Tuesday, April 20, 2021
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

ឃ្លាំង​ដាក់​សម្ភារ​មួយកន្លែង​ក្នុង​ក្រុង​សៀមរាប​ត្រូវ​ភ្លើង​ឆេះ​គ្មាន​សល់ បើ​គិត​ជា​ទឹកប្រាក់​អស់​ប្រហែល​៥​ម៉ឺន​ដុល្លារ​អាមេរិក​

ដោយ Pothe Thun
30/07/2019
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
ឃ្លាំង​ដាក់​សម្ភារ​មួយកន្លែង​ក្នុង​ក្រុង​សៀមរាប​ត្រូវ​ភ្លើង​ឆេះ​គ្មាន​សល់ បើ​គិត​ជា​ទឹកប្រាក់​អស់​ប្រហែល​៥​ម៉ឺន​ដុល្លារ​អាមេរិក​
80
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​សមត្ថកិច្ច​នគរបាល​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រសៀល ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៩​ម្សិលមិញ​នេះ មាន​ករណី​ភ្លើង​ឆេះ​ឃ្លាំង​ដាក់​សម្ភារ​មួយកន្លែង ដែល​បាន​ឆេះ​សម្ភារ​អស់​គ្មាន​សល់ ស្ថិតនៅ​ខាងក្រោយ​ឆៀង​ខាងកើត ហាង​ចៅ​សាំង​ហុក ក្នុង​ក្រុមទី​២០ ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ដែលជា​របស់​ឈ្មោះ លឹម ភក្តី ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ។

​ឃ្លាំង​ដាក់​សម្ភារ​នេះ ធ្វើ​អំពី​ដែក ជញ្ជាំង​ស័ង្កសី​ប្រក់​ស័ង្កសី ប្រវែង​៧​គុណ​នឹង​៨​ម៉ែត្រ ដែល​ខូចខាត​ទាំងស្រុង និង​សម្ភារ​ប្រើប្រាស់​ផ្សេងៗ រួមមាន​៖ ឡា​បូ​លាងដៃ​ចំនួន​២៦​គ្រឿង , ចាន​បង្គន់​ចំនួន​២៦​គ្រឿង , កំរាល​ព្រហ្ម​ចំនួន ២៥ ដុំ និង ផ្កាជ័រ​មានតម្លៃ​ប្រហែល​៥​ពាន់​ដុល្លារ​អាមេរិក ហើយ​សរុប​ជា​ទឹកប្រាក់​ប្រហែល ៥​ម៉ឺន​ដុល្លារ​អាមេរិក ។​

​សមត្ថកិច្ច​នគរបាល​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា មូលហេតុ​ដែល​នាំ​ឲ្យ​កើតមាន​អគ្គិភ័យ​នេះ គឺ​បណ្ដាលមកពី​កម្មករ​ដែល​បម្រើការ​នៅ​ទីនោះ បោះចោល​កន្ទុយបារី ដែល​ខ្លួន​កំពុង​ជក់​ទៅលើ​ផ្កាជ័រ និង​លើ​កំរាល​ព្រហ្ម ខណៈពេល​ឃើញ​ម្ចាស់​ឃ្លាំង​ដើរ​មករក ហើយ​កុំឱ្យ​ម្ចាស់​ឃើញ បាន​មួយសន្ទុះ​ក៏មាន​អណ្តាតភ្លើង​ឆេះ​ឡើង និង ពេល​កើតហេតុ មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​០៨​គ្រឿង ក្នុងនោះ​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ចំនួន​០៤​គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន​០៤​ឡាន និង​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​កងរាជអាវុធហត្ថ​ខេត្ត​ចំនួន​០៤​គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន​០៤​ឡាន ហើយ​អគ្គិភ័យ​បាន​រលត់​ទាំងស្រុង​នៅវេលា​ម៉ោង​១៣​និង​២០​នាទី ៕

ព័ត៌មានជាតិ ថ្មីៗ

គ្រួសារដែលលំនៅឋានរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកអង្គរជុំទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

គ្រួសារដែលលំនៅឋានរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកអង្គរជុំទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

20/04/2021
អាជីវករចំនួន២៤នាក់ លក់ដូរក្នុងផ្សារចំនួន០២ក្នុងក្រុងសៀមរាប ដែលធ្វេសប្រហែសពាក់ម៉ាស បានចុះកិច្ចសន្យាបំពេញកាតព្វកិច្ចពាក់ម៉ាសការពារជំងឺកូវីដ-១៩

អាជីវករចំនួន២៤នាក់ លក់ដូរក្នុងផ្សារចំនួន០២ក្នុងក្រុងសៀមរាប ដែលធ្វេសប្រហែសពាក់ម៉ាស បានចុះកិច្ចសន្យាបំពេញកាតព្វកិច្ចពាក់ម៉ាសការពារជំងឺកូវីដ-១៩

20/04/2021

​អត្ថបទ និង រូបថត ៖ លោក ថាច់ ពិសុទ្ធ​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: ក្រុងសៀមរាបឃ្លាំង​ដាក់​សម្ភារភ្លើង​ឆេះ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប​ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ​មនុស្សធម៌​ជូន​ដល់​ក្រុមគ្រួសារ កុមារ​រងគ្រោះ​ដោយសារ​រន្ទះបាញ់​នៅក្នុង​ស្រុក​វ៉ារិន​

សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប​ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ​មនុស្សធម៌​ជូន​ដល់​ក្រុមគ្រួសារ កុមារ​រងគ្រោះ​ដោយសារ​រន្ទះបាញ់​នៅក្នុង​ស្រុក​វ៉ារិន​

សិស្សានុសិស្ស​ក្នុង​ខេត្តសៀមរាប បាន​មកដល់​កម្ពុជា​ហើយ បន្ទាប់ពី​ទស្សនកិច្ច ១០​ថ្ងៃ​នៅ​អង់គ្លេស​

សិស្សានុសិស្ស​ក្នុង​ខេត្តសៀមរាប បាន​មកដល់​កម្ពុជា​ហើយ បន្ទាប់ពី​ទស្សនកិច្ច ១០​ថ្ងៃ​នៅ​អង់គ្លេស​

ជីកំប៉ុស៨០​តោនត្រូវបាន​អាជ្ញាធរ​ជាតិ​អប្សរាកែច្នៃ​ចេញពី​សំរាម និង​សំណល់​ក្នុង​រមណីយដ្ឋាន​អង្គរ​

ជីកំប៉ុស៨០​តោនត្រូវបាន​អាជ្ញាធរ​ជាតិ​អប្សរាកែច្នៃ​ចេញពី​សំរាម និង​សំណល់​ក្នុង​រមណីយដ្ឋាន​អង្គរ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

សហរដ្ឋអាមេរិកសម្រេចផ្អាកការផលិតវ៉ាក់សាំង Johnson & Johnson នៅឯរោងចក្រមួយនៅក្នុងស្រុក

សហរដ្ឋអាមេរិកសម្រេចផ្អាកការផលិតវ៉ាក់សាំង Johnson & Johnson នៅឯរោងចក្រមួយនៅក្នុងស្រុក

20/04/2021
កោះតៃវ៉ាន់កំពុងសម្លឹងរកទិញ គ្រាប់មីស៊ីលរយៈចម្ងាយឆ្ងាយ AGM-158 ពីសហរដ្ឋអាមេរិក

កោះតៃវ៉ាន់កំពុងសម្លឹងរកទិញ គ្រាប់មីស៊ីលរយៈចម្ងាយឆ្ងាយ AGM-158 ពីសហរដ្ឋអាមេរិក

20/04/2021
ចិនចាត់ទុកការចល័តនាវាពិឃាតរបស់អាមេរិក ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ជា «ចេតនាបង្កគ្រោះថ្នាក់ដល់ស្ថិរភាព និងសន្តិភាព»

ចិនចាត់ទុកការចល័តនាវាពិឃាតរបស់អាមេរិក ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ជា «ចេតនាបង្កគ្រោះថ្នាក់ដល់ស្ថិរភាព និងសន្តិភាព»

08/04/2021

ព័ត៌មានមើលច្រើនជាងគេ

  • បុរសម្នាក់បានស្លាប់ភ្លាមៗនឹងកន្លែងក្រោយរថយន្តបុកពីក្រោយពេញទំហឹងក្នុងក្រុងសៀមរាប

    បុរសម្នាក់បានស្លាប់ភ្លាមៗនឹងកន្លែងក្រោយរថយន្តបុកពីក្រោយពេញទំហឹងក្នុងក្រុងសៀមរាប

    4822 shares
    Share 1929 Tweet 1206
  • ខេត្តសៀមរាបមានករណីវិជ្ជមានជំងឺកូវីដ-១៩ម្នាក់ក្នុងចំណោមចំនួន៧៣នាក់ ដែលក្រសួងសុខាភិបាលប្រកាសរកឃើញនៅថ្ងៃនេះ

    3060 shares
    Share 1224 Tweet 765
  • មនុស្ស៥នាក់នៅខេត្តសៀមរាប ត្រូវបានរកឃើញមានវិជ្ជមានកូវីដ១៩ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ

    2280 shares
    Share 912 Tweet 570
  • ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈខេត្តសៀមរាបមានអ្នកឆ្លងកូវីដ១៩ចំនួន១០នាក់ ខណៈស្រ្តីជនជាតិចិនម្នាក់បានជាសះស្បើយ

    1053 shares
    Share 421 Tweet 263
  • ចៅសង្កាត់គោកចក អះអាងថា អ្នករកឃើញវិជ្ជមានជំងឺកូវីដ-១៩នៅថ្ងៃនេះ គឺមិនជាប់ពាក់ព័ន្ធនឹងអ្នកមានវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១នោះឡើយ

    980 shares
    Share 392 Tweet 245

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (68)
  • ​គ្រោះធម្មជាតិ (63)
  • ចំណេះដឹង និង ការអប់រំ (290)
  • នយោបាយ និង ការអភិវឌ្ឍន៍ (1,244)
  • ព័ត៌មានកីឡា (22)
  • ព័ត៌មានជាតិ (3,044)
  • ព័ត៌មានជាតិទូទៅ (80)
  • ព័ត៌មានអន្តរជាតិ (504)
  • ព្យាករណ៍អាកាសធាតុ (63)
  • វប្បធម៌ និង ទេសចរណ៍ (371)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (643)
  • សាសនា និង មនុស្សធម៌ (475)
  • សេដ្ឋកិច្ច និង កសិកម្ម (121)
  • អាកាសធាតុ (4)
© ២០១៩ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.