Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

រដ្ឋបាលខេត្តសៀមរាបទទួលអំណោយជាឧបករណ៍តេស្តរហ័សរកវីរុសកូវិដ-១៩ ពីអង្គការ រ៉ូតារី អន្តរជាតិនៃសាធារណរដ្ឋកូរ៉េ

ដោយ Pothe Thun
22/03/2022
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
រដ្ឋបាលខេត្តសៀមរាបទទួលអំណោយជាឧបករណ៍តេស្តរហ័សរកវីរុសកូវិដ-១៩ ពីអង្គការ រ៉ូតារី អន្តរជាតិនៃសាធារណរដ្ឋកូរ៉េ
19
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២នេះ នៅសាលាខេត្តសៀមរាប លោក អ៊ឹង គឹមលាង អភិបាលរងខេត្ត បានទទួលអំនោយជាឧបករណ៍ធ្វើតេស្តរហ័សរកវីរុសកូវិដ-១៩ និង អង់ទីករ ចំនួន ១ម៉ឺនគ្រឿង ដែលជាអំណោយរបស់អង្គការ រ៉ូតារី អន្តរជាតិ កូរ៉េ នៃសាធារណរដ្ឋកូរ៉េ ផ្តល់តាមរយៈ លោក អ៊ា ឆេងស៊ី និង លោកស្រី លន់ ស៊ីគួង រស់នៅខេត្តត្បូងឃ្មុំ និងតាមរយៈសមាគមក្រុមប្រឹក្សាក្រុងស្រុកឃុំសង្កាត់ នៃខេត្តសៀមរាប។

លោក សាន ឡន ប្រធានសមាគមក្រុមប្រឹក្សាក្រុងស្រុកឃុំសង្កាត់ ខេត្តសៀមរាប បានឲ្យដឹងថា ឧបករណ៍ធ្វើតេស្តរហ័សរកវីរុសកូវិដ-១៩ និងអង់ទីករ របស់អង្គការ រ៉ូតារី អន្តរជាតិ កូរ៉េ នៃសាធារណរដ្ឋកូរ៉េ ផ្តល់តាមរយៈ លោក អ៊ា ឆេងស៊ី និង លោកស្រី លន់ ស៊ីគួង រស់នៅខេត្តត្បូងឃ្មុំចំនួន ៤ម៉ឺនគ្រឿង ហើយត្រូវបានចែករំលែក ជូនមកសមាគមក្រុមប្រឹក្សាក្រុងស្រុកឃុំសង្កាត់ ខេត្តសៀមរាប ចំនួន ១ម៉ឺនគ្រឿង ដើមី្បយកមកប្រគល់ជូនដល់រដ្ឋបាលខេត្តសៀមរាប ដើមី្បយកទៅប្រើប្រាស់ទៅតាមតម្រូវការតាមការជាក់ស្តែង ក្នុងការប្រយុទ្ធប្រឆាំងទប់ស្កាត់ការឆ្លងរាលជំងឺកូវិដ-១៩ និងមេរោគបម្លែងថ្មី។

នាឱកាសនោះដែរ ក្នុងនាមអាជ្ញាធរខេត្ត លោក អ៊ឹង គឹមលាង បានបញ្ជាក់ថា រដ្ឋបាលខេត្តសៀមរាប បានយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ទីកន្លែង សំខាន់បញ្ហាសុខមាលភាពសាធារណៈ និងខិតខំប្រឹងប្រែង ពន្យល់ណែនាំអប់រំជារឿយៗ នូវវិធីសាស្ត្រ និងការណែនាំនានារបស់ក្រសួងសុខាភិបាល ក៏ដូចជាវិធានការផ្សេងៗ របស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ឋ ប្រឆាំងបង្កាទប់ស្កាត់ និង កាត់ផ្តាច់ខ្សែចម្លងនៃជំងឺកូវិដ-១៩ និងមេរោគបម្លែងថ្មី អូមីក្រុង។ ជាក់ស្តែងបច្ចុប្បន្ននេះ រដ្ឋបាលខេត្តសៀមរាប បាននឹងកំពុងយកចិត្តទុកដាក់អនុវត្តវិធានការបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវិដ-១៩ ចូលដល់សហគមន៍ តាមបទបញ្ជា និងវិធានការ ៣កុំ ៣ការពារ របស់ប្រមុខរាជរដ្ឋាភិបាល និងវិធានការណែនាំ របស់ក្រសួងសុខាភិបាលបានយ៉ាងល្អប្រសើរផងដែរ ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកអភិបាលរងខេត្ត បន្តថា បញ្ហាការប្រយុទ្ធប្រឆាំងបង្ការទប់ស្កាត់ជំងឺកូវិដ-១៩ គឺជាបញ្ហារួមរបស់យើងទាំងអស់គ្នា មិនមែនជាបញ្ហារបស់បុគ្គលណាម្នាក់ឡើយ ទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ ប្រជាពលរដ្ឋទូទៅ ត្រូវតែចូលរួម បង្ការទប់ស្កាត់ជម្ងឺឆ្លងដ៏កាចសាហាវនេះ។ ក្នុងនោះលោកក៏បានថ្លែងអំណរគុណ ចំពោះទឹកចិត្តដ៏សប្បុរសធម៌របស់បងប្អូនសប្បុរសជន ក៏ដូចសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំសង្កាត់ ខេត្តសៀមរាប បាននាំយកអំណោយឧបករណ៍ធ្វើតេស្តរហ័ស រកវីរុសកូវិដ-១៩ និងអង់ទីករ របស់សប្បុរសជន ជូនដល់រដ្ឋបាលខេត្ត ដើម្បីចូលរួមចំណែកក្នុងការទប់ស្កាត់ជំងឺកូវិដ-១៩ ម៉្យាងទៀតឧបករណ៍ធ្វើតេស្តរហ័សទាំងនេះ ក្រុមការងារនឹងធ្វើការបែងចែក ជូនទៅតាមបណ្តាក្រុង ស្រុក យកទៅប្រើប្រាស់តាមតម្រូវការចាំបាច់៕

អត្ថបទ និង រូបភាព៖ លោក ម៉ី សុខារិទ្ធ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: រដ្ឋបាល​ខេត្ត​សៀមរាបអង្គការ រ៉ូតារី
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រុមគ្រូពេទ្យពិជ័យសេនា ចុះព្យាបាលជំងឺពលរដ្ឋដោយមិនគិតថ្លៃ នៅស្រុកអង្គរធំខេត្ដសៀមរាប

ក្រុមគ្រូពេទ្យពិជ័យសេនា ចុះព្យាបាលជំងឺពលរដ្ឋដោយមិនគិតថ្លៃ នៅស្រុកអង្គរធំខេត្ដសៀមរាប

លទ្ធផលកិច្ចប្រជុំពេញអង្គលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ ការអភិរក្សនិងការលើកតម្លៃព្រះវិហារ

លទ្ធផលកិច្ចប្រជុំពេញអង្គលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ ការអភិរក្សនិងការលើកតម្លៃព្រះវិហារ

ព្រះមេគណខេត្តសៀមរាប ព្រមានដាក់នៅដោយឡែកពីគេ ចំពោះព្រះសង្ឃណាដែលមិនស្តាប់ការប្រៀនប្រដៅ មានអស្មឹមានៈ តេះដៀល និងប្រមាថកាតទានដល់ថ្នាក់ដឹកនាំសង្ឃ

ព្រះមេគណខេត្តសៀមរាប ព្រមានដាក់នៅដោយឡែកពីគេ ចំពោះព្រះសង្ឃណាដែលមិនស្តាប់ការប្រៀនប្រដៅ មានអស្មឹមានៈ តេះដៀល និងប្រមាថកាតទានដល់ថ្នាក់ដឹកនាំសង្ឃ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.