ផ្លូវចន្លោះៗនៅលើប្រឡាយជុំវិញកសិន្ធុប្រាសាទអង្គរវត្ត នឹងហាមមិនឲ្យចតយានយន្ត និងលក់ដូរគ្រប់ប្រភេទ
ក្រុមការងារនៃនាយកដ្ឋានគ្រប់គ្រងទឹក នៃអាជ្ញាធរជាតិអប្សរាបង្ហាញថា ផ្លូវចន្លោះៗ នៅលើប្រឡាយ នៃប្រព័ន្ធបង្ហូរទឹក ជុំវិញកសិន្ធុប្រាសាទអង្គរវត្ត នឹងធ្វើការបិទ និងហាមមិនឲ្យមានការលក់ដូរ និងចតយានយន្តផ្សេងៗបន្តទៀតឡើយ។ តាមការបញ្ជាក់ពីក្រុមការងារជំនាញដដែលនេះ បានបន្ថែមថា ផ្លូវចន្លោះៗ នៅលើប្រឡាយនេះ គឺត្រូវបានអាជ្ញាធរជាតិអប្សរា បានទុកជាផ្លូវអាសន្ន ប៉ុន្តែកន្លងមក មានប្រជាពលរដ្ឋមួយចំនួនបានមកលក់ដូរនៅទីនេះ ជាមួយនោះភ្ញៀវទេសចរជាតិ ដែលបានមកទស្សនានៅរមណីយដ្ឋានអង្គរវត្ត បានយកចន្លោះផ្លូវនេះសម្រាប់ចតយានយន្ត ...