកនាំសង្ឃ

ដោយ Pothe Thun
24/03/2022
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
ព្រះមេគណខេត្តសៀមរាប ព្រមានដាក់នៅដោយឡែកពីគេ ចំពោះព្រះសង្ឃណាដែលមិនស្តាប់ការប្រៀនប្រដៅ មានអស្មឹមានៈ តេះដៀល និងប្រមាថកាតទានដល់ថ្នាក់ដឹកនាំសង្ឃ
18
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្នុងឱកាសបិទពិធីផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី២៩ ប្រគេនដល់មន្ត្រីសង្ឃស្រុកប្រាសាទបាគង កាលពីរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ម្សិលមិញនេះ ព្រះធម្មសេរី អាភាការោ ជុំ គឹមឡេង ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះសុមង្គលសិលាចារ្យព្រះមេគណខេត្តសៀមរាប បានក្រើនរំលឹកដល់ព្រះចៅអធិការតាមបណ្តាវត្តនានាក្នុងទូទាំងខេត្ត ត្រូវណែនាំដល់ភិក្ខុ-សាមណេរក្រោមឱវាទ ត្រូវមានក្រិតក្រមសីលធម៌ គុណធម៌ និងគោរពប្រតិបត្តគ្រូឧប្ឈា និងប្រមុខថ្នាក់ដឹកនាំសង្ឃគ្រប់លំដាប់ថ្នាក់ ហើយករណីភិក្ខុ-សាមណេរអង្គណាមិនស្តាប់ការប្រៀនប្រដៅ មានអស្មឹមានៈ តេះដៀល និង ប្រមាថដល់ថ្នាក់ដឹកនាំសង្ឃ ភិក្ខុឬសាមណេររូបនោះ ត្រូវដាក់ឱ្យនៅក្រៅសង្វាសនិងសហគមន៍សង្ឃ ពោលគឺទុកឱ្យនៅដាច់ដោយឡែកពីគេ ។

ព្រះតេជគុណព្រះមេគណខេត្ត មានសង្ឃដីកាបន្តថា ចំពោះភិក្ខុសង្ឃនិងបុព្វជិតគណៈមហានិកាយ តាមវត្តអារាមនានាក្នុងទូទាំងខេត្ត ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួន និងត្រឹមត្រូវតាមសង្ឃប្រកាសទាំង៧ចំណុចដូចមានចែងនៅក្នង ខ្លឹមសារអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី២៩ ដូចជា ៖ លើកទឹកចិត្តឱ្យមានពុទ្ឋមណ្ឌលវិបស្សនាធុរៈ ដោយចលនាមហាជនឱ្យចូលរួមធ្វើវិបស្សនាកម្មដ្ឋានឱ្យមានបរិមាណច្រើន , ពង្រឹងវិស័យពុទ្ឋិកសិក្សាគ្រប់កម្រិត , ពង្រឹងគុណភាពសិក្សានិងធម៌វិន័យដល់សមណសិស្ស , ពង្រឹងការបដិបត្តិធម៌វិន័យរបស់ ភិក្ខុ-សាមណេរ , ពិនិត្យនិងណែនាំឱ្យកោរកេសា កោររោមចិញ្ចើម និងស្លៀកដណ្តប់ស្បង់ចីវរឱ្យជាបរិមណ្ឌល និង អនុញ្ញាតឱ្យភិក្ខុ-សាមណេរនៃគណៈមហានិកាយប្រើប្រាស់សំពត់ស្បង់ស្បៃត្រៃចីវរតែពីរពណ៌ប៉ុណ្ណោះគឺពណ៌ទឹកក្រូចនិងពណ៌ខ្លឹមខ្នុរ។

ព្រះមេគណ បន្តថា៖ពិធីផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី២៩នេះ នឹងរួមចំណែកពង្រឹងការបដិបត្តិធម៌វិន័យ ពង្រឹងប្រសិទ្ឋភាពនៃការគ្រប់គ្រងវត្តអារាម ពង្រឹងការងារពុទ្ឋិកសិក្សានិងកិច្ចការមួយចំនួនទៀតដែលមានចែងក្នុងខ្លឹមសារនៃសង្ឃប្រកាស អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី២៩ដើម្បីរួមចំណែកបន្តការអនុវត្តកម្មវិធីគោលនយោបាយយុទ្ឋសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ដើម្បីកំណើនការងារ សមធម៌និងប្រសិទ្ឋភាពនៅកម្ពុជាសំដៅធ្វើឱ្យសង្គមជាតិទាំងមូលរក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

បើតាមសង្ឃដីការបស់ព្រះលេខាគណស្រុកប្រាសាទបាគង ព្រះតេជគុណ ឆន ឆាន បានបញ្ជាក់ថា ដើម្បីឱ្យការងារគ្រប់គ្រងព្រះសង្ឃនិងទីអារាមឱ្យកាន់តែមានប្រសិទ្ឋភាព និងឆ្លើយតបបានទៅតាមអនុសំវច្ឆរលើកទី២៩នេះ សាលាអនុគណស្រុកប្រាសាទបាគង បានដាក់ចេញនូវផែនការចម្បងដូចជា ៖ពង្រឹងការប្រជុំប្រចាំខែជាមួយព្រះចៅអធិការនិងគណៈកម្មការគ្រប់វត្តក្នុងស្រុក , បន្តការរៀបចំរចនាសម្ព័ន្ឋ តែងតាំងចៅអធិការវត្តពេញសិទ្ឋឱ្យបានគ្រប់ស្រុក និងរៀបចំបោះឆ្នោតជ្រើសរើសអាចារ្យ គណៈកម្មការតាមបណ្តាវត្តនៃអាណត្តិបន្ត , ពង្រឹងវិស័យអប់រំសាលាពុទ្ឋិកសិក្សានិងធម្មវិន័យក្នុងស្រុកឱ្យប្រសើរឡើង , បន្តទំនាក់ទំនងជាមួយរដ្ឋបាលស្រុកនិងអាជ្ញាធរពាក់ព័ន្ឋ , បន្តរក្សាការឧបត្ថម្ភថវិកាសមាគមទ្រទ្រង់សាលាអនុគណស្រុកជារៀងរាល់ឆ្នាំ និង បន្តកិច្ចសហការល្អជាមួយគ្រប់សមាសភាពទាំងអស់ដើម្បីរួមចំណែកក្នុងការងារសង្គមនិងការងារសាសនា ។

សូមបញ្ជាក់ថា៖ ពិធីនេះបានប្រារព្ឋធ្វើឡើងនៅវត្តរលួស រៀបចំដោយសាលាអនុគណស្រុក សហការជាមួយមន្ត្រីសង្ឃខេត្តនិងមន្ទីរធម្មការនិងសាសនាខេត្ត ដោយមានការនិមន្តចូលរួមពីព្រះមេគណខេត្ត , ព្រះអនុគណស្រុក ព្រះចៅអធិការវត្ត និង ថ្នាក់ដឹកនាំ ស្ថាប័នពាក់ព័ន្ឋជុំវិញស្រុក សរុបចំនួនប្រមាណជា១៥០អង្គ/នាក់ ៕


អត្ថបទ និង រូបភាព៖ លោក យូ វង្ស
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: ព្រះសង្ឃ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ សំណូមពរឱ្យ ICC-ANGKOR បន្តការគាំទ្រដល់ដំណើរការអភិវឌ្ឍន៍លើវិស័យទេសចរណ៍របស់ខេត្តសៀមរាប

ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ សំណូមពរឱ្យ ICC-ANGKOR បន្តការគាំទ្រដល់ដំណើរការអភិវឌ្ឍន៍លើវិស័យទេសចរណ៍របស់ខេត្តសៀមរាប

គណៈកម្មាធិការអន្តរជាតិ ICC-ANGKOR ចាប់ផ្តើមនូវកិច្ចប្រជុំបច្ចេកទេសលើកទី៣៥ នៅព្រឹកថ្ងៃទី២៤នេះ

គណៈកម្មាធិការអន្តរជាតិ ICC-ANGKOR ចាប់ផ្តើមនូវកិច្ចប្រជុំបច្ចេកទេសលើកទី៣៥ នៅព្រឹកថ្ងៃទី២៤នេះ

បុគ្គល១៤រូបនៅកម្ពុជា ទទួលពានរង្វាន់លើកទឹកចិត្ត អ្នកសារព័ត៌មាន ៥សម័យកាល

បុគ្គល១៤រូបនៅកម្ពុជា ទទួលពានរង្វាន់លើកទឹកចិត្ត អ្នកសារព័ត៌មាន ៥សម័យកាល

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.