Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

បុគ្គល១៤រូបនៅកម្ពុជា ទទួលពានរង្វាន់លើកទឹកចិត្ត អ្នកសារព័ត៌មាន ៥សម័យកាល

ដោយ Pothe Thun
24/03/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
បុគ្គល១៤រូបនៅកម្ពុជា ទទួលពានរង្វាន់លើកទឹកចិត្ត អ្នកសារព័ត៌មាន ៥សម័យកាល
7
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២នេះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញជាកិត្តិយស ប្រគល់ពានរង្វាន់ដល់អ្នកសារព័ត៌មានចំនួន ១៤រូប ដែលសុទ្ធសឹងតែជាបុគ្គលមានស្នាដៃ ក្នុងការចូលរួមលើកកម្ពស់ និងកែលម្អវិស័យព័ត៌មាននៅក្នុងប្រទេសកម្ពុជា ចំនួន៥សម័យកាល ដោយគិតចាប់ពីទសវត្សរ៍៧០មក។

កម្មវិធីនេះដែរ រៀបចំឡើងដោយមានកិច្ចការរវាង ក្រសួងព័ត៌មាន សារព័ត៌មានថ្មីៗ និងសារព័ត៌មានត្នោត
ព្រមទាំងមានវាយតម្លៃ ពីគណៈកម្មការចំនួន ៧រូប មកពីស្ថាប័នសារព័ត៌មានផ្សេងៗគ្នា ដើម្បីចងក្រងរៀបចំកម្មវិធី និង មានតួនាទីក្នុងការមូលមតិឯកភាពគ្នាដើម្បីស្រាវជ្រាវរក បេក្ខជន ដែលជាអ្នកសារព័ត៌មានសំខាន់ៗ ប្រកបដោយស្នាដៃ ប្រចាំទសវត្សរ៍ ១៩៧០ ១៩៨០ ១៩៩០ ឆ្នាំ២០០០ និងឆ្នាំ២០១០។

កម្មវិធីពានរង្វាន់លើកទឹកចិត្ត ចំពោះអ្នកសារព័ត៌មាន៥សម័យកាលនេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងសំខាន់៣ធំៗគឺ៖
ទី១. ចូលរួមអភិវឌ្ឍ និងលើកស្ទួយអ្នកកាសែត ស្ថាប័នសារព័ត៌មាន និងវិស័យសារព័ត៌មានឱ្យបន្តលើចក្ខុវិស័យដ៏រឹងមាំ និងរួមចំណែក ដើម្បីវឌ្ឍនភាពសង្គមនៃព្រះរាជាណាចក្រកម្ពុជា
ទី២. ជំរុញឱ្យប្រពន្ធ័ផ្សព្វផ្សាយសាធារណៈទាំងអស់ធ្វើការពង្រឹង និងផ្សព្វផ្សាយ ដោយតម្រង់គុណតម្លៃនៃទស្សនៈ ដ៏ត្រឹមត្រូវ ក្នុងសង្គមជាតិកម្ពុជា
ទី៣. លើកទឹកចិត្តដល់បុគ្គល ក៏ដូចជាស្ថាប័នសារព័ត៌មាន ដែលបានខិតខំប្រឹងប្រែងធើ្វការលះបង់ និងជាគំរូដ៏ល្អដល់សង្គម នៅក្នុងការងារវិជ្ជាជីវៈវិស័យសារព័ត៌មាននេះ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ លើកឡើងថា ការជួបជុំគ្នានាឱកាសនេះ ជាការភ្ជាប់គ្នាពីស្រករមួយ ទៅស្រករមួយ។ នៅក្នុងសង្គមវិទ្យា ពីស្រករមួយ ទៅស្រករមួយ រយៈពេល៣០ឆ្នាំ ប៉ុន្តែនៅកម្ពុជាមានការវិវឌ្ឍប្លែកៗគ្នា ទើបហៅសម័យកាល ហើយមានការវិវឌ្ឍផ្សេងៗគ្នាតាមសម័យកាល ការយកព័ត៌មានក៏មានការខុសគ្នាផងដែរ បើប្រៀបធៀបសម័យមុន មុនបច្ចុប្បន្ន គឺមានភាពលឿនរហ័ស ។

ឯកឧត្តមរដ្ឋមន្ត្រី បន្ថែមថា នៅពេលប្រទេសមានសន្តិភាព គេមិនសូវឲ្យតម្លៃ អ្នកសារព័ត៌មាននោះទេ ប៉ុន្តែ អ្នកព័ត៌មាន ចាំបាច់ណាស់ក្នុងការទាមទារ ចំណេះដឹងច្រើន និងជំនាញពិតប្រាកដ។ អ្នកព័ត៌មាន ប្រៀបដូចជាខ្យល់នៅក្នុងបាល់ អីញ្ចឹងហើយអ្នកសារព័ត៌មាន មួយដែលមានវិជ្ជាជីវៈត្រឹមត្រូវ ធ្វើការប្រកបដោយសីលធម៌ អាចជួយសង្គមជាតិបានច្រើន មិនមែនជួយតែប្រជាជនធម្មតានោះទេ ជួយរហូតដល់ដល់ការដឹកនាំប្រទេស ក្នុងការសម្រេចចិត្តមួយដ៏ ត្រឹមត្រូវបាន ដូច្នេះ អ្នកសារព័ត៌មានសំខាន់។

ដូច្នេះការលើកកម្ពស់តួនាទី អ្នកសារព័ត៌មាន គឺមានភាពចាំបាច់ណាស់ ដើម្បីរួមចំណែកទាំងអស់គ្នាក្នុងសង្គមជាតិ។ ហើយការផ្ទេរចំណេះផ្នែកសារព័ត៌មាន ពីជំនាន់មួយទៅជំនាន់មួយសំខាន់ណាស់ មិនថាចំណេះដឹង អាក្រក់ ឬ ល្អ នោះទេ ។ឯកឧត្តម រដ្ឋមន្ត្រី បានលើកឡើងថា នៅសង្គមសម័យដើម អ្នកសរសេរកាសែតមាន ពីរបែប គឺ ១. អ្នកអត់ចេះអ្វី តែគាត់ចូលចិត្តសរសេរកាសែត គាត់ធ្វើកាសែត និង ២. អ្នកមាន ចំណេះដឹងខ្ពស់ ដែលអ្នកនោះចូលចិត្តសរសេរ រឿងនយោបាយ និង សង្គមជាតិធំៗ តែម្តង ។ តួនាទីអ្នកកាសែតក្រោយឆ្នាំ១៩៧៩ ត្រូវបានគេឲ្យតម្លៃច្រើនដោយអ្នកខ្លះ ចូលបំរើការងារ មានការប្រឡងចូល។ ប៉ុន្តែ ឥលូវនេះ អ្នកកាសែតមិនប្រឡងទេ ឲ្យតែអ្នកចូលចិត្តសរសេរ អាចធ្វើបានហើយ ពួកគេគិតថាការងា នេះជា ការងារសេរី។ អ្នកខ្លះធ្វើជាអ្នកកាសែត រួចហើយទើបចូលសាលា ក្រោយទើបគេយល់ដឹងពីវិជ្ជាជីវៈ និង សិទ្ធិរបស់គេ។

គួរជម្រាបថា អ្នកសារព័ត៌មាន ដែលទទួលបានពានរង្វាន់ទាំង ១៤ រូប រួមមាន ៖
សម្រាប់ទសវត្សរ៍ឆ្នាំ១៩៧០ មាន ៖ • លោក ជេត សន និពន្ធនាយក កាសែតភ្នំពេញថ្មី និង ជាប្រធានរដ្ឋបាល ក្លិប អ្នកកាសែតកម្ពុជា ។ • លោក ព្រហ្ម សាយ និពន្ធនាយក អរិយធម៌ខ្មែរ ។

សម្រាប់ទសវត្សរ៍ឆ្នាំ១៩៨០ មាន ៖ • លោក ទាវ សារៈ មុនី និពន្ធនាយក កាសែតរស្មីកម្ពុជា ។ • លោកស្រី ជា ស៊ុនដាណែត អគ្គនាយិកាវិទ្យុFM102 ។ • លោក ពេជ ប៊ុនរ៉ា និពន្ធនាយកទូរទស្សន៍ ហង្ស មាស

សម្រាប់ទសវត្សរ៍ឆ្នាំ១៩៩០ មាន ៖ • លោក ជុន សុផល អ្នកយកព័ត៌មាននៃទស្សនាវដ្តីអង្គរធំ ។ • លោក សយ សុភាព អគ្គនាយកសារព័ត៌មាន ដើមអម្ពិល ។ •ឯកឧត្តម មឿន ឈាន ណារិទ្ធ បណ្ណាធិការរង និង ជាអ្នកសរសេរ អត្ថបទបែបពណ៌នា នៅកាសែត ខ្មែរថាមស៍ និងជាសាស្ត្រាចារ្យ សារព័ត៌មាន នៃវិទ្យាស្ថានសារព័ត៌មាន ។

សម្រាប់ទសវត្សរ៍ឆ្នាំ២០០០ មាន ៖ • លោក ម៉ៃ ទិត្យថារ៉ា មន្ត្រីជំនាញ ផ្នែកសារព័ត៌មាននៃ Internews ប្រចាំកម្ពុជា ។ • លោក លី ម៉េងហួរ អ្នកសារព័ត៌មាននៃទូរទស្សន៍ PNN ។

សម្រាប់ទសវត្សរ៍ឆ្នាំ២០១០ មាន ៖ • លោក ផាក់ ស៊ាងលី អ្នកសារព័ត៌មានផ្នែកបរិស្ថាន និងសង្គម នៅកាសែត ភ្នំពេញប៉ុស្តិ៍ ។ • លោក មិន ម៉ៅសំណាង អ្នកសារព័ត៌មានទូរទស្សន៍ PNN និង ជាតំណាងបណ្តាញអ្នកសារព័ត៌មាន ផ្នែកទឹក និងអនាម័យកម្ពុជា ។ • អ្នកស្រី ញឹក ស្រីល័ក្ខ នាយិកាសារព័ត៌មានថ្មីៗ ២៥រាជធានី – ខេត្ត ។ និងលោក វ៉ាន់ សារាយ អគ្គនាយករង ផ្នែកផ្សព្វផ្សាយព័ត៌មាន នៅអង្គភាព Fresh News ។

រូបភាព និងអត្ថបទ : ក្រសួងព័ត៌មាន

Tags: អ្នកសារព័ត៌មាន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
NADIបង្ហាញពីលទ្ទផលនៃកិច្ចប្រជុំប្រចាំឆ្នាំលើកទី១៥ និងកិច្ចប្រជុំចង្អៀតលើកទី៦

NADIបង្ហាញពីលទ្ទផលនៃកិច្ចប្រជុំប្រចាំឆ្នាំលើកទី១៥ និងកិច្ចប្រជុំចង្អៀតលើកទី៦

The Ultimate Guide To Online Dating

ពលរដ្ឋសប្បាយចិត្ដ និងថ្លែងអំណរគុណ ដល់ក្រុមគ្រួពេទ្យពិជ័យសេនា ដែលព្យាបាលជំងឺដោយឥតគិតថ្លៃ 

ពលរដ្ឋសប្បាយចិត្ដ និងថ្លែងអំណរគុណ ដល់ក្រុមគ្រួពេទ្យពិជ័យសេនា ដែលព្យាបាលជំងឺដោយឥតគិតថ្លៃ 

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.