មុខរបរធ្វើកន្ត្រក ជាល អង្រុត ឈ្នាង ជាមុខរបរដែលអ្នកភូមិគោកដូង ភាគច្រើនពេញនិយមយកមកធ្វើជារបរប្រចាំថ្ងៃរបស់ពួកគាត់
ប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅក្នុងភូមិគោកដូង សង្កាត់ទឹកវឹល ក្រុងសៀមរាប បានប្រកបមុខរបរធ្វើ កន្ត្រក ជាល អង្រុត ឈ្នាង ទុកលក់ឲ្យម៉ូយៗ ដែលបានកម្ម៉ងទិញយកទៅលក់បន្ត ឬក៏យកទៅតុបតែងលម្អតាមគេហដ្ឋាន ភោជនីយដ្ឋាន សណ្ឋាគារជាដើម ដែលមុខរបរនេះ អាចជួយពួកគាត់រកប្រាក់ចំណូលបានបានគួរសម សម្រាប់ទ្រទ្រង់ជីវភាពក្នុងគ្រួសារប្រចាំថ្ងៃបានល្អប្រសើរ។ ប្អូនស្រី វី ណារ៉ុង ជាអ្នកប្រកបមុខរបរផលិតសម្ភារៈទាំងនេះ ...