Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

NADIបង្ហាញពីលទ្ទផលនៃកិច្ចប្រជុំប្រចាំឆ្នាំលើកទី១៥ និងកិច្ចប្រជុំចង្អៀតលើកទី៦

ដោយ Pothe Thun
24/03/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
NADIបង្ហាញពីលទ្ទផលនៃកិច្ចប្រជុំប្រចាំឆ្នាំលើកទី១៥ និងកិច្ចប្រជុំចង្អៀតលើកទី៦
11
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

បណ្ដាញវិទ្យាស្ថានសន្តិសុខ និងការពារជាតិអាស៊ាន ដែលហៅកាត់ថា NADI បានបង្ហាញពីលទ្ទផលនៃកិច្ចប្រជុំប្រចាំឆ្នាំលើកទី១៥ និងកិច្ចប្រជុំចង្អៀតលើកទី៦ របស់ខ្លួន ក្នុងរយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ កន្លងមកនេះ ដែលទទួលបានលទ្ធផលជោគជ័យខ្ពស់តាមការរំពឹងទុក ខណៈកិច្ចប្រជុំនេះ បានពិភាក្សាលើកិច្ចការងារសំខាន់ៗជាច្រើន ពិសេសទាក់ទងនឹងប្រតិបត្តិនៃ NADI ក៏ដូចជាសកម្មភាពការងារ និងបញ្ហាប្រឈម រយៈពេល១៥ឆ្នាំកន្លងមកក្នុងវិស័យសិក្សាស្រាវជ្រាវទាក់ទងនឹងកិច្ចការងារសន្តិសុខតំបន់ ក្នុងគោលដៅជាគំនិតពិចារណាសម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន តាមរយៈក្រុមការងារឧត្តមមន្ត្រីការពារជាតិអាស៊ាន ។

កិច្ចប្រជុំក៏បានពិភាក្សាផងដែរ លើកិច្ចការងារអាស៊ានយោធា ដែលកម្ពុជាជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២២នេះ និងបានពិភាក្សាអំពីតួនាទីនៃនៃ NADI ក្នុងការចូលរួមជាក្រុមគោលគំនិតរួមចំណែកក្នុងការជួយដល់ដំណើរការ នៃADMM និង ADMM-Plus ឆ្នាំ២០២២ផងដែរ ហើយប់តាមការប្រមើលមើលសម្រាប់ដំណើរឆ្ពោះទៅមុខសម្រាប់ NADI ក្នុងការគាំទ្រកិច្ចសហប្រតិបត្តិការការពារជាតិអាស៊ាន បានពិភាក្សាលើការពង្រឹងសមត្ថភាពការងាររបស់NADI ក្នុងការស្រាវជ្រាវ និងអាចសម្រេចបាននូវការចេញផ្សាយ នូវឯកសាររួមដែលបានស្រាវជ្រាវឲ្យក្លាយជាគំនិត សម្រាប់ចូលរួមក្នុងការដោះស្រាយបញ្ហាសន្តិសុខតំបន់ ។

ក្នុងកិច្ចប្រជុំនេះដែរ ស្ថាប័នទាំង១៣ នៃ NADI បានលើកឡើងអំពីបញ្ហាដែលកំពុងកើតមានឡើងពិសេសទាក់ទងនឹងបញ្ហាកូវីដ-១៩ ក៏ដូចជាតួនាទីរបស់យោធាក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ-១៩ , បញ្ហាសន្តិសុខមិនប្រពៃណី ដូចជាការផ្លាស់ប្តូរអាកាសធាតុ ភាវរកម្ម និងសន្តិសុខតាមបញ្តាញពត៍មានវិទ្យា cyber security និង ជំងឺរាតត្បាតថ្មី ដែលនឹងអាចជះបញ្ហាប្រឈមផលប៉ះពាល់ច្រើនជាងនេះ លើសន្តិសុខក្នុងតំបន់អាស៊ានផងដែរ ក្នុងនោះកិច្ចប្រជុំក៍បានកត់សំគាល់ទៅលើបញ្ហាសង្រ្គាមដែលកំពុងកើតមានរវាងរុស្សី និងអ៊ុយក្រែន និងផលប៉ះពាល់មួយចំនួនលើសន្តិសុខក្នុងតំបន់អាស៊ាន ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

ស្ថាប័នទាំង១៣ ដែលបានចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំលើកទី១៥ និងកិច្ចប្រជុំចង្អៀតលើកទី០៦ នៃបណ្ដាញវិទ្យាស្ថានសន្តិសុខ និងការពារជាតិអាស៊ាន បានបង្ហាញនូវការអបអរសាទរចំពោះប្រទេសកម្ពុជា ដែលបានដឹកនាំកិច្ចប្រជុំដោយជោគជ័យ ទទួលបាននូវសមិទ្ធផលជាច្រើនសម្រាប់ស្ថាប័នNADI ដើម្បីអនុវត្តការងារបន្តនាពេលអនាគត និងកំណត់បាននូវចក្ខុវិស័យច្បាស់លាស់សម្រាប់NADIផងដែរ។

មានប្រសាសន៍ក្នុងឱកាសនេះ លោកជំទាវឧត្តមសេនីយ៍ឯក ណឹម សុវត្តី ប្រធានអង្គប្រជុំ បានបង្ហាញអំពីសារៈសំខាន់នៃការសិក្សាអំពីមូលដ្ឋាននៃសន្តិភាព ការបញ្ចប់សង្រាម និងជម្លោះដោយការចរចារដោយសន្តិវិធី ក៏ដូចជាការដោះស្រាយបញ្ហាកូវីដ-១៩ តាមរយៈការស្រោចវ៉ាក់សាំងក្នុងប្រទេសតាមយុទ្ធសាស្ត្រ និងយុទ្ធវិធីដឹកនាំផ្ទាល់របស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ពិសេសអំពីតួនាទីយោធាក្នុងការរួមចំណែកក្នុងការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា ស្ដែងតាមរយៈបទពិសោធន៍ក្នុងការអនុវត្តនយោបាយឈ្នះ ឈ្នះ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ជាស្ថាបនិកនៃនយោបាយនេះដែលបាននាំកម្ពុជាឲ្យទទួលបានសន្តិភាព និងការឯកភាពជាតិពេញលេញ និង ការដោះស្រាយជម្លោះដោយសន្តិវិធី ។

គួររំលឹកថា ក្នុងកិច្ចប្រជុំប្រចាំឆ្នាំលើកទី១៥ និងកិច្ចប្រជុំចង្អៀតលើកទី៦ នៃ NADI នេះ ក៏មានការចូលរួមផ្លាស់ប្ដូរទស្សនៈពីសំណាក់ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី ដែលបានលើកឡើងអំពីស្ថានភាពសន្តិសុខនៅក្នុងតំបន់អាស៊ាន និងការសិក្សាអំពីបញ្ហាក្នុងតំបន់អាស៊ាន ជាការសិក្សាអំពីបញ្ហារួម ដោយបានគូសបញ្ជាក់ជាឧទាហរណ៍ជាក់ស្ដែងអំពីបញ្ហាដែលកំពុងកើតមាននៅក្នុងប្រទេសមីយ៉ាន់ម៉ា ជាបញ្ហារួមរបស់អាស៊ាន ដែលប្រទេសជាសមាជិកបានខិតខំស្វែងរកដំណោះស្រាយសម្រាប់បញ្ហានេះ ដោយបានចេញនូវគោលការណ៍៥ចំណុច និងសម្រេចឲ្យមានបេសកកម្មពិសេសរបស់អាស៊ាន សម្រាប់ដោះស្រាយបញ្ហានេះផងដែរ ៕


អត្ថបទ និង រូបភាព៖ លោក យូ វង្ស
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: NADI
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់

The Ultimate Guide To Online Dating

ពលរដ្ឋសប្បាយចិត្ដ និងថ្លែងអំណរគុណ ដល់ក្រុមគ្រួពេទ្យពិជ័យសេនា ដែលព្យាបាលជំងឺដោយឥតគិតថ្លៃ 

ពលរដ្ឋសប្បាយចិត្ដ និងថ្លែងអំណរគុណ ដល់ក្រុមគ្រួពេទ្យពិជ័យសេនា ដែលព្យាបាលជំងឺដោយឥតគិតថ្លៃ 

រដ្ឋបាលស្រុកក្រឡាញ់និងមន្ទីររៀបចំដែនដី បិទផ្សាយឯកសារវិនិច្ឆ័យការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋឃុំកំពង់ថ្កូវ ធ្វើការផ្ទៀងផ្ទាត់និងតវ៉ា

រដ្ឋបាលស្រុកក្រឡាញ់និងមន្ទីររៀបចំដែនដី បិទផ្សាយឯកសារវិនិច្ឆ័យការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋឃុំកំពង់ថ្កូវ ធ្វើការផ្ទៀងផ្ទាត់និងតវ៉ា

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.