Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប​ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ​មនុស្សធម៌​ជូន​ដល់​ក្រុមគ្រួសារ កុមារ​រងគ្រោះ​ដោយសារ​រន្ទះបាញ់​នៅក្នុង​ស្រុក​វ៉ារិន​

ដោយ Pothe Thun
30/07/2019
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប​ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ​មនុស្សធម៌​ជូន​ដល់​ក្រុមគ្រួសារ កុមារ​រងគ្រោះ​ដោយសារ​រន្ទះបាញ់​នៅក្នុង​ស្រុក​វ៉ារិន​
25
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៩​ម្សិលមិញ​នេះ លោក ស៊ុ សំអន នាយក​សាខា​កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម ទៀ សីហា ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប និង​ក្រុម​កា​ងារ​ខេត្ត ព្រមទាំង​ក្រុមការងារ​អនុសាខា​កាកបាទក្រហមកម្ពុជា​ស្រុក​វ៉ារិន ដែលមាន​លោក ណេង ធូ អនុប្រធាន​កិត្តិយស​អនុសាខា​ស្រុក បាន​ចុះសួរសុខទុក្ខ​គ្រួសារ និង​កុមារ​រងគ្រោះ​ដោយសារ​រន្ទះបាញ់​បណ្ដាលអោយ​ស្លាប់​ម្នាក់ និង​រងរបួស​ចំនួន ៤​នាក់​កាលពី​ថ្ងៃទី​២៨ ខែ​កក្ដ​ដា ឆ្នាំ​២០១៩ នៅ​ភូមិ​គោក​ស្រុក ឃុំ​វ៉ារិន ស្រុក​វ៉ារិន ខេត្តសៀមរាប​។​

​មានប្រសាសន៍​ចូលរួម​មរណៈទុក្ខ​ដ៏​ក្រៀមក្រំ ក្នុងពេលនោះ លោក ស៊ុ សំអន ក៏បាន​ពាំនាំ​នូវ​ការចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ និង​សោកស្តាយ​ពី​សំណាក់ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំពោះ​ក្រុមគ្រួសារ​សព​កុមារ​រងគ្រោះ និង​សូម​ផ្តាំផ្ញើ​ដល់​ប្រជាពលរដ្ឋ​ដែលជា​អ​ណា​ព្យាបាល​ទាំំ​ង​អស់ មេត្តា​ប្រុងប្រយ័ត្ន​នៅពេល​ដែលមាន​មេឃ​ភ្លៀង​ត្រូវ​នាំ​កូន​រក​កន្លែង​ដែលមាន​សុ​វត្តិភាព ជាពិសេស​កូនក្មេង​តូចៗ មិនត្រូវ​ឲ្យ​ទៅលេង​កន្លែង​ណា​ដែល​អា​មាន​គ្រោះថ្នាក់​។​

​ក្នុងឱកាស​នោះដែរ ក្រុមការងារ​បាន​នាំយក​អំណោយ​របស់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប ជូន​ដល់​គ្រួសារ និង​កុមារ​រងគ្រោះ ក្នុងនោះ​រួមមាន​គ្រួសារ​ដែល​កូន​ស្លាប់ ទទួលបាន​អង្ករ ៥០​គីឡូក្រាម ឃី​ត ១​កញ្ចប់ ត្រីខ ១​យួរ មី ១​កេស និង​ថវិកា​ចំនួន ៥០​ម៉ឺន​រៀល ចំពោះ​កុមារ​រងគ្រោះ ៤​នាក់​ទៀត​ដែល​រងរបួស ទទួលបាន​ក្នុង​ម្នាក់ៗ អង្គរ ២៥​គីឡូ​ក្រោម ត្រីខ ១​យួរ ឃី​ត ១​កញ្ចប់ មី ១​កេស និង​ថវិកា​ម្នាក់ ១០​ម៉ឺន​រៀល ។ ក្នុងនោះ​ក្រុមយុវជន​ស្រុក​ក៏បាន​ចូលរួម​ក្នុង​ពិធី​បុណ្យសព​ចំនួន ២០​ម៉ឺន​រៀល រដ្ឋបាល​ឃុំ​ចំនួន ២០​ម៉ឺន​រៀល និង​ក្រុមការងារ​ចុះជួយ​ឃុំ​វ៉ារិន ចំនួន ២០​ម៉ឺន​រៀល សរុប​ចំនួន ៦០​ម៉ឺន​រៀល ថវិកា​ទាំងនេះ​ត្រូវបាន​បន្ថែម​ពីលើ​អំណោយ​របស់​សាខា​ខេត្ត​ផងដែរ ៕

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025


​អត្ត​បទ​និង​រូបភាព​៖​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប​
​កែសម្រួល​អត្ថបទ​៖ អ៊ុន ណា​រាជ្យ​

Tags: កុមារ​រងគ្រោះ​ដោយសារ​រន្ទះបាញ់​នៅក្នុង​ស្រុក​វ៉ារិន​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សិស្សានុសិស្ស​ក្នុង​ខេត្តសៀមរាប បាន​មកដល់​កម្ពុជា​ហើយ បន្ទាប់ពី​ទស្សនកិច្ច ១០​ថ្ងៃ​នៅ​អង់គ្លេស​

សិស្សានុសិស្ស​ក្នុង​ខេត្តសៀមរាប បាន​មកដល់​កម្ពុជា​ហើយ បន្ទាប់ពី​ទស្សនកិច្ច ១០​ថ្ងៃ​នៅ​អង់គ្លេស​

ជីកំប៉ុស៨០​តោនត្រូវបាន​អាជ្ញាធរ​ជាតិ​អប្សរាកែច្នៃ​ចេញពី​សំរាម និង​សំណល់​ក្នុង​រមណីយដ្ឋាន​អង្គរ​

ជីកំប៉ុស៨០​តោនត្រូវបាន​អាជ្ញាធរ​ជាតិ​អប្សរាកែច្នៃ​ចេញពី​សំរាម និង​សំណល់​ក្នុង​រមណីយដ្ឋាន​អង្គរ​

អាជ្ញាធរ​ស្រុក​ពួក ដឹកនាំ​ប្រជាពលរដ្ឋ​ដាំ​ប្រភេទ​កូនឈើ​ព្រៃ​លិច​ទឹក លើ​ផ្ទៃដី​រិច​រិល​៣​ហិច​តា​

អាជ្ញាធរ​ស្រុក​ពួក ដឹកនាំ​ប្រជាពលរដ្ឋ​ដាំ​ប្រភេទ​កូនឈើ​ព្រៃ​លិច​ទឹក លើ​ផ្ទៃដី​រិច​រិល​៣​ហិច​តា​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.