Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

រដ្ឋបាលស្រុកក្រឡាញ់និងមន្ទីររៀបចំដែនដី បិទផ្សាយឯកសារវិនិច្ឆ័យការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋឃុំកំពង់ថ្កូវ ធ្វើការផ្ទៀងផ្ទាត់និងតវ៉ា

ដោយ Pothe Thun
25/03/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
រដ្ឋបាលស្រុកក្រឡាញ់និងមន្ទីររៀបចំដែនដី បិទផ្សាយឯកសារវិនិច្ឆ័យការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋឃុំកំពង់ថ្កូវ ធ្វើការផ្ទៀងផ្ទាត់និងតវ៉ា
20
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ដីរបស់ប្រជាពលរដ្ឋសរុបចំនួន ១៤១៣ក្បាលដី ស្ថិតក្នុងភូមិចំបក់ហែរ និងភូមិភ្នំទ្រង់បាត ឃុំកំពង់ថ្កូវ ត្រូវបានរដ្ឋបាលស្រុកក្រឡាញ់ និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តសៀមរាប ប្រកាសផ្សព្វផ្សាយដល់ប្រជាពលរដ្ឋធ្វើការពិនិត្យព័ត៌មានលម្អិតដីរបស់ខ្លួន និងធ្វើការតវ៉ាប្រសិនបើមានកំហុសឆ្គង ដោយគិតចាប់ពីថ្ងៃទី២៥ ខែមីនា ដល់ ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២ ក្នុងបរិវេណសាលាស្រុកក្រឡាញ់។

លោក ប៊ូ ជុំសម្បត្តិ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តសៀមរាប បង្ហាញថា ការបិទផ្សាយជាសាធារណៈនូវឯកសារការវិនិច្ឆ័យក្បាលដីនាពេលនេះ មានសារសំខាន់ណាស់ចំពោះប្រជាពលរដ្ឋ ដែលត្រៀមនឹងទទួលបានវិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុ ឬហៅសាមញ្ញថា ប្លង់រឹង។ ក្នុងរយៈពេល១៥ថ្ងៃនេះ បងប្អូនប្រជាពលរដ្ឋអាចមកពិនិត្យ ឬតវ៉ាក្នុងថ្ងៃឈប់សម្រាក ឬថ្ងៃបុណ្យក៏បាន ដោយមន្ត្រីរបស់យើងពុំមានការឈប់សម្រាកទេ។ ក្នុងការពិនិត្យផ្ទៀងផ្ទាត់នេះដែរ បងប្អូនប្រជាពលរដ្ឋត្រូវពិនិត្យព័ត៌មានសំខាន់ៗជាច្រើនដូចជា ឈ្មោះម្ចាស់ដី ទំហំដី រូបរាងដី ប្រភេទទ្រព្យ ដីមានជាប់ពាក់ព័ន្ធនឹងដីបុរាណដ្ឋាន។ល។ ប្រសិនបើបងប្អូនមានការលំបាកក្នុងការពិនិត្យ ឬពុំចេះអក្សរ សូមបងប្អូនស្នើដល់មន្ត្រីជំនាញជួយពន្យល់ និងណែនាំបន្ថែម។

លោកអនុប្រធានមន្ទីរ បញ្ជាក់ថា ប្រសិនបើបងប្អូនប្រជាពលរដ្ឋ មិនមានការតវ៉ាចំពោះព័ត៌មានក្បាលដីរបស់ខ្លួនក្នុងរយៈពេល១៥ថ្ងៃនេះទេ បានន័យថាព័ត៌មានក្បាលដីរបស់បងប្អូនត្រឹមត្រូវ។ បន្ទាប់ពីបិទបញ្ចប់ការផ្សាយជាសាធារណៈនេះ គណៈកម្មការរដ្ឋបាល នឹងលើកសំណើរជូនទៅ ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តសៀមរាប ដើម្បីសម្រេចចេញវិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុជូនបងប្អូន។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

តាងនាម ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប និងលោកស្រី ម៉ននី រង្សី អភិបាលស្រុកក្រឡាញ់ លោកសុខ ណារ៉េត អភិបាលរងស្រុកក្រឡាញ់ លើកឡើងថា ភូមិចំបក់ហែរ និងភូមិភ្នំទ្រង់បាត គឺជាភូមិចុងក្រោយ ក្នុងចំណោមភូមិទាំង៨ នៃឃុំកំពង់ថ្កូវ ដែលបានធ្វើការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធ ហើយបច្ចុប្បន្នក្រុមការងារជំនាញ កំពុងធ្វើការវាស់វែងនៅឃុំក្រឡាញ់បន្តទៀត។

លោកអភិបាលស្រុក បន្ថែមថា ដំណើរការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធនេះ គឺជាការគិតគូររបស់រាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្ត ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងផ្ដល់សិទ្ធពេញលេញក្នុងការចាត់ចែង និងជាម្ចាស់ដីស្របច្បាប់។ ក្នុងករណី មានការរំលោភបំពានលើដីរបស់បងប្អូន វិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុនេះ គឺជាឯកសារស្របច្បាប់អាទិភាព សម្រាប់បងប្អូនយកមកសំអាង។

លោកអភិបាលស្រុក ក៏បានអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋក្នុងភូមិទាំងពីរ ជួយធ្វើការផ្សព្វផ្សាយបន្តឱ្យប្រជាពលរដ្ឋជាម្ចាស់ក្បាលដីទាំងអស់បានដឹង និងមកពិនិត្យព័ត៌មានលម្អិតដីរបស់ខ្លួនឱ្យបានទាន់ពេលវេលាត្រឹមថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២ខាងមុខនេះ ដើម្បីធានាភាពសុក្រឹត ត្រឹមត្រូវ និងបង្ហាញពីកិច្ចសហការល្អរវាងអាជ្ញាធរ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

គួរជម្រាបដែរថា ក្នុងពិធីបិទផ្សាយជាសាធារណៈនូវឯកសារការវិនិច្ឆ័យក្បាលដីនាពេលនោះ ក៏មានការលើកជាសំណួរពីប្រជាពលរដ្ឋ និងការឆ្លើយបំភ្លឺពីមន្ត្រីជំនាញ និងអាជ្ញាធរស្រុកផងដែរ។ ពិធីនោះដែរ ក៏មានការចូលរួមពី តំណាងមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត មន្ត្រីសាលាស្រុក ប្រធានការិយាល័យភូមិបាលស្រុក លោកមេឃុំ តំណាងធនាគារ មីក្រូហិរញ្ញវត្ថិ និងប្រជាពលរដ្ឋជាច្រើនរូប។

រូបភាព និងអត្ថបទ : លោក សេង ផល្លី

Tags: ស្រុកក្រឡាញ់ឯកសារវិនិច្ឆ័យការចុះបញ្ជីដីធ្លី
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សហប្រធាន ICC-ANGKOR ប្រកាសបន្តជួយជ្រោមជ្រែងការងារអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាព រយៈពេល១០ឆ្នាំទៀត

សហប្រធាន ICC-ANGKOR ប្រកាសបន្តជួយជ្រោមជ្រែងការងារអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាព រយៈពេល១០ឆ្នាំទៀត

ដីជិត៣ពាន់ក្បាលដី នៃភូមិចំនួន០៣ក្នុងឃុំដំដែក ស្រុកសូទ្រនិគម ត្រូវបានបិទផ្សាយឯកសារវិនិច្ឆ័យការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋធ្វើការផ្ទៀងផ្ទាត់ និងតវ៉ា

ដីជិត៣ពាន់ក្បាលដី នៃភូមិចំនួន០៣ក្នុងឃុំដំដែក ស្រុកសូទ្រនិគម ត្រូវបានបិទផ្សាយឯកសារវិនិច្ឆ័យការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋធ្វើការផ្ទៀងផ្ទាត់ និងតវ៉ា

ប្រធានមន្ទីរធម្មការខេត្តសៀមរាប ណែនាំដល់ព្រះចៅអធិការតាមបណ្តាវត្តនានា និងអាជ្ញាធរមូលដ្ឋាន ទប់ស្កាត់ការនិមន្តបិណ្ឌបាត្រ និងការឃោសនារៃអង្គាស ដែលធ្វើឲ្យធ្លាក់ចុះនៃតម្លៃព្រះពុទ្ឋសាសនា

ប្រធានមន្ទីរធម្មការខេត្តសៀមរាប ណែនាំដល់ព្រះចៅអធិការតាមបណ្តាវត្តនានា និងអាជ្ញាធរមូលដ្ឋាន ទប់ស្កាត់ការនិមន្តបិណ្ឌបាត្រ និងការឃោសនារៃអង្គាស ដែលធ្វើឲ្យធ្លាក់ចុះនៃតម្លៃព្រះពុទ្ឋសាសនា

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.