Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ដីជិត៣ពាន់ក្បាលដី នៃភូមិចំនួន០៣ក្នុងឃុំដំដែក ស្រុកសូទ្រនិគម ត្រូវបានបិទផ្សាយឯកសារវិនិច្ឆ័យការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋធ្វើការផ្ទៀងផ្ទាត់ និងតវ៉ា

ដោយ Pothe Thun
25/03/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ដីជិត៣ពាន់ក្បាលដី នៃភូមិចំនួន០៣ក្នុងឃុំដំដែក ស្រុកសូទ្រនិគម ត្រូវបានបិទផ្សាយឯកសារវិនិច្ឆ័យការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋធ្វើការផ្ទៀងផ្ទាត់ និងតវ៉ា
20
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្បាលដីចំនួន ២ ៩៧៨ក្បាលដី ស្ថិតនៅក្នុងភូមិព្រះត្រពាំង ភូមិអូររលុះ និង ភូមិត្របែក ក្នុងឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ត្រូវបានបិទផ្សព្វផ្សាយជាសាធារណៈ នូវឯកសារការវិនិច្ឆ័យក្បាលដី ស្ថិតនៅក្នុងបរិវេណវត្តត្របែកឯករង្សី ដែលមានរយៈពេល ១៥ថ្ងៃ គឺចាប់ពីថ្ងៃទី២៥ ខែមីនា ដល់ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២ ដោយគិតរួមទាំងថ្ងៃបុណ្យនឹងថ្ងៃឈប់សំរាក។

លោក ម៉ក ប្រុស អភិបាលស្រុកសូទ្រនិគម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប លើកឡើងថា ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះ ធ្វើឱ្យអាជ្ញាធរ មានភាពងាយស្រួលក្នុងការគ្រប់គ្រងដីទាំងដីរដ្ឋ និងដីឯកជន ធានាសុវត្តិភាពក្នុងការកាន់កាប់ដីរបស់ប្រជាពលរដ្ឋ។ ការរៀបចំធ្វើពិធីបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យក្បាលដីនាពេលនេះ គឺតម្រូវឱ្យបងប្អូនប្រជាពលរដ្ឋ ជាម្ចាស់ដី ព្រមទាំងស្ថាប័ន និងអង្គភាពពាក់ព័ន្ធទាំងអស់ មកចូលរួមពិនិត្យផ្ទៀងផ្ទាត់មើលទិន្នន័យនេះឱ្យបានគ្រប់ៗគ្នា ដើម្បីធានាបាននូវភាពសុក្រឹត្យត្រឹមត្រូវ ក្នុងការចេញវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុ។

លោក ហ៊ី សាយ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តសៀមរាប បញ្ជាក់ថា ចំពោះការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ គឺយោងតាមអនុក្រឹត្យលេខ៤៦ អនក្រ, បក ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០០២ ស្តីពីនីតិវិធីនៃការកសាងប្លង់សុរិយោដី និងសៀវភៅគោលបញ្ជីដីធ្លី និងសារាចរណែនាំលេខ ០១ ដនស សដ ចុះថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០០២ អនុវត្តនីតិវិធីនៃការកសាងប្លង់សុរិយោដី និងសៀវភៅគោលបញ្ជីដីធ្លី។ លោកបន្ថែមថា ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធសម្រាប់ខេត្តសៀមរាប នារយៈកាលកន្លងមក មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាបបានធ្វើការបិទផ្សាយ និងចេញប័ណ្ណរួចចំនួន ៨៦ភូមិ រួមមាន៖
១.ក្រុងសៀមរាបបានចំនួន ០៩សង្កាត់ សរុប ៥៣ភូមិ ,
២.ស្រុកប្រាសាទបាឝងបានចំនួន ០៣ឃុំសរុប ០៦ភូមិ,
៣.ស្រុកក្រឡាញ់បានចំនួន ០១ឃុំ សរុប ០៨ភូមិ ក្នុងនោះ ០៦ភូមិចេញប័ណ្ណរួចរាល់ និង០២ភូមិកំពុងបិទផ្សាយ។
៤.ស្រុកពួកបានចំនួន ០១ឃុំ សរុប ០៦ភូមិ
និង៥. ស្រុកសូទ្រនិគមបានចំនួន ០១ឃុំសរុប ១៣ភូមិ ដែរ១០ភូមិចេញប័ណ្ណរួចហើយ និង០៣ភូមិកំពុងបិទផ្សាយ។ សំរាប់ក្បាលដីដែលត្រូវយកមកធ្វើការបិទផ្សាយនាពេលនេះ គឺមានចំនួន ២.៩៧៨ក្បាលដី គឺស្ថិតក្នុងភូមិព្រះត្រពាំងមានចំនួន ៩១០ក្បាលដី ភូមិត្របែក មានចំនួន ១.១៨៨ក្បាលដី និងភូមិអូររលុះមានចំនួន ៨៨០ក្បាលដី៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកប្រធានមន្ទីរ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក្នុងភូមិទាំង៣ នៃឃុំដំដែក សូមបន្តផ្សព្វផ្សាយដល់ម្ចាស់ក្បាលដីទាំងអស់ មកពិនិត្យឱ្យបានទាន់ពេលវេលា ដើម្បីចៀសវាងកំហុសនៅពេលចេញវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុ បន្ទាប់ពីការបិទបញ្ចប់ការផ្សព្វផ្សាយជាសាធារណៈ នូវឯកសារការវិនិច្ឆ័យក្បាលដី រយៈពេល១៥ថ្ងៃនេះ។

អត្ថបទ និង រូបភាព ៖ លោក ធន់ ពូថេ
កែសម្រួលអត្ថបទ ៖ លោក សេង ផល្លី

Tags: ស្រុក​សូទ្រនិគមឯកសារវិនិច្ឆ័យការចុះបញ្ជីដីធ្លី
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រធានមន្ទីរធម្មការខេត្តសៀមរាប ណែនាំដល់ព្រះចៅអធិការតាមបណ្តាវត្តនានា និងអាជ្ញាធរមូលដ្ឋាន ទប់ស្កាត់ការនិមន្តបិណ្ឌបាត្រ និងការឃោសនារៃអង្គាស ដែលធ្វើឲ្យធ្លាក់ចុះនៃតម្លៃព្រះពុទ្ឋសាសនា

ប្រធានមន្ទីរធម្មការខេត្តសៀមរាប ណែនាំដល់ព្រះចៅអធិការតាមបណ្តាវត្តនានា និងអាជ្ញាធរមូលដ្ឋាន ទប់ស្កាត់ការនិមន្តបិណ្ឌបាត្រ និងការឃោសនារៃអង្គាស ដែលធ្វើឲ្យធ្លាក់ចុះនៃតម្លៃព្រះពុទ្ឋសាសនា

កិច្ចប្រជុំស្តីពី សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តទី៥ ឆ្នាំ២០២២

កិច្ចប្រជុំស្តីពី សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តទី៥ ឆ្នាំ២០២២

Roaming https://real-money-casino.ca/jungle-jim-el-dorado-slot-online-review/ Reels Position

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.