អង្គការក្រៅរដ្ឋាភិបាលមួយ សហការជាមួយអាជ្ញាធរនៃសហគមន៍ជនបទ ប្រារព្ធទិវាអន្តរជាតិនារី ខួបទី១០៩ បញ្ជ្រាបការយល់ដឹងអំពីសិទ្ធិស្រ្តី និងយេនឌ័រ
នៅក្នុងព្រះរាជសារ សម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត អបអរសាទរខួបលើកទី១០៩ នៃទិវាអន្តរជាតិ នារី ៨មីនា ឆ្នាំ២០២០ បានប្រទាននូវការកោតសរសើរ និងគាំទ្រចំពោះប្រធានបទ ( មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ ) ដែលប្រធានបទនេះ ស្របតាមបរិការណ៍នៃប្រទេសកម្ពុជា និងឆ្លើយតបផងដែរទៅនឹងក្របខណ្ឌថ្មីជាសាកល នៃគោលដៅអភិវឌ្ឍប្រកបដោយចីរភាព ដោយមិនទុកឲ្យនរណាម្នាក់នៅឯកកោ ...