Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានកីឡា

កីឡាករ កីឡាការិនីជនជាតិបារាំងទទួលបានចំណាត់ថ្នាក់លេខ១ ហុងកុងបានលេខ២លើចំងាយ ១២៨គ.ម ខណ:កម្ពុជាទទួលលេខ១ ពីររូបលើចំងាយ៤២គ.ម

ដោយ Pothe Thun
20/01/2020
នៅក្នុង ព័ត៌មានកីឡា, ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
កីឡាករ កីឡាការិនីជនជាតិបារាំងទទួលបានចំណាត់ថ្នាក់លេខ១ ហុងកុងបានលេខ២លើចំងាយ ១២៨គ.ម ខណ:កម្ពុជាទទួលលេខ១ ពីររូបលើចំងាយ៤២គ.ម
20
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ព្រឹត្តិការណ៍រត់ចម្ងាយឆ្ងាយ ១២៨គ.ម (Angkor Ultra Trail 2020) លើកទី ៥រយៈពេលពីរថ្ងៃ នៅទឹកដីអង្គរខេត្តសៀមរាប ត្រូវបានបិទបញ្ចប់ និងបានបំពាក់មេដាយជ័យលាភី ជូនកីឡាករ កីឡាការិនី ក្រោមវត្តមានឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការជាតិអូឡាំពិកកម្ពុជា (NOCC), ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការ NOCC រួមទាំងថ្នាក់ដឹកនាំរៀបចំព្រឹត្តិការណ៍ជាច្រើនរូបទៀត ក្នុងឱកាសនោះ ក៏មានការរៀបចំពិធីកាត់នំខួប ៥ឆ្នាំ នៃព្រឹត្តិការណ៍កីឡាទេសចរណ៍បែបផ្សងព្រេងនេះផងដែរ ។

តាមរបាយការណ៍គណ:កម្មការបច្ចេកទេស សម្រាប់វិញ្ញាសារគោល ក្នុងព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំនេះ គឺរត់ចម្ងាយ ១២៨គីឡូម៉ែត្រ ដោយលទ្ធផលលេខ១ ផ្នែកបុរសបានទៅកីឡាករបារាំង Guillon Antoine, លេខ២ កីឡាករបារាំង Le Saux Christophe ។ រីឯផ្នែកនារី លេខ១ បានទៅកីឡាការិនីបារាំង Messina Veronipue ខណៈលេខ២ បានទៅកីឡាការិនីហុងកុង Cheng Yin Kwan ។ ដោយឡែកវិញ្ញាសាររត់ ៦៤គីឡូម៉ែត្រផ្នែកបុរស លេខ១ បានទីកីឡាករបារាំង Dercourt Yohan និងលេខ២ បានទៅកីឡាករចក្រភពអង់គ្លេស King Ali រីឯលេខ១ ផ្នែកនារីវិញបានទៅលើកីឡាការិនីបារាំង Corne Katell និងលេខ២ គឺកីឡាការិនីចក្រភពអង់គ្លេស Washington Harri ។ បើតាមរបាយការណ៍បានបញ្ជាក់ដែរថា ក្នុងនោះដែរកម្ពុជាក៏មានកីឡាការិនី ២រូបផងដែរដែលដណ្ដើមបានជ័យលាភី រួមមាន៖ កីឡាការិនី លី ណារី ដែលដណ្ដើមបានលេខ១ ផ្នែកនារី លើវិញ្ញាសាររត់ចម្ងាយ ៤២គីឡូម៉ែត្រ និងម្នាក់ទៀត គឺកីឡាការិនីកូនកាត់ខ្មែរ-បារាំង ឡូរី ទទួលបានលេខ១ ផ្នែកនារី លើវិញ្ញាសាររត់ ៣២គីឡូម៉ែត្រ ។

ឯកឧត្តម វ៉ាត់ ចំរើន បានឲ្យដឹងថា ក្នុងចំណោមអត្តពលិកទាំងអស់ដែលបានចូលរួម ក្នុងព្រឹត្តិការណ៍សម្រាប់ឆ្នាំនេះ គឺមានជនបរទេសជាង ៩០៥នាក់មកពី ៤៥ប្រទេសលើពិភពលោក ។ ក្នុងនោះជនជាតិបារាំងច្រើនជាងគេ តាមពីក្រោយដោយ អង់គ្លេស និងជប៉ុន ។ ក្នុងនោះដែរចំពោះការរត់ចម្ងាយឆ្នាំនេះ កីឡាករកម្ពុជាក៏មានការចូលរួមច្រើនជាងឆ្នាំមុនៗដែរ ដោយមានចំនួន ៣៥០នាក់ ហើយក្នុងនោះមានខ្មែរ ៣នាក់ដែលចូលរួមរត់ចម្ងាយឆ្ងាយ ១២៨គីឡូម៉ែត្រនេះ ដែលនាំឲ្យចំនួន អ្នកចូលរួមកើនប្រមាណជាង ១០% បើធៀបនឹងឆ្នាំមុន ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម បានបញ្ចាក់បន្ថែមថា ការរៀបចំព្រឹត្តិការណ៍កីឡាបែបទេសចរណ៍នេះដែរ គឺផ្ដោតលើគោលដៅសំខាន់ៗ បី គឺ គោលដៅ ទី១ ផ្សព្វផ្សាយឲ្យបណ្ដាប្រទេសលើពិភពលោកពិសេសភ្ញៀវទេសចរចូលរួមបានដឹងពីស្ថេរភាព សន្ដិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យក្នុងប្រទេសកម្ពុជាក៏ដូចជាផ្សព្វផ្សាយ និងចូលរួមថែរក្សាគោលដៅទេសចរណ៍ប្រវត្តិសាស្ត្រ របស់កម្ពុជា គឺតំបន់អង្គរខេត្តសៀមរាប ។ ទី២ គឺការរួមចំណែកស្វែងរកមូលនិធិសម្រាប់ជួយដល់ការងារមនុស្សធម៌ តាមអង្គការ និងមន្ទីរពេទ្យមួយចំនួន និងទី៣ គឺការទាក់ទាញភ្ញៀវទេសចរឲ្យកាន់តែច្រើនផងដែរ » ។ ចំពោះព្រឹត្តិការណ៍ Angkor Ultra Trail គឺត្រូវបានរៀបចំឡើងជាលើកដំបូងនាឆ្នាំ២០១៦ នៅលើទឹកដីខេត្តសៀមរាប ហើយការរត់ ប្រណាំងចាប់ផ្ដើមពីម៉ោង ៤ ទៀបភ្លឺ ថ្ងៃទី ១៨ មករា ហើយបញ្ចប់នៅវេលាម៉ោង ៨ ព្រឹកថ្ងៃទី ១៩ មករា ដែលការរត់នេះ មាន រយ:ពេល ២៨ម៉ោង គឺរត់ពេញមួយថ្ងៃ មួយយប់ ៕

អត្ថបទ និង រូបភាព៖ យូ វង្ស

Tags: Angkor Ultra Trail 2020កីឡាទេសចរណ៍
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
យុវជនម្នាក់ត្រូវបានសមត្ថកិច្ចខេត្តសៀមរាបឃាត់ខ្លួនបញ្ជូនទៅកាន់តុលាការ ជាប់ពាក់ព័ន្ធករណីគ្រឿងញៀន

យុវជនម្នាក់ត្រូវបានសមត្ថកិច្ចខេត្តសៀមរាបឃាត់ខ្លួនបញ្ជូនទៅកាន់តុលាការ ជាប់ពាក់ព័ន្ធករណីគ្រឿងញៀន

បាត់ខ្លួន៧នាក់និងជាង១៥០នាក់ត្រូវបានជួយសង្គ្រោះ ក្រោយហេតុការណ៍បាក់ផ្ទាំងទឹកកក

បាត់ខ្លួន៧នាក់និងជាង១៥០នាក់ត្រូវបានជួយសង្គ្រោះ ក្រោយហេតុការណ៍បាក់ផ្ទាំងទឹកកក

បាក់ស្ពានថ្មើរជើងឆ្លងកាត់ទន្លេមួយនៅឥណ្ឌូណេស៊ី, មនុស្ស៧នាក់លង់ទឹកស្លាប់ និង៣នាក់បាត់ខ្លួន

បាក់ស្ពានថ្មើរជើងឆ្លងកាត់ទន្លេមួយនៅឥណ្ឌូណេស៊ី, មនុស្ស៧នាក់លង់ទឹកស្លាប់ និង៣នាក់បាត់ខ្លួន

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.